Ep14:ស្រាស្អីក្តៅម្ល៉េះ?🔞

1.6K 157 3
                                    


*Warning 🔞
*សុំទោសចំពោះពាក្យសម្តីមិនសមរម្យបើបាបសូមអោយអ្នកអានខ្ញុំជាអ្នកទទួល😞🤌

ជុងហ្គុកគ្រាថេយ៉ុងមកទាំងលំបាកលំបិនព្រោះតែថេយ៉ុងនៅមិនស្ងៀមទាល់តែសោះមិនព្រមអោយនាយបីឬក៏ប៉ះគេបាននោះទេ។

"ថេយ៍!!នៅអោយស្ងៀមឯងស្រវឹងហើយ"ជុងហ្គុកដេញចាប់ថេយ៉ុងពេញផ្ទះបាយនាយតូចមិនព្រមអោយគេនាំខ្លួនទៅគេងនោះទេរត់ដេញចាប់គ្នាមើលតែកូនក្មេង

"នរណាថាខ្ញុំស្រវឹង?!!លោកទេដែលស្រវឹងឃើញទេថាខ្ញុំមិនបានស្រវឹង"ថេយ៉ុងនិយាយតវ៉ាទាំងសម្លេងមនុស្សស្រវឹងមើលផ្លូវមិនចង់ច្បាស់កាយវិការមិនបាច់និយាយក្បាច់ម៉ែចែកអោយចេញខ្ទេច(•‿•)

"ហុឹស!នៅថាអត់ទៀត"ជុងហ្គុកអស់សំណើចនឹងកាយវិការថេយ៉ុងមុននិងគិតក្នុងចិត្តហើយក៏ឆ្លៀតពេលថេយ៉ុងរាងសើៗនាយក៏រត់ទៅលីនាយតូចដាក់ស្មានាំទៅបន្ទប់

+Taehyung Room

"ដាក់យើងចុះ!!"ថេយ៉ុងស្រែកអោយចាចតាំងពីខាងក្រោមរហូតដល់លើសឹងតែបែកក្រដាសត្រចៀកជុងហ្គុកទៅហើយកញ្ចែសុំខ្មាស់
ស្រវឹងបែបនេះនិយាយពីថាឆ្នាស់

"ហឺ....."ជុងហ្គុកដាក់ថេយ៉ុងលើគ្រែគេងដោយនាយទ្រោបពីលើនាយតូចបិទភ្នែកធ្វើមាត់ជីបៗដូចទើបតែក្រោកពីគេងគ្រវីក្បាលឆ្វេងស្តាំៗ

"អេស!!តើឯងស្គាល់ចន ជុងហ្គុកទេ?!"នៅសុខៗនាយក៏នឹកដល់រឿងមួយគឺថាអោយតែនរណាស្រវឹងរឿងដែលគេលាក់ទុកនិងនិយាយចេញមកទាំងអស់ទើបជុងហ្គុកសាកសួរថេយ៉ុង

"គេហ្ហេស?!គេជាមនុស្សចង្រៃខ្លាំងណាស់!គេតែងតែធ្វើអោយខ្ញុំយំរាល់ពេលដែលគេផ្អែមល្ហែមជាមួយសង្សារហើយនិងនៅពេលគេស្រែកដាក់ខ្ញុំបង្ខំខ្ញុំទៀត!ខ្ញុំពិតជាចង់ហក់ទៅច្របាច់កគេខ្លាំងណាស់នរណាប្រើអោយគេកើតមកដើម្បីទាក់ចិត្តខ្ញុំ?ដឹងទេថាខ្ញុំស្រលាញ់គេ5ឆ្នាំហើយតែគេមិនខ្វល់ពីអារម្មណ៍ខ្ញុំទេ!ខ្ញុំពិតជាចង់ស្អប់គេខ្លាំងណាស់តែអាបេះដូងឆ្គួតនៀកវាមិនព្រមទទួលអ្នកផ្សេងសោះ"គម្រោងរបស់ជុងហ្គុកក៏បានផលមែនថេយ៉ុងនិយាយពីអារម្មណ៍របស់គេប្រាប់នាយខ្ទេច!មិនមែននាយមិនដឹងទេគ្រាន់តែសម្តែង(ចេះដាក់អន្ទាក់ទៀតប្រូ)

✨គ្រងស្នេហ៍CEO📋🖋️Where stories live. Discover now