Ep9:ខ្ញុំមិនស្គាល់ទេ!

1.4K 164 3
                                    


បន្ទាប់ពីអៀនរួចហើយថេយ៉ុងក៏ចូលទៅធ្វើការវិញធម្មតាប៉ុន្តែធ្វើមិនទាន់បានកន្លះម៉ោងផងស្រាប់តែ

"ជួបគ្នាទៀតហើយថេថេ"ជេយ៍ស្រាប់តែបង្ហាញខ្លួនឡើងមកថែមទាំងនិយាយស្វាគមន៍ថេយ៉ុងថែមទៀតនាយតូចមិនបានចាប់អារម្មណ៍ក៏រាងភ្ញាក់ផ្អើលបន្តិចដែរ

"លោកមកមានការអ្វី?មករកលោកប្រធានមែនទេ?មានណាត់ទុកឬអត់?"

"អត់ទេ!គឺមករកថេយ៉ុង"ថេយ៉ុងត្រូវភ្ញាក់ផ្អើលម្ដងទៀតពេលដែលឮជេយ៍និយាយចប់នេះនាយកំពុងតែលេងស្អីនិង?ម៉ោងគេធ្វើការងារមិនគិតទៅធ្វើទេមករកគេដល់ក្រុមហ៊ុន

"លោកគ្មានការងារធ្វើទេហ្ហេស?!!!"ថេយ៉ុងចាប់មួរម៉ៅភ្លាមៗតែម្ដងកំពុងតែធុញមុខនាយផងមកលេចមុខអោយគេឃើញទៀត

"មាន!ប៉ុន្តែថ្មើរនេះគ្មានទេទើបចង់បបួលថេយ៉ុងទៅដើរលេង"ចុម!!មើលគេនិយាយខ្លួនទំនេរគេធ្វើការងារមកបបួលយ៉ាងមិច?!ឯថេយ៉ុងឮហើយកាន់តែហួសចិត្តមនុស្សនាយនេះគ្មានច្បាប់ទម្លាប់សោះចង់ធ្វើអីក៏ធ្វើនិងតាមចិត្តគ្មានអ្នកប្រដៅទេឬ?ពិតជាគួរអោយខឹងមែន

"ហឹស!!អត់ប្រយោជន៍!!"ថេយ៉ុងសើចរបៀបហួសចិត្តមុននិងសម្លក់នាយរួចដាក់ពីរម៉ាត់ល្មមម៉ាឆ្អែតឈប់ចង់បបួលទើបថេយ៉ុងឈប់ចាប់អារម្មណ៍និងនាយបែរមកធ្វើការវិញ។មនុស្សគេនេះស្រលាញ់ការងារស្រលាញ់អ្វីដែលខ្លួនធ្វើណាស់បើគេចង់ធ្វើអ្វីហើយគឺមិនងាយបោះបង់ទេដូចការស្រលាញ់របស់គេចំពោះជុងហ្គុកយ៉ាងចឹងគេខំលួចមានកូនចិត្តចំពោះនាយមក5ឆ្នាំយ៉ាងណាក៏មិនបោះបង់ទោះដឹងថានាយមិនដែលខ្វល់មិនដែលមើលឃើញគេយ៉ាងក៏នៅតែស៊ូចង់ឃើញមុខចង់នៅជិតព្រោះតែសង្ឃឹមថាថ្ងៃណាមួយជុងហ្គុកនិងមើលឃើញក្ដីស្រលាញ់ដែលគេមានទៅលើនាយ។ឯជេយ៍ខ្ជិបមាត់បន្តិចកំពុងរកគំនិតធ្វើយ៉ាងមិចយករាងតូចទៅដើរលេងអោយបាន

<ហាឡូលោកចន>ជេយ៍ក៏នឹកឃើញគំនិតមួយបើនេះជាម៉ោងការងារនាយគួរតែទៅសុំការអនុញ្ញាតពីម្ចាស់ក្រុមហ៊ុនបើនាយព្រមនាយនិងនាំថេយ៉ុងចេញទៅភ្លាមទោះមិនព្រមក៏ដោយរីឯថេយ៉ុងវិញមិនធ្វើអ្វីទេចាំស្ដាប់នាយថាតើនាយចង់ធ្វើស្អីអោយប្រាកដ

✨គ្រងស្នេហ៍CEO📋🖋️Where stories live. Discover now