ចំណងភ្ជាប់ពាក្យ Namhope part 04 (Second kiss)

390 21 0
                                        

+សាលា

រាងតូចក៏បានធ្វើដំណើរមកដល់សាលាដោយមានតៃកុងនៅផ្ទះជូនមក ជំហានខ្លីៗជាមួយជើងតូចៗដើរសម្ដៅទៅថ្នាក់

យ័នជុន«ហូប៊ី! ហេតុអ្វីថ្ងៃនេះមកយឺតម្លេះ? ខ្ញុំស្មានតែហូប៊ីមិនមកហើយតើ»យ័នជុនដែលជាមនុស្សម្នាក់គត់ដែលតាមស្រឡាញ់ហូប៊ីជាយូរឆ្នាំ

ហូប៊ី«យប់មិញខ្ញុំមិនស្រួលខ្លួនទើបថ្ងៃនេះមកយឺត»រាងតូចតបទាំងញញឹមព្រោះគេជាមនុស្សរួសរាយស្រាប់ទៅហើយ

យ័នជុន«ហូប៊ីមិនស្រួលខ្លួនហ៎?»នាយលើកដៃទៅស្ទាបក្បាលរាងតូចមិនទាន់បានទាំងប៉ះផងក៏មានដៃតូចមួយមក
ចាប់ដៃគេចេញ

ហ៊ីស៊ុង«ខ្ញុំប្រាប់ឯងប៉ុន្មានដងហើយ? ថាហូប៊ីមានគូរដណ្ដឹងរួចមកហើយ ឯងមិនចេះស្ដាប់ទេឬ?»គេខ្វល់ពីមិត្តគេណាស់

យ័នជុន«ខ្ញុំដឹងហើយ គ្រាន់បារម្ភមិនបានឬ? ក្រែងជាមិត្តនឹងគ្នាហេរ?»ហ៊ីស៊ុងម្នាក់នេះតែងតែមករំខានគេរហូតមិនដែលឲ្យគេមានក្ដីសុខប៉ុណ្ណោះ

ហ៊ីស៊ុង«តែនេះបារម្ភហួសពីមិត្តហើយ មិត្តឯណាបារម្ភបែបនេះនោះ?»នាយទាញរាងតូចឲ្យមកឈរពីក្រោយ

ហូប៊ី«បានហើយហ៊ីស៊ុង ឯងនេះដូចជាបារម្ភជ្រួលពេកហើយ»រាងតូចទះស្មាគេតិចៗ

ជេក«អេ...ហ៊េម...ហ៊ីស៊ុងឯងកុំធ្វើជាឆ្អឹងទទឹងក គេពេកមកនេះ»ជេកមិនដឹងលេចចេញមកពីណាក៏មកកៀកករហ៊ីស៊ុងទាញយកទៅបាត់រកតែហ៊ីស៊ុងនិយាយមិនទាន់

យ័នជុន«តោះ...ទៅថ្នាក់ហូប៊ី»នាយក៏បណ្ដើររាងតូចចូលទៅក្នុងថ្នាក់

+ហ៊ីស៊ុងជេក

ជេកបានទាញហ៊ីស៊ុងមកទិញការ៉េមព្រោះតែអាល្អិតនឹងចូលចិត្តញ៉ាំការ៉េម

ហ៊ីស៊ុង«ជេកឯងយ៉ាងម៉េចនឹង? បានជាទាញយើងមកទាំងបែប
នេះ ឯងទុកឲ្យហូប៊ីនៅម្នាក់ឯងបែបនេះមិនល្អទេ»រាងតូចនិយាយទាំងសម្លក់មុខរាងក្រាស់

ជេក«ឯងកុំបារម្ភច្រើនពេកបានទេ ហូប៊ីគេចេះគិតហើយគេមិនមែនក្មេងអាយុ2ឆ្នាំទេ មកពីឯងបារម្ភច្រើនបែបនេះទើបគ្មានអ្នក
យកឯង»រាងក្រាស់និយាយចំអកឲ្យរាងតូចមានសង្សារមិនបាន3ថ្ងៃស្រួលបួលផងក៏បែកគ្នាក៏ព្រោះតែគេបារម្ភច្រើន

ពិភពប្រលោមលោកខ្នាតខ្លី OF BTS ^_^Where stories live. Discover now