Ep07:មិនចេះប្រយ័ត្នសោះ!!!

1.4K 146 0
                                    


+ព្រឹកថ្ងៃថ្មី

ថេយ៉ុងគេងគិតពាក្យជីមីនពេញមួយយប់ហើយថាគេត្រូវតែយល់ព្រមទាក់ទងនិងជេយ៍ឬក៏អត់ បើសិនជាជេយ៍មិនត្រឡប់មកយកចម្លើយគេប្រហែលជាមិនគិតរឿងនិងទេតែនេះខ្លួនមិនដែលស្គាល់នាយផងនាយជាមនុស្សយ៉ាងមិចក៏មិនដឹងបើគេជាមនុស្សប្រភេទរោគចិត្តអីទៅមិនវីវហើយទេឬ??សំណាងដែលថ្ងៃនេះជាថ្ងៃសម្រាកទើបថេយ៉ុងមិនចេញក្រៅសង្ងំគិតតែម្នាក់ឯងក្នុងបន្ទប់ទលបមិមបាច់ទៅខាងក្រៅអោយជេយ៍រកឃើញ។នាយតូចទាញទូរស័ព្ទមក Searchរកមើលឈ្មោះជេយ៍ចង់ដឹងពីនាយខ្លះស្រួលគេត្រៀមខ្លួន

"ម្ចាស់ក្លឹបវ័យក្មេង!!ជនជាតិជប៉ុន??!!ហេតុអីគ្មានសរសេរពីប្រវត្តិស្នេហាឬក៏គេទើបតែមករស់នៅកូរ៉េគ្មានអ្នកដឹងពីនាយ??អរ..... Websiteជប៉ុន"ថេយ៉ុងព្យាយាមស្វែងរកព័ត៌មានដែលទាក់ទងនិងជេយ៍តែរកមិនសូវដឹងព្រោះតែគេសរសេរមកមិនច្បាស់លាស់នាយតូចក៏បែរទៅរកព័ត៌មានខាងជប៉ុនវិញ

"ហាយូជិ មីយ៉ាមិហៅJung Taejayអាយុ25
ឆ្នាំជាអ្នកជំនួញវ័យក្មេង!នេះសាខាគេនៅជប៉ុនច្រើនណាស់ហេតុអីគេមកនៅកូរ៉េឬក៏នាយគ្រាន់តែមកលេង??បើបែបនោះមែនខ្ញុំមិនបាច់គិតនាំឈឺក្បាលនោះទេហិហិ"ថេយ៉ុងស្រាប់តែប្រទះរកឃើញពីប្រវិត្តនាយទើបគេចូលអានបានដឹងថានាយមិនត្រឹមជាម្ចាស់ក្លឹបគេនៅជាអ្នកគ្រប់គ្រងជំនួញជាច្រើនដូចជាជុងហ្គុកថែមទៀតតែថានាយមានសាខាច្រើនប្រហែលគ្រាន់តែមកមើលការងារនៅកូរ៉េតែប៉ុណ្ណោះចឹងហើយគេគួរតែឈប់បារម្ភថានាយនិងមកតាមទារចម្លើយពីគេហើយ

"ហេ!!!គេជាប្រុសព្រាននារី គេដូរស្រីសឹងតែរាល់ថ្ងៃ..ហ៎នេះជាអាពួកល្មោភកាមផងហ្ហេស??"ថេយ៉ុងក៏អូសមើលបន្ថែមអានចំកន្លែងតែម្ដងហើយ

"គួរតែនៅអោយឆ្ងាយពីគេទើបបាន"ថេយ៉ុងអោបដៃចូលគ្នាយកដៃអង្អែលចង្ការលេងទៅមកមុននិងនិយាយហើយក៏ងក់ក្បាលតែឯង

+ទីត ទីត

កំពុងគិតសុខៗសំឡេងសុីផ្លេឡានមិនដឹងមកពីណាទេបន្លឺឡើងផ្តាច់ការគិតរបស់គេភ្លាមៗ។ដោយសារតែវាខ្លាំងហើយឮៗពេកអ្នកចុចមិនព្រមឈប់សោះទើបថេយ៉ុក្ដៅស្លឹកត្រចៀកងំស្ទុះក្រោកមើលតាមបង្អួចឃើញថាមិនដឹងអារោគចិត្តណាទេមកឈប់ឡាននៅមុខខុនដូររបស់មិត្តគេសុីផ្លេរឡានមិនចេះក្រែងចិត្តម្ចាស់ផ្ទះសោះចង់អោយគេចេញទៅទាល់តែបានឬយ៉ាងមិច??ពិតជាគួរអោយខឹងមែនឈរមួយសន្ទុះទើបនឹកឃើញថាឡាននោះជារបស់នរណាថេយ៉ុងចំហរមាត់ធ្លុងមុននិងលើកដៃខ្ទប់បែរខ្នងភ័យស្ទុះដើរទៅវិញទៅមកក្នុងបន្ទប់រិសរកគំនិតថាគួរធ្វើយ៉ាងមិច។គិតកាន់តែយូរកាន់តែមិនចេញព្រោះសំឡេងសុីផ្លេរឡាននោះមិនឈប់ចុចសោះអោយគេគិតចេញយ៉ាងមិចទៅជីមីននៅឯណាមិចក៏មិនចុះទៅនិយាយជាមួយពួកអស់នោះ។ទើបតែស្វែងរកពីនាយមិនបានមួយម៉ោងផងក៏មកដល់មុខផ្ទះតែម្ដងនាយនេះពិតជាមិនធម្មតាមែន!!

✨គ្រងស្នេហ៍CEO📋🖋️Where stories live. Discover now