Ep🔞:លួងក្មេងពូកែងងក់

1.6K 151 0
                                    


       ថេយ៉ុងដើរចូលក្នុងបន្ទប់បម្រុងនឹងបិទតែជុងហ្គុកក៏ចាប់ទ្វារមិនអោយនាយតូចបិទទាន់។ថេយ៉ុងជ្រួញចិញ្ចើមដោយការមិនពេញចិត្តព្រោះតែគេធ្វើអោយខ្លួនខឹងកាលពីល្ងាច

     "លែងដៃ!!"

     "ន៎ែ!!លោកចូលមកធ្វើអី?!ខ្ញុំត្រូវការសម្រាកឆាប់ចេញទៅ!"ជុងហ្គុកមិនតបតែក៏ទម្លុះទ្វាចូលទៅខាងក្នុងឯថេយ៉ុងតាមដេញនាយចេញដោយយកលេសចង់សម្រាកតាមពិតគេគ្រាន់តែចង់នៅម្នាក់ឯងប៉ុណ្ណោះ

     "ហេតុអីទៅជាមួយវា?"ជុងហ្គុកសម្លឹងមើលមុខ
ថេយ៉ុងដោយទឹកមុខរាបស្មើគ្មានអារម្មណ៍សម្តីធម្មតាតែស្តាប់ទៅរាងព្រឺៗ

     "ខ្ញុំទៅជាមួយនរណាជារឿងខ្ញុំមិន...អ៎ូយ!"ថេយ៉ុងនិយាយមិនទាន់ចប់ផងជុងហ្គុកក៏ស្ទុះទៅរុញគេបំបុកនឹងជញ្ជាំងធ្វើអោយថេយ៉ុងស្រែកឈឺឡើងភ្លាមៗតែគេមិនយំសុខចិត្តខាំមាត់រំងាប់អារម្មណ៍ងើយសម្លឹងតទល់ជាមួយនាយ

     "ទៅធ្វើស្អីខ្លះជាមួយវាហ្អាស?!អូនជាមនុស្សរបស់បងគ្មានសិទ្ធទៅជាមួយនរណាក្រៅពីបងយល់ទេ?!!"ជុងហ្គុកខឹងឡើងក្រហមភ្នែកបូករួមទាំងកាយវិការថេយ៉ុងឌឺដាក់នាយទៀតកាន់តែដុតអោយនាយប្រើសម្តីសម្លុតដាក់គេថែម

    "ហឹស!ខ្ញុំជាខ្ញុំមិនមែនជាកម្មសិទ្ធិរបស់នរណានោះទេលោកក៏ដូចគ្នា!ចង់ខ្ញុំទៅធ្វើស្អីជាមួយនរណាក៏គ្មានពាក់ពន្ធ័អីនឹងលោកដែរ"ថេយ៉ុងក៏មិនចាញ់ត្រង់នាយចេញក្រៅទៅណាមកណាជាមួយស្រីគេមានដែលនិយាយមានដែលទៅគ្រប់គ្រងធ្វើជាម្ចាស់នាយទេ?ហើយគេក៏គ្មានសិទ្ធស្អីលើនាយដែរចឹងហើយនាយក៏គ្មានសិទ្ធអីមកត្រួតគេដូចគ្នា។

     "គីម ថេយ៉ុង!!!"

     "អ៎ូយ!!......លែង"ជុងហ្គុកខឹងឡើងញ័រសាច់កន្លងមកនាយបញ្ជាក់មិនទាន់គ្រប់មែនទេបានជានាយតូចកាន់តែនិយាយកាន់តែឌឺបេបនេះ?!!ជុងហ្គុកចាប់ថេយ៉ុងបោះទៅគ្រែមុននឹងឡើងទ្រោបពីលើចាប់ដៃនាយតូចទាំងសងខាងសង្កត់ជាប់មិនអោយរើរួចឯថេយ៉ុងបានតែស្រែកកម្លាំងដូចស្រមោចធ្វើអីមនុស្សមាឌធំដែលនៅលើខ្លួនមិនបានគួរអោយខឹងណាស់

✨គ្រងស្នេហ៍CEO📋🖋️Where stories live. Discover now