Ep08: first kiss

1.4K 156 0
                                    


"អ៎ា...អ៎ា...អ៎ាយ!!!"ថេយ៉ុងអោនគោរពលាថយៗក៏រអឹលជាមួយនិងកម្រាលជូតជើងធ្វើអោយគេផ្ងារទៅក្រោយដោយអស់ជំហរតែសំណាងបានដៃមួយត្រកងព្រោះចង្កេះរបស់គេធ្វើអោយកាយទាំងពីជិតគ្នាខ្លាំងមែនទែនថេយ៉ុងបិទភ្នែកដកដង្ហើមញាប់ៗជុងហ្គុកចាប់ដៃថេយ៉ុងជាប់ព្រមជាមួយដៃទ្រចង្កេះមួយក្ដាប់។

ថេយ៉ុងបើកភ្នែកសន្សឹមៗឃើញថាខ្លួនមិនបានកើតអីហើយក៏កំពុងតែនៅក្នុងដៃបុរសដែលខ្លួនលួចស្រលាញ់ឯជុងហ្គុកកំពុងភ្លឹកនិងសម្រស់ដ៏ល្អផូរផង់ដែលនាយកំពុងតែគយគន់វង់ភ័ក្រ្តដ៏ស្រស់ស្អាតនៅពេលនេះ។នាយទើបតែដឹងថាក្មេងម្នាក់នេះក៏មានចំណុចទាក់ទាញដែរថេយ៉ុងព្យាយាមយកដៃម្ខាងទៀតមកបក់ចុះឡើងពីមុខនាយតែនាយមិនកម្រើកសោះនេះនាយកំពុងគិតអីនិង?

"លោក....!!!"

"ហ្ហឹម....."នាយក្រហឹមស្រាលស្រទន់សម្លឹងមុខថេយ៉ុងហើយញញឹមតបអីយ៉ា!!នាយមកដាក់ស្នេហ៍គេទៀតហើយមុខថេយ៉ុងក៏ចាប់ផ្ដើមឡើងក្រហមព្រឿងៗហើយ

"ល្មមលែងខ្ញុំហើយ"ទម្រាំដាច់ចិត្តនិយាយគេវិសនិងភ្លេចទៅហើយត្រូវប្រញាប់ទៅវិញខ្លាចសង្សារនាយមកឃើញវីវមិនខានទេ

"អរ....."ជុងហ្គុកក៏លើកថេយ៉ុងអោយឈរធម្មតាវិញ

"អរ...អរគុណលោកហើយ ចឹងខ្ញុំទៅវិញសិនហើយ"ថេយ៉ុងអោនគោរពតាមទម្លាប់រួចប្រញាប់ចេញទៅតែក៏ត្រូវជុងហ្គុកចាប់ដៃជាប់រុញអោយអឹបនិងជញ្ជាំងធ្វើអោយថេយ៉ុងភ័យឡើងភ្លាមៗ

"លោ.....លោកធ្វើអីនិង??ចៀសផ្លូវខ្ញុំមានការប្រញាប់"ថេយ៉ុងភ័យបុកពោះបេះដូងលោតស្ទើរចេញមកខាងក្រៅនាយធ្វើស្អីនិង?ចង់បន្លាចគេឬយ៉ាងមិចសុខៗក៏មកធ្វើបែបនេះដាក់គេពិតជាមិនយល់ពិតមែន។ថេយ៉ុងព្យាយាមគេចចេញពីការឃុំរបស់ជុងហ្គុកតែអាដៃវាស៊យអីរញីរញ័រទៅចាប់ដើមទ្រូងគេទាំងសងខាងពេញៗដៃបែបនេះគេហៅថាបន្លំហើយ༎ຶ‿༎ຶមិនមែនរុញនាយអោយចេញទេ

"ឯងបន្លំចាប់ទ្រូងយើងមែនទេ??"ជុងហ្គុកអោនទៅជិតសួរឌឺទាំងដែលដឹងហើយថាថេយ៉ុងកំពុងភ័យធ្វើអ្វីមិនត្រូវ

✨គ្រងស្នេហ៍CEO📋🖋️Where stories live. Discover now