បងមកវិញហេីយ🤍✨Ep_33

1.6K 91 10
                                    


អស់រយៈពេលមួយសប្ដាហ៍ទៅហេីយ នៅតែមិនឮដំណឹងរាងក្រាស់សូម្បីបន្តិច រាងតូចរបស់យេីងកេីតទុក្ខខ្លាំងពេក បាយមិននឹកទឹកមិនឃ្លានរហូតដល់ឈឺគេសម្រាកនៅមន្ទីពេទ្យដោយមានជីមីននៅមេីលថែរហូត.។

Jimin:“នេះហូបបន្តិចទៅ..” ដួសបបរបញ្ចុករាងតូច  ដែលអង្គុយលេីគ្រែពេទ្យទាំងទឹកមុខស្លេកស្លាំង ។

Taehyung:“យេីងមិនឃ្លានទេ...” ក្រវីក្បាលដាក់ជីមីន រួចដាក់ខ្លួនគេងវិញទាំងស្ងៀមស្ងាត់ ..។

Jimin:“បេីជុងគុកត្រឡប់មកវិញឃេីញឯងក្នុងសភាពបែបនេះគេប្រាកដជាពិបាកចិត្តមិនខាន..”.
ដោយមិនដឹងថាគួរធ្វេីយ៉ាងមិចទេីបថេយ៉ុងព្រមហូបទេីបគេយកឈ្មោះរាងក្រាស់មកបាំងមុខ សង្ឃឹមថារាងតូចនិងមកហូបវិញតែគ្រប់យ៉ាងខុសពីការគិតថេយ៉ុងបែជាស្រែកយំខ្លាំងៗទៅវិញ.។

Taehyung:“ចេញទៅ..ហុឹកៗ..សូម្បីតែឯងក៏ដូចគេដែល ហុឹក..គ្រប់គ្នាកុហក់យេីង.ហុឹកៗ..ឯងចហ់កុហក់យេីងដូចពួកគេមែនទេ ហុឹកៗ..” រាងតូចស្រែកយំខ្លាំងៗ មែនហេីយយ៉ុងហ្គីបានកុហក់គេថារាងក្រាស់និងត្រឡប់មកវិញ ប៉ុន្តែមកដល់ពេលនេះហេីយនៅតែមិនទាន់ឃេីញវត្តមាននាយទៀត តេីចង់កុហក់គេដូចយ៉ុងហ្គីទៀតមែនទេ ?

Jimin:“ទេថេយ៍...ស្ងប់អារម្មណ៍សិនទៅ យេីងមិនមែនចង់បានន័យបែបនិងនោះទេ..” ព្យាយាមចូលទៅជិតថេយ៉ុង គេមិនមែនចង់បានន័យបែបនិងនោះទេ គេគ្រាន់តែចង់អោយរាងតូចគិតពីខ្លួនឯងផង
តែមិនគិតថាវាទៅជាបែបនេះនោះទេ ។

Taehyung:“ចេញទៅ..ហុឹក..” រាងតូចនៅតែស្រែកយំដេញជីមីនចេញពីបន្ទប់ដដែល សភាពរាងតូចពេលនេះប្រៀបដូចមនុស្សបាត់បង់សតិ គេ
មិនអាចគ្រប់គ្រងសតិខ្លួនឯងបានទេ នៅពេលគ្មានវត្តមានរាងក្រាស់គេប្រៀបដូចជាមនុស្សម្នាក់ដែលរសាត់អណ្ដែតនៅកណ្ដាលទន្លេអញ្ចឹង..។

Jimin:“បានៗ យេីងចេញក៏បានតែឯងកុំរេីខ្លាំងពេកប្រយ័ត្នដាច់សុីរ៉ូម..” មេីលចុះដៃរបស់រាងតូចដែលដាល់សុីរ៉ូមនោះឡេីងច្រាលឈាមចេញមកទៅហេីយ និយាយចប់ជីមីនក៏ចេញពីបន្ទប់បាត់ទៅ ។

Taehyung:“ហុឹកៗ..ខ្ញុំស្អប់គ្រប់គ្នា..ហុឹក..គ្រប់គ្នាកុហក់ខ្ញុំ.ហុឹក...ជុងត្រឡប់មកវិញមក ហុឹកៗ...” រាងតូចដាក់ខ្លួនគេងវិញទាំងទឹកភ្នែក ពេលនេះគេពិតជាឈឺចាប់ខ្លាំងណាស់ មនុស្សនៅជុំវិញខ្លួនគរសិនតែកុហក់ សូម្បីតែរាងក្រាស់ នាយបានសន្យាថានៅជាមួយគេរហូត នៅថ្ងៃរៀបការ នាយសន្យាថាមិនទៅណាចោលខ្លួននោះទេ ប៉ុន្តែពេលនេះនាយបែជាក្បត់សន្យាទៅវិញ  រាងតូចសំងំយំរហូតដល់គេងលក់បាត់ទៅ ..។

🔥លោកប្ដីវ័យក្មេង🐰(ចប់)Where stories live. Discover now