Ep17:ប្រចណ្ឌខ្លាំងៗ!!

1.5K 152 1
                                    


បន្ទាប់ពីចំណាយពេលគយគន់មុខដ៏ស្រស់ស្អាតដែលកំពុងអៀនរបស់នាយតូចយូរបន្តិចទើបជុងហ្គុកទម្លាក់ខ្លួនគេងដោយទាញថេយ៉ុងអោយកើយទ្រូងនាយហើយអោបគេជាប់ដូចខ្លាចបាត់យ៉ាងចឹង។មានន័យថាកន្លងមកនាយដឹងថាថេយ៉ុងស្រលាញ់នាយមិនត្រឹមតែតាមដានទេនៅតាមមើលនាយទៀតកុំស្មានថានាយមិនដឹងគ្រាន់តែនាយធ្វើមិនដឹងៗចាក់បណ្តោយតាមក្មេងប៉ុណ្ណោះ។នាយក៏មិនដឹងថាខ្លួនឯងទៅចាប់ចិត្តលើថេយ៉ុងតាំងពីពេលណាដែរដឹងត្រឹមថានាយនៅក្បែរនាយតូចយូរបែរជាមានអារម្មណ៍ថាប្រចណ្ឌហួងហែង បារម្ភទាំងដែលនាយមិនដែលបែបនោះពីមុនមកឬក៏ថេយ៉ុងធ្វើអ្វីដាក់នាយទើបនាយលង់នឹងគេបែបនេះ?នាយពិតជាមិនយល់ពិតមែនរហូតដល់បានឮពាក្យស្រលាញ់ចេញពីមាត់នាយតូចទើបនាយទ្រាំមិនបានដូចគ្នាមិនទាន់បានអីផងក៏ប្រើពាក្យបងអូនថ្នាក់ថ្នមអោបក្រសោបដូចខ្លាចបាត់ទៅហើយ។ឯថេយ៉ុងវិញមិនមាត់មិនកមានតែស្ងៀមមួយមុខព្រោះថាគេក៏អស់កម្លាំងណាស់ដែរល្វើយក៏ល្វើយគេងកើយទ្រូងនាយតែម្ដងទៅយល់ថាកក់ក្ដៅចិត្តដល់បេះដូងឯណោះបាននាយយល់ចិត្តព្រមតបក្ដីស្រលាញ់គេក៏សប្បាយចិត្តណាស់ទៅហើយ។តែគេមិនបានភ្លេចគិតរឿងជុងហ្គុកនឹងស្រីម្នាក់នោះទេតើរឿងវាបែបណាទៅគេពិតជាចង់ដឹងណាស់តែមិនហ៊ានសួរ។

"លោក"បរិយាយស្ងាត់ជ្រៀបទើបថេយ៉ុងដកដង្ហើមសម្រួលអារម្មណ៍ហៅនាយ

"ហ្ហឹម"

"លោកធ្វើបែបនេះ....មិនខ្លាចសង្សារលោកមកឃើញទេហេស?"

"សង្សារ?"

"អ៎ាយ!"គ្រាន់តែឮពាក្យសង្សារជុងហ្គុកជ្រួញចិញ្ចើមក្រឡាប់អោយថេយ៉ុងនៅក្រោមទ្រូងធ្វើអោយអ្នកមិនបានត្រៀមខ្លួននោះធ្លាក់ក្បាលពីលើទ្រូងនាយទៅលើពូកវិញ។ថេយ៉ុងបានតែសម្លឹងមុខនាយភ្លឹសៗមើលទៅនាយទាំងមិនយល់ការហេតុអីគ្រាន់តែនិយាយដល់សង្សារនាយស្រាប់តែបែបនេះឬក៏គេនិយាយអីប៉ះពាល់ដល់អារម្មណ៍នាយ?តែគេគ្រាន់តែសួរប៉ុណ្ណោះគិតរួចថេយ៉ុងស្រាប់តែមានអារម្មណ៍ថាអន់ចិត្តភ្លាមជុងហ្គុកបានតែសម្លឹងមើលមុខក្មេងចូលចិត្តគិតអីតែខ្លួនឯងនឹកឃើញអីនិយាយពាក្យនឹងចេញមក?គេប្រាប់រួចហើយថានាយគ្មាននរណាហេតុអីក៏និយាយបែបនេះ!

✨គ្រងស្នេហ៍CEO📋🖋️Where stories live. Discover now