ប្អូនប្រុសចុង Namhope ភាគទី02

268 24 0
                                        

ពេលព្រឹកព្រលឹមមនុស្សម្នារៀបចំខ្លួនចេញទៅបំពេញភារកិច្ចរៀងៗខ្លួន ចំណែកហូប៊ីវិញប្រញ៉ាប់រៀបចំខ្លួនទៅសាលារៀនសូម្បីតែបាយពេលព្រឹកក៏គេមិនញ៉ាំដែរដោយសារតែគេមិនចង់ជួបមុខណាមជុន

តៃកុងឡានបាននាំហូប៊ីមកដល់មុខសាលាទើបញេចុះពីលើឡានដើរសម្ដៅចូលទៅក្នុងសាលាដែលមានសិស្សមិនច្រើនប៉ុន្មានព្រោះតែនេះទើបតែម៉ោង6នៅឡើយ

«ឯងកើតអីមែនបានជាមុខមើលទៅមិនរីកបន្តិចសោះ»ដោយឃើញមិត្តខ្លួនពិបាកមើលខ្លាំងពេកហ្គុកគីក៏ដាច់ចិត្តសួរចង់ដឹងពីដំណឹងនិងទុកកង្វល់របស់គេ

«មែនហើយឯងកើតអីមែនទេ??»យុនហ្គីក៏ថែមពីលើហ្គុកគីគេចង់ដឹងព្រោះតែគេបារម្ភពីមិត្តរបស់ខ្លួន

«គ្មានអីទេ រឿងដដែលៗ»និយាយប៉ុណ្ណឹងក៏ពួកគេទាំងពីរដឹងដែរថាមានរឿងអ្វីកើតឡើង គ្មានអ្វីក្រៅពីរឿងគ្រួសាេរបស់ហូប៊ីទេ

«ឯងឈ្លោះគ្នាជាមួយណាមជុនហ្យុងទៀតហើយមែនទេ?»

«អឹម! តែវាធ្ងន់ធ្ងរជាងមុនមិនដូចរាល់ដងទេ»ហូប៊ីនិយាយចប់ក៏ទម្លាក់ទឹកមុខចុះគេមិនចង់នឹកឃើញដល់រឿងកាលពីយប់មិញឡើយ

«ធ្ងន់ធ្ងរយ៉ាងម៉េចទៅអាចប្រាប់យើងបានទេ?»ហ្គុកគីចាប់ហូប៊ីឲ្យមកអង្គុយដើម្បីនិយាយប្រាប់ពួកគេឲ្យបានក្បោះក្បាយ

ដោយមិនចង់លាក់ពីមិត្តហូប៊ីក៏និយាយរៀបរាប់ប្រាប់មិត្តគេទាំងពីរនាក់របស់គេដល់ចប់ ហូប៊ីនិយាយស្ទើតែស្រក់ទឹកភ្នែក កាលពីយប់មិញមិនមែនគេមិនយំទេគ្រាន់តែគេមិនបញ្ចេញឲ្យណាមជុនឃើញ

«មានរឿងដល់ថ្នាក់នេះផងឬ? ហើយណាមជុនហ្យុងចាប់ឯងថើបថែមទៀត»ហ្គុកស្រែកឮស្ទើរតែរំពងសាលាធ្វើឪ្យគ្រប់គ្នាងាកមកមើលគេគ្រប់ៗគ្នា

«ខុសមកពីយើងបើយើងមិនឲ្យសាន់តូជូនឯងទៅក៏គ្មានរឿងបែបនេះកើតឡើងដែរ»យុនហ្គីនិយាយទាំងទម្លាក់ទឹកមុខព្រមទាំងនិយាយបន្ទោសខ្លួនឯងទៀតផង

«កុំបន្ទោសខ្លួនឯងអី វាមិនមែនជាកំហុសរបស់ឯងទេ»ហូប៊ីនិយាយទៅកានយុនហ្គីដើម្បីកុំឲ្យគេមានអារម្មណ៍ថាវាជាកំហុសរបស់គេ និយាយចប់ពួកគេក៏នាំគ្នាចូលរៀនអស់ទៅ

ពិភពប្រលោមលោកខ្នាតខ្លី OF BTS ^_^Where stories live. Discover now