ចំណងភ្ជាប់ពាក្យ Namhope part 03 (ពូថេយ៍...)

415 21 0
                                        

+ក្រុមហ៊ុនគីម

អគ្គនាយកអរអឹមកំពុងអង្គុយគងទាក់ខ្លាចិត្តរំពៃគិតមិនដឹងថាគិតដល់ណាទេ

អរអឹម«ខេន!រៀបចំការងារនៅជប៉ុនរួចឬនៅ?»នាយងាក
មកនិយាយជាមួយជំណិតរបស់ខ្លួនដែលឈរឆ្ងាយពីនាយបន្តិច

ខេន«រួចរាល់ហើយចៅហ្វាយ3ថ្ងៃទៀតត្រូវទៅជប៉ុន
រយៈពេល2សប្ដាហ៍»នាយទាញឯកសារមកដាក់លើតុការងាររាងក្រាស់

អរអឹម«មិនទៅមិនបានទេហ៎? ការងារអាចឲ្យអ្នកផ្សេងធ្វើបានទេ?»និយាយទាំងទឹកមុខមិនចង់ដូចមិនចង់ឃ្លាតឆ្ងាយពីនរណាម្នាក់ចឹង

ខេន«មិនបានទេចៅហ្វាយគឺត្រូវតែទៅ ព្រោះវាជាការងារសំខាន់សម្រាប់សម្ព័នគីមនិងជុង»នាយមើលមុខចៅហ្វាយក៏ដឹងថាមានបំណងអ្វីដែរ

អរអឹម«ពន្យាពេលមិនបានទេហ៎?»នាយនៅតែសួរបញ្ជាក់ខេនម្ដងហើយម្ដងទៀត

ខេន«ចៅហ្វាយមិនចង់ឃ្លាតពីចៅហ្វាយតូចមែនទេ?»

អរអឹម«មិ...មិនមែនបែបនឹងទេយើងគ្រាន់តែសួរព្រោះយើងធ្វើធ្វើដំណើរទៅជប៉ុន»នាយបង្វិលកៅអីគេចពីក្រសែភ្នែកខេន

ខេន«ចៅហ្វាយមិនកុហកទេឬ?»

អរអឹម«មានការងារអីធ្វើក៏ទៅធ្វើទៅកុំនៅសួរដេញដោលយើងច្រើនពេកចង់កាត់ប្រាក់ខែមែនទេ?»នាយងាកមកវិញទាំងមុខមាំ

ខេន«ខ្ញុំទៅហើយចៅហ្វាយ»នាយខេនក៏ប្រញ៉ាប់រត់ចេញព្រោះខ្លាចអស់ប្រាក់ខែ

រយៈពេលមួយថ្ងៃៗពិតជាលឿនខ្លាំងពីព្រឹកបន្តរទៅថ្ងៃ ថ្ងៃបន្តរទៅល្ងាចវាពិតជារហ័សពិតមែនឥឡូវនេះវាល្ងាចម្ដងទៀតហើយនាយក្រាស់បានចាកចេញពីក្រុមហ៊ុនត្រឡប់មកផ្ទះវិញអរអឹមដលរាម្ដៅទៅកាន់បន្ទប់ហូប៊ី

ក្រាក...ហូប៊ីកំពុងតែអង្គុយលើពូកអោបជើងខ្លួនឯងភ្នែកាម្លឹងមើលទៅកាន់អរអឹម

អរអឹម«មានរឿងអីមែនទេ? បានជាមកអង្គុយធ្វើមុខស្អុយប៉ែបែបនេះ?»នាយសួរទៅកាន់ក្មេងដែលមានទឹកមុខស្អុយប៉ែ

ហូប៊ី«ខ្ញុំសុំចេញទៅក្រៅបានទេ? ខ្ញុំទៅជាមួយស៊ូហ្គា»
នាយតូចចុះពីលើគ្រែដើរទៅក្បែររាងក្រាស់

ពិភពប្រលោមលោកខ្នាតខ្លី OF BTS ^_^Where stories live. Discover now