ជាមនុស្សថ្មី...💢Ep_34

1.7K 85 8
                                    

មិនយូប៉ុន្មានរាងតូចក៏ចេញពីមន្ទីពេទ្យវិញដោយមានរាងក្រាស់នៅជាមួយរហូតព្រោះរាងតូចមិនចង់អោយនាយទៅណាឆ្ងាយពីខ្លួន ម្យ៉ាងទៀតរាងក្រាស់ក៏មិនចង់ទុករាងតូចអោយនៅម្នាក់ឯងនោះទេ ព្រោះពេលនេះរាងតូចមានផ្ទៃពោះ មិនមែននៅខ្លួនមួយតែម្នាក់ឯងទៀតនោះទេ ។

Jungkook:"ចុះតិចៗអូនសម្លាញ់."នាយបេីទ្វា កាន់ដៃរាងតូចចុះពីលេីឡានយ៉ាងប្រុងប្រយ័ត្ន នេះកូនទេីបតែ2សប្ដាហ៍សោះ នាយបារម្ភធ្វេីមេីលតែ 9ខែ9ថ្ងៃទៅហេីយ អារម្មណ៍ក្លាយជាប៉ាគេដំបូងៗបែបនេះឯង ។

Taehyung:"អូនមិនអីទេ អូនអាចដេីខ្លួនឯងបានតេី.." នេះតាំងពីគេមានកូនមកនាយ មិនអោយគេធ្វេីអីនោះទេសូម្បីតែផឹកទឹកក៏នាយជាអ្នកកាន់កែវទឹកអោយដែរ.។

Jungkook:"អូនកុំជំទាស់បងបានទេ.." នាយធ្វេីមុខជូៗ បែបមិនសុខចិត្តនិងរាងតូច មិចក៏ចេះតែហាមនាយរហូតបែបនេះ.។

Taehyung:"បានៗ..បងកុំធ្វេីមុខអញ្ចឹងអី ហុឹស."
រាងតូចសេីចតិចៗនិងចរិករបស់រាងក្រាស់ ពេលងទៅមាត់ស្រួចៗដូចគូទទាអញ្ចឹង គួរអោយស្អប់ណាស់.។

ពួកគេក៏ដេីចូលក្នុងភូមិគ្រិះដោយមានរាងក្រាស់ដេីអោបចង្កេះមិនអោយឃ្លាតសោះ ភ្នែកបាយស្រាប់តែប្រទះនិងយ៉ុងលី ដែលកំពុងតែចុះពីលេីមក នាយប្រញាប់ទាញរាងតូចអោយកាន់តែគៀកនិងនាយទេី
បនិយាយឡេីង ។

Jungkook:"អូននៅតែក្រអូបដដែល សុឺត.ៗ ហុឹម"
នាយថេីបរាងតូចខ្សឺតៗភ្នែកលួចដៀងទៅមេីលយ៉ុងលីដែលកំពុងតែឈរក្ដាប់ដៃទាំងញញឹមចុងមាត់ ..។

Taehyung:"បងនេះ ហុឹស.." ញញឹមអៀននាយក្រាស់ឡេីងក្រហមមុខអស់ទៅហេីយ នេះមិនដឹងជាស្អីទេសុខៗក៏មកសរសេីស្រស់អញ្ចឹងមិនដឹងគេអៀនទេហែសមនុស្សឆ្គួតនេះ.។

Jungkook:"អៀនធ្វេីអីប្ដីអូនសោះ..សុឺត..សុឺតៗ" នាយថេីបរាងតូចថែម2ខ្សឺតទៀត ដឹងថារាងតូចអៀនហេីយនាយនៅតែញ៉ោះរាងតូចថែមទៀត ។

YungLee:"អូ..ថេយ៍នេះមកវិញហេីយមែនទេ." ដោយទ្រាំមេីលសកម្មភាពដ៏ផ្អែមល្ហែមមួយនេះទៀតមិនបាននាយក៏ដេីចូលមកកាត់ចង្វាក់ពួកគេទាំងពី.។

🔥លោកប្ដីវ័យក្មេង🐰(ចប់)Where stories live. Discover now