បន្ទាប់ពីងូតទឹករួចរាល់គេដើរចេញមកវិញជាមួយអាវឃ្លុំពណ៌សរអង្គុយលើពូកទាញទូរស័ព្ទមកមើល វាគឺមោង8ទៅហើយទើបគេចុចលេខខលទៅជំនួយការរបស់គេ។
«ហាឡូ!ខេនឯងមកយកយើងនៅក្លឹបផងហើយកុំភ្លេចយកខោអាវមកឲ្យយើងផង»
[បាទ!ចៅហ្វាយបន្តិចទៀតខ្ញុំនឹងទៅដល់ទីនោះ]ខេននិយាយដោយសម្លេងថ្នមៗជាមួយនឹងថេហ្យុង រួចក៏កាត់ផ្ដាច់ទំនាក់ទំនងជាមួយគ្នា។
ខេនជាអង្គរក្សរបស់ថេហ្យុងហើយក៏ជាជំនួយការនៅក្នុងក្រុមហ៊ុនរបស់គេផងដែរ ការងារទាំងប៉ុន្មានភាគច្រើនខេនជាអ្នករៀបចំឲ្យទៅកាន់ថេហ្យុង។ មិនយូរប៉ុន្មានខេនក៏មកដល់ក្លឹប ថេហ្យុងក៏រៀបចំខ្លួនរួចទៅជិះទៅក្រុមហ៊ុនរបស់ខ្លួន។
ចំណែកយុនហ្គីដែលបានចាកចេញមុនថេហ្យុងគេព្យាយាមដើរទៅកាន់ឡានយ៉ាងលំបាកលំបិនក៏ព្រោះតែឈឺត្រង់បរិវេណខាងក្រោមជាខ្លាំងគេស្ទើរតែស្រែកយំទៅហើយតែក៏ព្យាយាមទ្រាំ។
«ចៅហ្វាយៗ ចៅហ្វាយមិនកើតអីទេមែនទេ?»អេឡិចគ្រាន់តែឃើញចៅហ្វាយខ្លួនដើរទាំងលំបាកលំបិនរកដួលគេក៏រត់មកទ្រយុនហ្គីយ៉ាងរហ័សព្រោះខ្លាំងយុនហ្គីដួលផ្កាប់មុខនៅទីនេះ។
«យើងមិនអីទេគ្រាន់តែវាឈឺ នាំយើងចូលឡានទៅ»យុនហ្គីលើកដៃតោងកូនចៅរបស់ខ្លួនជាប់ក៏ព្រោះតែគេខ្លាចដួលមនុស្សកំពុងតែឈឺផងបើដួលវាកាន់តែឈឺលើសដើម។
«ចៅហ្វាយត្រឡប់ទៅសណ្ឋាគាវិញមែនទេ?»អេឡិចងាកទៅសួរយុនហ្គីដែលកំពុងតែសម្រួលអារម្មណ៍នៅក្នងឡានទម្រាំតែដើរមកដល់គេត្រដាបត្រដួសស្ទើរស្លាប់ទៅហើយ។
«ទៅសណ្ឋាគេសិនទៅ យើងចង់ផ្លាស់ប្ដូរសម្លៀកបំពាក់ចេញ»អេឡិចក៏ចេញឡានជូនយុនហ្គីទៅសន្ឋាគារភ្លាមមិនឲ្យយុនហ្គីខកចិត្តឡើយ។បន្ទាប់ពីខ្លួនមកដល់បន្ទប់សណ្ឋាគារភ្លាមក៏រៀបចំទឹកក្ដៅសម្រាប់ត្រាំខ្លួនបន្ធូរការឈឺចាប់ចេញ។
មកមើលក្រុមហ៊ុនដែលបញ្ឈរជើងនៅកណ្ដាលក្រុងសេអ៊ូលដែលមានគីម ថេហ្យុងជាអ្នកគ្រប់គ្រង។ថេហ្យុងដើរចូលក្នុងក្រុមហ៊ុនបុគ្គលិកទាំងអស់នាំគ្នាក្រោកឈរគោរពថេហ្យុងដែលមាននាមជាអង្គនាយកក្រុមហ៊ុននេះទាំងមូល។
DU LIEST GERADE
ពិភពប្រលោមលោកខ្នាតខ្លី OF BTS ^_^
Kurzgeschichtenស្នេហា cute cute and some novel are yaoi 😭 13/09/2021
