រៀបការ Ep_1

5.4K 197 4
                                    

នៅពាក់កណ្ដាលក្រុងសេអ៊ូលនៃប្រទេសកូរ៉េបង្ហាញអោយយេីងឃេីញនៅវិមានមួយដែលក្នុងនោះមានមនុស្ស2នាក់កំពុងតែឈ្លោះប្រកែកគ្នា

Jungkook:«រៀបការអីទៅម៉ាក់ខ្ញុំមិនទាន់រៀនចប់នោះទេ»អ្នកកម្លោះអាយុ18ឆ្នាំកម្ពស់1,78 សប្បុលសរ មុខមាត់សង្ហារ ច្រមុះស្រូច កំពុងតែតវ៉ាជាមួយម្ដាយ ។

Mrs jone:«រៀបការហេីយរៀនតក៏មិនអីដែលកូន.»អោយគាត់ធ្វេីយ៉ាងមិចបេីគាត់បាននិយាយជាមួយគេហេីយនិងបេីកូនគាត់មិនព្រមអោយគាត់មានមុខឯណាទៅជួបជាមួយមិត្តគាត់នោះ។

Jungkook:«ខ្ញុំមិនដឹងមុខ មាត់នាងយ៉ាងមិចផង»អោយរៀបការយ៉ាងមិចបេីនាយមិនដែលឃេីញនិងស្គាល់ម្នាក់នោះផង។

Mrs Jone:«មិនមែនស្រីទេកូន..អឺគឺ..»មិនទាន់និយាយចប់ផងរាងក្រាស់ក៏និយាយកាត់ ។

Jungkook:«នេះម៉ាក់កុំប្រាប់ថាជា.....»សុំកុំអោយដូចអ្វីដែលគេគិតអោយសោះ ។

Mrs jone:«បែបនិងហេីយកូន...»

Jungkook:«ម៉ាក់.......»

Mrs jone:«អេី..ណាកូនរៀបការទៅ ម៉ាក់សុំអង្វរធ្វេីមិចម៉ាក់និយាយជាមួយគេហេីយនិង»និយាយលួងលោមរាងក្រាស់ ។

Jungkook:«ក៏បានដែរ...»ចេះតែឆ្លេីយៗអោយតែរួចទៅរៀបការហេីយលែងលះវិញក៏បានដែរ ។

+វិមានគីម

Taehyung:«ម៉ាក់គិតច្បាស់ហេីយហែស..?»រាងតូច អាយុ23ឆ្នាំ ភ្នែកមូលក្រឡង់ ទម្រង់មុខV រាងតូចត្រលឹង មុខរលូង ស្បែកម៉ត់ខៃគ្មានស្នាម ដៃជេីងវិញស្រីៗសុំចាញ់ កំពុងតែសួរបញ្ជាក់ម្ដាយរបស់គេដែលអោយគេទៅរៀបការជាមួយក្មេងអាយុ18ឆ្នាំនោះ។

Mrs kim:«ម៉ាក់គិតច្បាស់ហេីយ កូនមិនជំទាស់ទេហែស..?»គាត់ស្រលាញ់កូនគាត់ណាស់បេីរាងតូចថាមិនព្រមគាត់ក៏មិនអោយការដែរ ។

Taehyung:«ខ្ញុំស្រេចតែម៉ាក់ទេ..»មានអីបានប្ដីក្មេងក៏ល្អដែលតេី ។

Mrs kim:«ចឹងចាំម៉ាក់រៀបចំវេលាអោយណាកូន»ឮរាងតូចនិយាយបែបនេះហេីយគាត់ក៏ប្រញាប់ប្រញាល់រៀបចំខ្លួនចេញទៅក្រៅ ទៅជួបលោកស្រីចននិយាយរៀងវេលារៀបការ។

🔥លោកប្ដីវ័យក្មេង🐰(ចប់)Where stories live. Discover now