ប្អូនប្រុសចុង Namhope ភាគ01

389 23 0
                                        

គីម ណាមជុន ជាអ្នកជំនួញម្នាក់ដ៏ល្បីដែលមានចរិកកាចសាហាវ អ្នកដែលហ៊ានប៉ះពាល់ឬបំផ្លាញរបស់គេគឺរស់នៅមិនបានសុខទេ គេមានអាយុ30ឆ្នាំហើយប៉ុន្តែរូបសម្បត្តិរបស់គេវិញមិនចាញ់ក្មេងអាយុ20ឡើយ

ជុង ហូប៊ី ជាប្អូនប្រុសចុងរបស់ របស់គេដែលគ្មានជាប់សាច់ឈាមសូម្បីបន្តិច គេជាកូនម្ដាយក្រោយតែមិនមែនជាកូនរបស់ប៉ាគេទេ ហូប៊ីរស់នៅជាមួយណាមជុន

បន្ទាប់ពីចេញពីរៀនមកដល់ក្នុងឡានរាងតូចមិននិយាយរករាងក្រាស់អីមួយម៉ាត់សូម្បីតែមុខក៏គេមិនមើលផងមកដល់ភូមិវិញចុះពីលើឡានសម្ដៅទៅបន្ទប់

«ខ្លាំងណាស់ណ៎...ឥឡូវហ៊ានមិននិយាយរកយើងផង»ណាមជុនក្ដៅឆេះពេលដែលហូប៊ីត្រឡប់មកពីសាលាវិញដើថហួសគេ ធ្វើដូចគេជាខ្យល់ដែលគ្មានេូបរាង

ឯហូប៊ីវិញមកដល់បន្ទប់ភ្លាមក៏ដាក់ខ្លួនដេកនៅលើគ្រែ គេក៏យំភ្លាមៗពេលដែលនឹកឃើញទៅដល់ពាក្យសម្ដីរបស់ណាមជុន ដែលបាននិយាយអម្បាញមិញនិងឥរិយាបថរបស់គេរាល់ថ្ងៃ ទាំងអស់កម្លាំងទាំងសោកសៅកាយតូចគេងលក់ដោយមិនដឹងខ្លួន

ក្រាក! នៅពេលដែលហូប៊ីគេងលក់មួយសន្ទុះក៏ណាមជុនក៏ដើរចូលមកក្នុងបន្ទប់របស់ហីប៊ីហើយក៏អង្គុយក្បែរកាយតូចដែលកំពុងតែគេងស្កប់ស្កល់ ម្រាមដៃធំៗក្រាស់ឃ្មឹកលើកមកដៃជូតទឹកភ្នែកដែលនៅជាប់ថ្ពាល់របស់រលោងមិនទាន់ស្ងួតនៅឡើយ

«សុំទោសណាហូប៊ី យើងក៏មិនយល់ពីខ្លួនឯងដែរ»ណាមជុនពោលពាក្យសុំទោសព្រមទាំងយកថ្ងាស់របស់ខ្លួនមកទល់ជាមួយនឹងថ្ងាស់ហូប៊ីទៀតផង ហើយក៏ចាកចេញទៅបាត់ទៅ

បន្ទាប់ពីគេងលក់អស់រយៈពេលជាច្រើនម៉ោងហូប៊ីក៏ភ្ញាក់មកវិញ ដើរសំដៅទៅបន្ទប់ទឹកដើម្បីលាងសម្អាតមុខកុំឲ្យធុញថប់ហើយក៏ចុះមកក្រោមរកអ្វីញ៉ាំ ព្រោះគេមិនទាន់បានញ៉ាំអីតាំងពីព្រឹក

«អ្នកប្រុសតូច រកអ្វីញ៉ាំមែនទេ?»ម៉ែដោះចោតសួរពេលឃើញដំណ៖រមីងមាំងរបស់ហូប៊ីដើរចូលក្នុងផ្ទះបាយ

«បាទ ម៉ែដោះ»ហូប៊ីងក់ក្បាលទាំងមានអារម្មណ៍ថាមិនទាន់ស្រឡះខ្លួន

ពិភពប្រលោមលោកខ្នាតខ្លី OF BTS ^_^Where stories live. Discover now