ពេលព្រឹកម៉ោង8ភូមិគ្រិះគីមចាប់ផ្ដើមមានសម្លេងអ៊ូអរដោយសារតែអ្នកបម្រើគ្រប់គ្នាចាប់ផ្ដើមចេញមកធ្វើការរៀងៗខ្លួន នុងជជែកគ្នាលេងតាមលក្ខណៈធម្មតាដែលពួកគេតែងតែធ្វើរៀងរាល់ថ្ងៃ។ថ្ងៃនេះខេនបានបើឡានមកភូមិគ្រិះរៀងយឺតជាងរាល់ថ្ងៃនិងបាននាំអេឡិចមកជាមួយផងដែរ។
«សួស្ដីអ្នកស្រី!»ខេនដលរចូលទៅក្នុងក៏ប្រទះឃើញអ្នក
ស្រីគីមកំពុងតែអង្គុយមើលព័ត៌មានពេលព្រឹកខ្លួនក៏អោនគោរពរាងចំណាស់ដោយការគោរព។
«អឹម! ខេននាំអ្នកណាមកនឹងដូចជាមិនដែលឃើញ»អ្នកស្រីញញឹមដាក់ខេនទៅចោលភ្នែកឃើញអេឡិចដែលឈរក្បែរនោះទើបចោទសួរទៅកាន់ខេនទាំងឆ្ងល់។
«នេះជាអង្គរក្សរបស់អ្នកប្រុសយុនហ្គីគេយប់មិញបានស្នាក់នៅជាមួយនឹងខ្ញុំអ្នកស្រី»ខេនតបទៅកាន់អ្នកស្រីគីមដោយមិនភ្លេចអោនលំទោននិងកេះឲ្យអេឡិចគោរពទៅកាន់អ្នកស្រីគីម។
«សួស្ដីអ្នកស្រី ខ្ញុំអេឡិច»អេឡិចក៏បានធ្វើតាមអ្វីដែលខេន
បានប្រាប់គេអោនគោរពទៅកាន់អ្នកស្រីគីមជាមួយនឹងទឹកម៉ឺងម៉ាត់របស់គេ។
«ពួកឯងអង្គុយលេងសិនទៅ ក្មួយយុននិងកូនថេយ៍មិនទាន់ឃើញចុះមកនោះទេ ប្រហែលបន្តិចទៀតចុះមកហើយ»អ្នកស្រីគីមបកដៃឲ្យគេទាំងពីរនាក់អង្គុយចុះសិនបើនៅតែឈរចាំប្រាកដជាចុកជើងស្លាប់ហើយ។ពួកគេក៏អង្គុយតាមអ្នកស្រីស្នើរឲ្យធ្វើ។
នៅក្នុងបន្ទប់របស់ថេហ្យុងឯនោះវិញយុនហ្គីបានងូតទឹកសម្អាតខ្លួនយ៉ាងស្អាតបាតខុសពីថេហ្យុងដែលគេងផ្កាប់នៅលើពូកមិនទាន់ភ្ញាក់។
«ថេហ្យុងភ្ញាក់ឡើង»យុនហ្គីហក់ឡើងលើពូកទៅអង្គុយក្បែរថេហ្យុងដែលគេងមិនដឹងពីអ្វីទាំងអស់។យុនហ្គីអោនមុខថ្នមៗទៅដាស់គេឲ្យភ្ញាក់ពីគេង។
«អ្ហឹម! បងសុំពេលតែបន្តិចទៀតទេ»ថេហ្យុងគ្រហឹមក្នុងបំពង់ករបន្តិចនិងងាកមុខចេញពីយុនហ្គីរួចបន្តរគេងទៀត។ថេហ្យុងបានធ្វើឲ្យយុនហ្គីចងចិញ្ចើមចូលគ្នានិងសម្លឹងគេដោយការម៉ួម៉ៅ។
«ចុះលោកប្រាប់ថាថ្ងៃនេះជូនខ្ញុំផ្សារមិនចឹង? ហេតុអ្វីពេលនេះនៅមិនទាន់ភ្ញាក់ទៀត? ឬចង់ឲ្យខ្ញុំខឹងលោក?»ថ្ពាល់ប៉ោងចាប់ផ្ដើមឡើងក្រហមដោយសារតែខឹងនឹងថេហ្យុងដែលប្រងើយដាក់គេដៃទាំងគូរលើកមកអោបចូលគ្នាជាមួយនិងចិញ្ចើមដែលចងចូលគ្នាស្ទើរតែក្លាយជាចិញ្ចើមតែមួយទៅហើយ។
DU LIEST GERADE
ពិភពប្រលោមលោកខ្នាតខ្លី OF BTS ^_^
Kurzgeschichtenស្នេហា cute cute and some novel are yaoi 😭 13/09/2021
