Ep19:កូនខ្លាអត់ស្លៀកខោអាវ

1.5K 155 1
                                    

    
      ថេយ៉ុងកំពុងតែអៀនសុខៗក៏ឮសម្លេងបើកទ្វាជាហេតុធ្វើអោយថេយ៉ុងស្លន់ស្លោធ្វើជាគេងមិនដឹងខ្យល់វិញ។

       +ក្រាក

     "អូនមិនទាន់ក្រោកទៀតឬ?"ជុងហ្គុកដឹងថានាយតូចធ្វើជាគេងព្រោះតែនាយមកទាន់ពេលនាយតូចបន្លំបិទភ្នែកហើយមុននេះនាយក៏មិនបានទៅណាឆ្ងាយគឺនៅមុខទ្វាប៉ុន្តែមិនបានលួចមើលនាយតូចថាមានប្រតិកម្មអ្វីទេពេលព័ត៌មានផ្សាយចប់នាយក៏ចូលមកចង់ដឹងថាគេបានមើលវាឬក៏អត់។ពេលចូលមកដល់ក៏ឃើញថានាយតូចធ្វើជាគេងទៅវិញក្រោកក៏មិនក្រោកអាហារទុកចោលទៀតនាយត្រូវតែមកដាស់ទើបបានបើខ្នើយហោះខ្នើយហើរនាយក៏គេចទៅគ្មានបញ្ហានោះទេប៉ុននឹង!!

     "ថេយ៍...."ថេយ៉ុងព្យាយាមធ្វើអារម្មណ៍ស្ងប់ក៏ដឹងស្រាប់ហើយថាគេជាមនុស្សមិនចេះខឹងយូរតែលើកនេះត្រូវតែធ្វើខឹងអោយបានយូរមិនចឹងនាយបានចិត្ត។ជុងហ្គុកដើរលបៗចូលទៅជិតឡើងលើគ្រែដាស់នាយតូចថ្នមៗម្ដងទៀត

     "មិនក្រោកមែនទេ?ល្អ!បងកំដរអូនគេង"ជុងហ្គុកនិយាយតែម្នាក់ឯងខំអើតមើលប្រតិកម្មអ្នកគេងនោះធ្វើមិនដឹងជុងហ្គុកមិនចុះចាញ់លូនចូលក្នុងភួយជាមួយថេយ៉ុងដែរಥ‿ಥថ្ងៃនឹងមិនបាច់ទៅធ្វើការស្អីទេដេកអោបប្រពន្ធនៅផ្ទះវិញល្អជាង។ចូលទៅក្នុងភួយជាមួយគេហើយដៃនៅមិនស្ងៀមទៀតរាវរកស្អីមិនដឹងទេ ជុងហ្គុកចាប់ចង្កេះមួយក្តាប់របស់ថេយ៉ុងមកអោបយ៉ាងស្និតស្នាលឯថេយ៉ុងរហ័សបែរចេញអោយនាយអោបខាងក្រោយមិនចង់ទល់មុខនាយទេខ្លាចអៀនទៅនាយចាប់បាន༎ຶ‿༎ຶ

     "សឺត!ក្រអូបម្ល៉េះទេប្រពន្ធនរណាគេនៀក?"ជុងហ្គុកថ្វីត្បិតថាគេបែរខ្នងអោយអោបនាយក៏អោបជាប់ជ្រុបមុខនឹងកញ្ចឹងកសខ្ចីថែលថើបចុះឡើងទាំងថេយ៉ុងអាក្រាតកាយមិនទាន់បានស្លៀកអីផង។ថេយ៉ុងព្យាយាមស្ងៀមៗរសើបចង់តែសើចអោយណាណីទេនាយលេងមកឈ្មុលបែបនេះមើលតែជ្រូកឈ្មោះដី

     "ចេញទៅ!ធុញណាស់!!"ថេយ៉ុងខាំមាត់ស្តីចេញមកតាមពិតគេរសើបហើយអៀនទៅវិញទេ
ចំណែកជុងហ្គុកឮហើយក៏ពេបមាត់អន់ចិត្តភ្លាម
នាយតូចនេះខឹងបានយូរដល់ហើយ

✨គ្រងស្នេហ៍CEO📋🖋️Where stories live. Discover now