Ep11:ជាប្រុសឬស្រីនឹង?

1.4K 171 1
                                    


       ជុងហ្គុកបើកឡានដោយមិននិយាយអ្វីឬក៏បកស្រាយអ្វីទាំងអស់គឺមានតែផ្តោតលើការបើកបរតែមួយមុខរីឯថេយ៉ុងក៏ដូចគ្នាគេគ្មានអីត្រូវនិយាយជាមួយនាយទេផ្ទុយទៅវិញគេកំពុងតែយកទូរស័ព្ទព្យាយាមរកនឹកលេខរបស់ជេយ៍ទៅវិញមានតែជេយ៍ទេដែលគេអាចពឹងបានក្នុងពេលនេះតែធ្វើយ៉ាងក៏មិនចាំព្រោះមិនបានចាប់អារម្មណ៍បើគេមើលអោយយូរបន្តិចប្រហែលជាចាំជាមិនខានមកពីគេខ្លួនឯងនិង។

      "ហ្ហឹម....."ថេយ៉ុងដកដង្ហើមធំខាំមាត់បិទភ្នែកព្យាយាមរនឹកព្រោះគេក៏បានមើលវាដែរហេតុអីគេមិនចាំ

     ឡានក៏ចេះតែរំកិលរហូតមកដល់ភូមិគ្រឹះមួយជុងហ្គុកបើកឡានចូលទៅកន្លែងដាក់មុននិងចុះ។ថេយ៉ុងវិញចាប់ផ្ដើមភ័យបុកពោះព្រោះតែនេះមិនមែនខុនដូរជុងហ្គុកហើយវាជាកន្លែងណាហេតុអីក៏នាយនាំគេមកផ្ទះនរណាមិនដឹងធំណាស់ធំជាងផ្ទះគេទៅទៀតឬក៏ជាផ្ទះនាយទិញទុក?តែគេមិនដែលគិតដល់ថាជុងហ្គុកមានប៉ាម៉ាក់ទេព្រោះកំពុងតែមានអារម្មណ៍មិនស្រួលទើបសម្រេចចិត្តមិនចុះពីឡាន

      "ចង់នៅក្នុងឡាននិងរហូតហ្ហេស?!ឆាប់ចុះមក!!"ទាល់តែគម្រាមសម្លុតបែបនេះទើបធ្វើតាមនិយាយស្រួលមិនបានទេក្មេងនេះ។រាងតូចសម្លឹងមើលផ្ទះឆ្លាស់ជាមួយមុខនាយទៅមកភ្នែកក្រឡេកក្រឡាប់ទើបសម្រេចចិត្តដោះខ្សែក្រវ៉ាត់ចុះមកទាំងរាងញ័រៗ ខ្លួនភ័យញ័រទេតែនិយាយពីថាចិត្តខ្លាំងខ្ពើមជ្រលក់មាត់ជាមួយនាយទោះចង់ដឹងថាទីនេះជាកន្លែងណាក៏មិនខ្ចីសួរ༎ຶ‿༎ຶ

      "ហុឹស"ជុងហ្គុកដឹងថាគេខឹងហើយក៏ដឹងថាកំពុងភ័យខ្លាំងមើលតែរាងទៅរៀបរឹកមិនសមញ័រៗដូចជ័រឆក់នាយអត់នឹងសើចមិនបាន

       ជុងហ្គុកដើរចូលទៅខាងមុខភូមិគ្រឹះដោយមានអ្នកបម្រើជាច្រើនឈរតម្រៀបជួរគ្នាជាច្រើនទាំងប្រុសទាំងស្រីអោនគោរពហើយនាយដើរចូលទៅបាត់រួចចុះគេគិតយ៉ាងមិច?រត់ល្អទេ?មិនបានទេទីនេះមានអ្នកយាមតាំងពីផ្លូវចូលមកហើយបើគេរត់ក៏មិនប្រាកដថានឹងរត់រួចដែរសុខចិត្តមិនដើរតាមនាយបែរជាឈរដូចរូបចម្លាក់ក្បែរឡានសម្លឹងមើលជុំវិញខ្លួន។

✨គ្រងស្នេហ៍CEO📋🖋️Where stories live. Discover now