Our honeymoon day ភាគបញ្ចប់

401 15 0
                                        

   «សួស្ដី! ធ្វើដំណើរហត់ទេ?»ថេហ្យុងសួរនាងដោយស្នាមញញឹមនិងបង្វិលប៊ិកទៅវិញទៅមកដោយមិនក្រែងចិត្តម្ចាស់បន្ទប់គេសូម្បីបន្តិច។
   «លោកចូលមកបានយ៉ាងម៉េច?»នាងតូចចាប់ផ្ដើមភ័យបន្ទប់គេមានសោរត្រឹមត្រូវហេតុអ្វីក៏ថេហ្យុងអាចចូលមកក្នុងបានដោយងាយយ៉ាងនេះ?
   «មិនគិតស្វាគមន៍ខ្ញុំខ្លះទេឬ?»ថេហ្យុងគេញញឹមទៅកាន់យូរីនជាមួយស្នាមញញឹមដ៏ស្រស់ស្អាតដែលតែងតែជាអន្ទាក់សម្រាប់មនុស្សស្រី។
   «ខ្ញុំចង់ដឹងថាលោកចូលមកទីនេះបានដោយរបៀបណា?»នាងតូចយូរីនដើរទៅក្បែរថេហ្យុងដោយខឹងក្រោធដែលចូលមកខនដូគេដោយគ្មានការអនុញ្ញាត។
   «វាជារឿងងាយស្រួលបំផុតសម្រាប់ខ្ញុំណា យូរីន»
   «លោកចង់បានអ្វី?»
   «នាងមិនហត់ទេឬដែលត្រូវជិះពីបារាំងមកកូរ៉េវិញបែបនេះ?»ថេហ្យុងយកប៊ិកទៅអូសលើដៃយូរីនថ្នមៗជាមួយនឹងស្នាមញញឹមដ៏សែនសង្ហាររបស់គេ។
   «ជារឿងរបស់ខ្ញុំទេលោកកុំចេះ»នាងតូចយូរីននិយាយតែមាត់តែក៏សម្ងំឲ្យថេហ្យុងធ្វើអ្វីតាមតែចិត្តរបស់គេ។
   «ខ្ញុំអង្គុយចាំនាងយូរហើយមិនគិតថាស្វាគមន៍ខ្ញុំខ្លះទេឬ?»នាយក្រាស់ងើយទៅសម្លឹងមុខរបស់យូរីនដោយកែវភ្នែកស្រទន់បំផុតវាដូចទៅនឹងកែវភ្នែកដែលនាយធ្លាប់មើលទៅកាន់យុនហ្គី។
   «លោកមករកខ្ញុំមិនខ្លាចយុនហ្គីដឹងទេឬ?»យូរីនហាក់ដូចជាចាប់ចំណុចថេហ្យុងបានថានាយកំពុងតែចូលចិត្តនាងទើបដើរទៅអង្គុយលើភ្លៅរបស់ថេហ្យុងដោយមិនក្រែងចិត្តឡើយ។
   «យុនហ្គី? គេមិនដឹងនោះទេព្រោះខ្ញុំមិនបានប្រាប់គេ បើគេដឹងក៏បានត្រឹមតែអង្គុយយំសោកស្ដាយដែរ»ថេហ្យុងលលកដៃដាក់លើភ្លៅរបស់យូរីនដែលនិងសម្លឹងទៅកាន់មុខនាងដោយ
មិនផ្លាស់ប្ដូរកែវភ្នែករបស់គេឡើយ។
   «យុនហ្គីគេពិតជាកំសត់ខ្លាំងណាស់ គេគិតថាគ្រប់គ្នាសុទ្ធតែស្មោះត្រង់ជាមួយគេ តែគេមិនដែលដឹងឡើយថាគ្រប់ជាអ្នកក្បត់គេ»យូរីនពោលឡើងដោយភាពជឿរជាក់បំផុតនិងសើចចម្អកទៅកាន់យុនហ្គី។
   «ប៉ុន្តែ...ខ្ញុំមិនមែនជាអាក្របីទាំងអស់នោះទេ»ថេហ្យុងទាញកាយតូចរបស់យូរីនចេញនិងនិយាយទាំងកំហឹងដែលនាងហ៊ាននិយាយសើចចម្អកទៅកាន់យុនហ្គីរបស់គេ។
   «លោកកំពុងតែធ្វើអីនឹង?»យូរីននាងស្ទលរតែដួលទៅហើយនៅពេលថេហ្យុងទាញនាងដោយមិនប្រាប់ទុកមុន។
   «នាងដឹងខ្លួនឯងច្បាស់ហើយ»
   «ខ្ញុំមិនបាននិយាយខុសប្រុសទាំងនោះសុទ្ធតែដូចគ្នាសូម្បីតែលោក»យូរីនស្រែកទៅកាន់ថេហ្យុងដោយមានអារម្មណ៍ថាខឹងបន្តិចផងដែរ។
   «ខ្ញុំប្រាប់នាងហើយខ្ញុំមិនមែនជាអាក្របីទាំងអស់នោះទេ នាងមិនឮទេឬ?»ដៃយ៉ាងលឿនរបស់ថេហ្យុងបានហោះទៅច្របាច់កនាងនិងកែវភ្នែកដែលស្រទន់អម្បាញមិញក៏ប្រែមកជាក្រហមឃោឃៅវិញភ្លាមៗ។
   «អឹក...ហេតុអ្វីក៏លោកមករកខ្ញុំ?»យូរីនព្យាយាមយកដៃតូចរបស់នាងមកប្រលេះដៃថេហ្យុងចេញពីកទាំងតហរដាបត្រដួសនិងសួរទៅគេវិញបន្ថែម។
   «ខ្ញុំមកសម្លាប់នាងទេដឹង? ហើយរឿងមុននេះដែលខ្ញុំនិយាយខ្ញុំចង់សម្ដៅថាបើយុនហ្គីដឹងថានាងជាមិត្តដែលថោកទាបនោះគេបានត្រឹមតែយំប៉ុណ្ណោះ»ថេហ្យុងសង្គ្រឺតជើងធ្មេញជាខ្លាំងគេសឹងតែសម្លាប់នាងឥឡូវនេះហើយ។
   «អឹក...លែងទៅ...អាក»យូរីននាងនៅតែព្យាយាមទាញដៃថេហ្យុងចេញពីកខ្លួនប៉ុន្តែថេហ្យុងកាន់តែច្របាច់បន្ថែមទៀត។
   «អ្ហឹស...នាងលាក់គ្រប់គ្នាបានតែនាងលាក់ខ្ញុំមិនបានទេ បំណុលដែលនាងនៅជាប់នឹងខ្លួនក៏ខ្ញុំដឹងដែរ នាងធ្លាប់ធ្វើអ្វី
ដាក់យុនហ្គីក៏ខ្ញុំដឹង»ថេហ្យុងលែងនាងដោយច្រានឲ្យដួលទៅក្រោមហើយឈរសើចទាំងសប្បាយចិត្ត។
   «ឯង...ឯងចង់ធ្វើអីយើង?»យូរីនចាប់ផ្ដើមញ័រខ្លួននិងនិយាយញាប់ៗនៅពេលអាថ៌កំបាំងនាងជិតបានបែកធ្លាយចេញទៅក្រៅ។
   «ហេតុអីឯងជួយយុនហ្គី? ហេតុអី?»យូរីនសួរទៅកាន់ថេហ្យុងទាំងមិនយល់ ហេតុអ្វីក៏យុនហ្គីតែងតែសំណាងជានាង?
   «នាងនៅមិនដឹងខ្លួនទៀតឬ?»ថេហ្យុងបន្ទន់ជង្គង់និយាយជាមួយយូរីនដោយភាពអស់សំណើច។
   «ហេតុអ្វីយុនហ្គីតែងតែមានមនុស្សល្អនៅក្បែរ? ហេតុអ្វីក៏គេតែងតែល្អជាងខ្ញុំ? ហេតុអ្វី?»យូរីនពេលនេះស្ទើរតែក្លាយទៅជាមនុស្សឆ្កួតទៅហើយ ដោយសារភាពច្រណែនឈ្នានីសរបស់នាងទើបនាងក្លាយទៅជាមនុស្សបែបនេះ។
   «ដោយសារតែនាហមិនចេញស្កប់ស្កល់បែបនេះទើបនាងតែងតែខ្លាចយុនហ្គីលើសនាង ហេតុអ្វីនាងមិនមើលថែរយុនហ្គី?»ថេហ្យុងចាប់ថ្គាមយូរីនឲ្យងើយឡើងលើនិងនិយាុជាមួយនាងជាមួយទឹកមុខខឹងសម្បារ។
   «ខ្ញុំស្អប់វា ខ្ញុំស្អប់យុនហ្គី គេមិនសមមានជីវិតទេ»
   ផាច់! សម្លេងទះកំផ្លៀងបានលាន់ឮសូរពេញបន្ទបៀនេះជាស្នាដៃរបស់ថេហ្យុងដែលបានទះទៅកាន់នាងដោយមិនគិតថានាងជាមនុស្សស្រីឡើយ។
   «ខ្ញុំអាចសម្លាប់នាងនៅពេលនេះបានណា គីម យូរី»ថេហ្យុងច្របាច់ថ្គាមយូរីនកាន់តែខ្លាំងលើសដើម។
   «លែងយើងទៅ...»
   «ខ្ញុំមិនប្រាប់រឿងនេះទៅកាន់យុនហ្គីនោះទេប៉ុន្តែជីវិតនាងទៅមុខយ៉ាងណាខ្ញុំមិនដឹងឡើយ»ថេហ្យុងដកដៃចេញពីថ្គាមនាងនិងនិយាយមួយៗរួចដើរចេញទៅក្រៅដោយមានមនុស្សពីរ បីនាក់ឈរនៅខាងក្រៅដែលជាម្ចាស់បំណុលរបស់នាង។
   សម្រែកស្រែកឲ្យគេដោះលែងខ្លួនលាន់ឮពេញខនដូថេហ្យុងដើរចេញទៅដោយមិនបកក្រផយមើលនាងតូចយូរីនសម្បីបន្តិច។
  
   ពេលព្រឹកព្រលឹមនៅតំបន់ជនបទព្រះអាទិត្យចាប់ផ្ដើមរះបញ្ចេញពន្លឺភ្លឺចិញ្ចេញចិញ្ចាចជះចូលទៅក្នុងបន្ទប់ធំទូលាយមួយដែលមានបង្អួចជាកញ្ចក់រចនាជារបៀបអ្នកស្រុកស្រែតាមជនបទ។
   «យុនហ្គី! ព្រឹកហើយណាភ្ញាក់ឡើងអូនសម្លាញ់»ដៃមាំរបស់ថេហ្យុងលើកទៅអង្អែលមុខប្រពន្ធថ្នមៗនិងនិយាយស្រាលៗ
ទៅកាន់ប្រពន្ធដែលកំពុងតែគេងលក់មិនដឹងខ្លួន។
   «យុន! ភ្ញាក់ឡើង»ថេហ្យុងនៅតែព្យាយាមដាស់យុនហ្គីជាមួយសម្ដីថ្នមៗពោរពេញទៅដោយក្ដីស្រឡាញ់ចំពោះយុនហ្គី។
   «អ្ហឹម...»សម្លេងគ្រហឹមក្នុងបំពង់ករបស់យុនហ្គីបានបន្លើរឡើងមួយរំពេចព្រោះតែមានអ្នករំខានដំណេករបស់គេ។កាយតូចបានពត់ទៅមកថើម្បីធ្វើឲ្យខ្លួនស្វាងពីការគេង។
   «គេងលក់ស្រួលទេ?»ថេហ្យុងយកដៃទៅច្រត់នឹងពួករួចសម្លឹងមើលមុខប្រពន្ធនិងយកដៃម្ខាងទៀតទៅវែកសក់ដែលធ្លាក់បាំងមុខយុនហ្គីចេញ។
   «អឹម...ចុះបង?»យុនហ្គីងក់ក្បាលទាំងភ្នែកបើកមិនចង់រួចតែក៏មិនភ្លេចសួរទៅកាន់ប្ដីវិញឡើយ។
   «បងក៏ដូចគ្នា ឆាប់ឡើងសម្អាតខ្លួននឹងបានញ៉ាំអារហារពេលព្រឹក»ថេហ្យុងលើកកាយតូចរបស់យុនឲ្យអង្គុយលើពូកមុននឹងត្រូវទៅសម្អាតខ្លួនចេញ។
   «ថេយ៍? នេះជាដេហ្គូ?»គ្រាន់តែក្រឡេកទៅកាន់បង្អួចវាបានធ្បើឲ្យយុនហ្គីភ្ញាក់ផ្អើលជាខ្លាំងមុននឹងលោតចុះពីលើពូករត់សម្ដៅទៅកាន់មាត់បង្អួច។ រាងកាយដ៏ស្អាតដែលស្ថិតនៅក្នុងឈុតខោខ្លីនិងអាចសឺមីសរលុងបានធ្វើឲ្យពន្លឺព្រះអាទិត្យជះមកប៉ះធ្លុះមើលឃើញដល់រាងកាយទាំងមូល។
   «ភ្ញាក់ផ្អើលទេ?»ថេហ្យុងដើរសម្ដៅទៅអោបក្រសោបចង្កេះយុនហ្គីពីក្រោយនិងដាក់ថ្គាមទៅលើស្មាតូចមួយនោះទៀតផង។
   «ហេតុអ្វីបងមិនដាស់អូន?»យុនហ្គីងាកទៅសួរប្ដីទាំងពេបមាត់ព្រោះទេសភាពនៅទីនេះស្អាតណាស់គេចង់មើលៈេលធ្វើដំណើរមក។
   «ឃើញអូនលក់ស្រួលបងក៏មិនចង់រំខានអូនទើបមិនបានដាស់»ថេហ្យុងនិយាុជាមួយពាកយសម្ដីស្រាលនិងឈ្មុសឈ្មុលកញ្ចឹងកសខ្ចីយុនហ្គីលេងព្រោះនាយពិយជាញៀននឹងក្លិនខ្លួនរបស់យុនហ្គីខ្លាំងណាស់។
   «បងធ្វើបែបនេះដូចជាមិនសមសោះទេ អូនមកលេងប៉ាម៉ាក់ក្មេកតែក៏ត្រូវគេងលក់ទៅវិញ»
   «អ្នកម៉ាក់និងលោកប៉ាគាត់មិនបានថាអ្វីទេ អូនកុំគិតច្រើនអី»ថេហ្យុងយកដៃរបស់ទៅច្របាច់ថ្ពាល់យុនហ្គីថ្នមៗព្រោះតែគ្រឺតខ្នាញ់នឹងមុខមួយនេះជាខ្លាំង។
   «ថេហ្យុង! យុនហ្គី! កូនភ្ញាក់ឬនៅ? ដល់ម៉ោងញ៉ាំងអារហារហើយ»កំពុងតែសារសងគ្នាសុខៗក៏ឮសម្លេងស្ត្រីចំណាស់ម្នាក់ស្រែកហៅពួកគេទាំងពីរពីខាងក្រៅ។
   «កូនចុះទៅឥឡូវហើយអ្នកម៉ាក់ ប្រពន្ធកូនកំពុងតែរផបចំសម្អាតខ្លួន»ថេហ្យុងបានស្រែកតបទៅកាន់ម្ដាយវិញមួយៗ។
   «អូនទៅសម្អាតខ្លួនហើយ»និយាយចប់យុនហ្គីដើរទាញកន្សែងសម្ដៅទៅកានើបន្ទប់ទឹកដែលនៅក្នុងបន្ទប់គេងមួយនេះ។ទោះនៅស្រុកស្រែក៏ដោយតែការរស់នៅរបស់ពួកគេមិនចាញ់អ្នកទីក្រុងឡើយម្យ៉ាងវិញទៅប៉ាម៉ាក់ថេហ្យុងជាអ្នកមាននៅតំបន់មួយនេះ។

ពិភពប្រលោមលោកខ្នាតខ្លី OF BTS ^_^Where stories live. Discover now