Ep12:ស្អាត

1.4K 165 1
                                    


ថេយ៉ុងរវល់តែភ្លឹកនឹងការរិះរកវិធីដើម្បីអោយជុងហ្គុកតបក្តីស្រលាញ់គេវិញ មិនបានចាប់អារម្មណ៍និងមនុស្សដែលកំពុងដើរសំដៅមកខ្លួនទាំងអត់អាវទេ។

"ឯងនិយាយអ្វីជាមួយនិងម៉ាក់យើងខ្លះ?"ជុងហ្គុកដើរមកដល់ទល់មុខថេយ៉ុងមុននឹងអោនទៅជិតមុខនាយតូច

"Huhhhhh!!!"ថេយ៉ុងភ្ញាក់ព្រើតពេលដឹងខ្លួនវិញឃើញថាជុងហ្គុកនៅនឹងមុខកៀកសឹងតែច្រមុះប៉ះគ្នាទៅហើយថេយ៉ុងគាំងទ្រឹងធ្វើអ្វីមិនត្រូវមាត់កបន្តិចក៏អត់

"ឮយើងសួរទេ?!រវល់ភ្លឹកដល់ណា?"ជុងហ្គុកលើកចិញ្ចើមសួរទាំងមិនដកមុខចេញគឺចូលកាន់តែកៀកថេយ៉ុងក៏ចាប់ផ្ដើមថយផ្តេកខ្លួនទៅនឹងសាឡុងធំទូលាយដែលមានក្នុងបន្ទប់

"គឺ....គឺ.....មុននេះលោ....លោកសួរពីអ្វី?"ថេយ៉ុងត្រដឹតតបនាយព្រោះគេរវល់ភ្លឹកមិនបានដឹងថានាយនិយាយពីអ្វីទេពេលភ្ញាក់ក៏ឃើញថានាយនៅនឹងមុខគេហើយៗពេលនេះគេក៏ផ្តេកខ្លួនលើសាឡុងដោយមាននាយនៅពីលើថែមទៀត

"នឹកប្រុសម្នាក់នោះហ្ហេស?!ចង់ទៅវិញទេយើងជូនទៅ"ជុងហ្គុកនិយាយដោយទឹកមុខនិងសម្លេងប្តូរមកជារាបស្មើរប្រហែលជាអន់ចិត្តនឹងថេយ៉ុងដែលមិនយកចិត្តទុកដាក់នឹងពាក្យសម្តីរបស់នាយឬក៏មកពីគេនឹកសង្សារគេហើយបានជាមិនចាប់អារម្មណ៍និងនាយដូច្នេះត្រូវហើយនៅជាមួយនាយមិនមានអ្វីធ្វើអោយគេសប្បាយចិត្តដូចនៅជាមួយប្រុសម្នាក់នោះទេ។ឯថេយ៉ុងក៏ប្រញាប់ប្រកែកញាប់មាត់ព្រោះគេនិងជេយ៍មិនបានជាអ្វីនិងគ្នាទេហើយគេរឹតតែមិនបានខ្វល់ពីនាយម្នាក់ថែមទៀតមនុស្សដែលគេខ្វល់មានតែនាយនឹងហើយ

"ខ្ញុំនិងគេមិនបានត្រូវជាអ្វីនឹងគ្នាទេ!ហេតុអីខ្ញុំត្រូវនឹកគេនោះ!លោកគិតដោយខ្លួនឯង"

"ចឹងឯងថាខ្ញុំខុស"ជុងហ្គុកលើកដៃចង្អុលខ្លួនឯងតាមពិតនាយក៏ខុសពិតមែន

"ត្រូវហើយ!លោកខុសទាំងអស់"ថេយ៉ុងតបទាំងងាកមុខចេញធ្វើដូចជាខឹងយ៉ាងចឹងតែក្នុងចិត្តកំពុងតែអរបាននាយខ្វល់ពីគេបែបនេះ

"ចឹងយើងសុំទោសក៏បានទាំងរឿងព្រឹកមិញនិងថ្ងៃមិញ"

"មិនយក"ថេយ៉ុងនេះក្លាហានណាស់បើមិនយកអានិងចង់បានអីវិញចុះ

✨គ្រងស្នេហ៍CEO📋🖋️Where stories live. Discover now