រដូវកាលគ្រីសស្មាសបានខិតជិតចូលមកដល់អាកាសធាតុក្រប្រែប្រួលពីដៅមកត្រាជាក់ថែមទាំងមានធ្លាក់ព្រិលទៀតផង។ពេលនេះជាពេល្ងាចម៉ោងប្រាំពីរចរាចរណ៍ក៏ចាប់ផ្ដើមមមារញឹកជាពេលរាត្រីដែលគ្រប់កំពុងមានដំណើរកំសាន្តលក្ខណៈគ្រួសារឬក៏ជួបជុំគ្នាជាមួយមិត្តភក្តិ។
នៅក្នុងនោះមានគូរស្វាមីភេទដូចគ្នាមួយគូរកំពុងតែគេងអោបគ្នាមើលព្រិលធ្លាក់យ៉ាងរ៉ូមេនទិកនៅខាងមុខបន្ទប់របស់ពួកគេ។អ្នកជាប្រពន្ធគេងកើយទ្រូងស្វាមីយ៉ាងមានក្ដីសុខទឹកមុខពោរពេញទៅដោយស្នាមញញឹមដ៏គួរឲ្យស្រឡាញ់និងស្រស់ស្អាត។
«តើអូនចង់ទៅក្រេបទឹកឃ្មុំទេយុន?»សម្លេងគ្រលរដង្ហើយសួរទៅកាន់ប្រពន្ធជាទីស្រឡាញ់ដែលកំពុងតែអោបក្រសោបជាប់នឹងទ្រូង។ គីម ថេហ្យុង ជាកូនកសិករនៅឯដេហ្គូមានជីវភាពធូធារដែលស្មើនឹងអ្នកមាននៅឯស្រុកស្រែប៉ុន្តែត្រូវមកធ្វើការនៅសេអ៊ូលក្នុងក្រុមហ៊ុន មីន ។ដោយសារតែភាពឆ្លាតវ័យនិងទេពកុសល្យគេក៏ត្រូវក្លាយជាអ្នកដឹកនាំជាន់ខ្ពស់ក្រោមការគ្រប់គ្រងរបស់ប៉ាក្មេករបស់គេព្រមទាំងទទួលបានប្រពន្ធដ៏គួរឲ្យស្រឡាញ់ម្នាក់ទៀត
ផង។
«ពិតមែនឬ?ចុះការងាររបស់បងនោះ?»ប្រពន្ធតូចរបស់គេងើយទៅសួរប្ដីទាំងភ្ញាក់ផ្អើលព្រោះនាយរវល់សឹងតែដកឃ្លាមិនបានទៅហើយ។នេះឯងជាកូនលោកអគ្គនាយក មីនជាកូនប្រុសតែម្នាក់ដែលគាត់ស្រឡាញ់ថ្នាក់ថ្នមដូចជាពេជ្រតែពេលបេះក៏ត្រូវផ្ទេរភារកិច្ចនេះឲ្យទៅ គីម ថេហ្យុង ម្ដងហើយ។
«បងអាចទុកវាចោលបានកុំបារម្ភអី»នាយញញឹមទៅកាន់ប្រពន្ធព្រមទាំងទាញដៃតូចមួយនោះមកថើបអង្អែលថ្នមៗដើម្បីបញ្ជាក់ថាគេធ្វើវាដើម្បីតែយុនហ្គីម្នាក់ប៉ុណ្ណោះ។
«អូនឃើញបងនៅតែជាមួយការងាររហូតម៉េចនឹងអាចទុកវាចោលនោះ?»យុនហ្គីងើបចេញពីទ្រូងប្ដីអង្គុយសម្លឹងទៅខាងក្រៅទាំងទឹកមុខស្រពោនហាក់កំពុងតែអន់ចិត្តរឿងពីមុនដែលថេហ្យុងតែងតែយកការងារសំខាន់ជាងខ្លួន។
«អា៎! ពេលនេះបងចង់ចំណាយពេលជាមួយអូនឲ្យបានច្រើនៗ»ដៃមាំៗធំៗលូកទៅអោបចង្កេះតូចដោយភាពស្និតស្នាលព្រមទាំងដាក់ចង្ការលើស្មានិងនិយាយទៅកាន់នាយតូចទាំងសម្ដីស្រទន់គួរឲ្យចង់សណ្ដាប់។
YOU ARE READING
ពិភពប្រលោមលោកខ្នាតខ្លី OF BTS ^_^
Short Storyស្នេហា cute cute and some novel are yaoi 😭 13/09/2021
