យុនហ្គីបានចូលទៅក្នុងបន្ទប់ទឹកដោយបានបើកទឹកក្ដៅនិងទឹកត្រជាក់ចូលទៅក្នុងអាងតែមួយនិងដោះសម្លៀកបំពាក់របស់ខ្លួនចោលអង្គុយចាំថេហ្យុងនៅក្នុងអាងដោយមិនភ្លេចលាយសាប៊ូឲ្យបែកពពុះបិទបាំងរាងកាយដ៏សរខ្ចីរបស់ខ្លួនឡើយ។
ក្រាក!
ថេហ្យុងបានបើកទ្វាបន្ទប់ទឹកនិងបិទវាវិញថ្នមៗថេហ្យុងបានទៅផ្លាស់ខោអាវដោយស្លៀកត្រឹមតែកន្សែងពណ៌សរមួយដើម្បីបិទបាំងកាយមួយកំណាត់ខាងក្រោមរួចដើរទៅអង្គុយលើអាងទឹករបស់យុនហ្គីដោយក្នុងដៃកំពុងតែកាន់ទូរស័ព្ទជាប់។
«ថេហ្យុង! បងមិនទាន់ងូតទឹកឥឡូវនេះទេឬ?»ដោយ
ឃើញប្ដីមិននិយាយអីបែរជសមកអង្គុយចុចទូរស័ព្ទទៅវិញទើបធ្វើយុនហ្គីសួរទៅកាន់ប្ដីដោយការងឿងឆ្ងល់ជាខ្លាំង។
«បងមើលការងារបន្តិចសិន»ថេហ្យុងតបទៅកាន់ប្រពន្ធដោយសម្លឹងមើលអេក្រង់ទូរស័ព្ទជាប់ហាក់ដូចជាមានអ្វីកំពុងតែធ្វើឲ្យគេចាប់អារម្មណ៍ដោយមិនអាចដកភ្នែកចេញបាន។
«តើបងកំពុងតែញញឹមនឹងរឿងអ្វី?»នៅសុខៗក៏ឃើញគេញញឹមដោយគ្មានមូលហេតុត្រូវនឹងមនុស្សពូកែគិតច្រើនដូចជាយុនហ្គីម្នាក់នេះ ទើបឲ្យគេកើតគំនិតមិនល្អមកភ្លាម។
«គ្មានអីទេ»ថេហ្យុងងាកមកញញឹមដាក់ប្រពន្ឌដោយមិនចង់ឲ្យគេគិតអ្វីផ្ដេសផ្ដាសតែគេក៏មិនអាចយកអារម្មណ៍របស់គេផ្ដោតទៅកាន់ប្រពន្ធរបស់គេបាន។
«ថេហ្យុង!អូនចង់ឲ្យបងផ្ដោតលើអូនតែម្នាក់ប៉ុណ្ណោះ»ជើងស រលោងរបស់យុនហ្គីបានលើកទៅគងលើភ្លៅរបស់ប្ដីព្រមទាំងបង្ហាញទឹកមុខគម្រាមទៅកាន់ថេហ្យុងថែមទៀតផង។
«អូនចង់បានបែបនេះឬ?»ដៃមាំៗដែលមានសរសៃររវាមរបស់ថេហ្យុងបានលើកទៅអង្អែលជើងរបស់ប្រពន្ធតាំងពីកជើង
រហូតភ្លៅដែលទំហំតូចៗដូចជាជើងកូនក្មេង។
«អត់ទេ! អូនគ្រាន់តែចង់ឲ្យបងឆាប់ងូតទឹកប៉ុណ្ណោះ»គ្រាន់តែដឹងថាថេហ្យុងចង់មានន័យបែបណាភ្លាមយុនហ្គីក៏ប្រញ៉ាប់ដកជើងចេញយ៉ាងលឿនតែក៏ត្រូវថេហ្យុងចាប់ជាប់រើរមិនរួច។
«ស៊ត! បងកំពុងតែផ្ដោតលើអូន»ថេហ្យុងទុកទូរស័ព្ទលើឡាបូទឹករួចយកម្រាមដៃរបស់ខ្លួនទៅដាក់លើរបបូរមាត់តូចរបស់
យុនហ្គីបន្ទាប់មកក៏ឈ្ងោកទៅស្រង់ក្លិនពីថ្ពាល់របស់យុនហ្គីដោយអារម្មណ៍ក្ដៅភាយៗ។
YOU ARE READING
ពិភពប្រលោមលោកខ្នាតខ្លី OF BTS ^_^
Short Storyស្នេហា cute cute and some novel are yaoi 😭 13/09/2021
