កូនគ្រាន់តែចំណែកមួយប៉ុណ្ណោះ💜✨Ep_29

1.7K 74 2
                                    

កាត់មកខាងគូរស្នែហ៍ដែលបង្ហាញខ្លួនតែមួយញិបរួចក៏បាត់ចង់10ភាគ ពេលនេះរាងក្រាស់របស់យេីងកំពុងតែត្រូវរាងតូចរ៉េបជេតាំងពីព្រឹករហូតថ្ងៃត្រង់ទៅហេីយនៅតែមិនទាន់ឈប់ទៀត

Jin:“ឯងមិនឃេីញវានៅត្រង់និងទេហែស...” រាងតូចស្រែកស្ដីអោយរាងក្រាស់ញ៉ែតៗ ព្រោះមិញនេះនាយធ្វេីអោយថូផ្ការក្នុងហាងរបស់គេបែក

Namjoon:“ខ្ញុំសូមទោស...មិញនេះពេលខ្ញុំដាក់ដៃទៅខ្ញុំមិនឃេីញវានៅនឹងផង.” មែនហេីយមិញនេះគេដាក់ដៃទៅដូចមិនឃេីញទេ ដល់ក្រវាស់តិចសោះឮតែប្រាវ

Jin:“អញ្ចឹងឯងចង់បានន័យថា ថូនិងវាចេះបំបាំងកាយ.?” ច្រត់ចង្កេះសួរអ្នកជាសង្សាវ័យក្មេងទាំងហួសចិត្ត ។ អូរភ្លេចប្រាប់ដោយឆ្លងកាត់ការតស៊ូ ញ៉ែយ៉ាងស្វិតស្វាញរបស់រាងក្រាស់ទីបំផុតនាយក៏បានរាងតូចជាសង្សាដូចបំណងមែន ឥឡូវនេះពួកគេជាសង្សានិងគ្នាហេីយ.តែនាយក្រាស់ហៅរាងតូចថាបងព្រោះនាយប្អូនរាងតូចច្រេីនណាស់ ។

Namjoon:“បង..តែវាអាចនិងបែបនិងក៏ថាបាន.”
មុនដំបូងនាយក៏ចង់ប្រកែកតែគិតៗទៅក៏អាចជាការពិតដែរ នេះថូរឡេីងធំហេីយបេីវាមិនបំបាំងកាយនាយប្រាកដជមេីលឃេីញហេីយ ។

Jin:“នេះឯងចង្រៃឡេីងចេញឆ្គួតហេីយមែនទេ..” សែនហួសចិត្ត នេះតាំងពីធ្វេីសង្សាគ្នាមក ទាំងថូរទាំងកែវទាំងចាន នាយធ្វេីអោយបែកសឹងតែរាល់ថ្ងៃ ហេីយនេះមកចោទថាថូរចេះបំបាំងកាយទៀត. ។

Namjoon:“ចង្រៃតែបងក៏ស្រលាញ់..អួយៗ..” ចង់ញ៉ោះរាងតូចអោយអៀន តែក៏ត្រូវរាងតូចចាប់ទាញស្លឹកត្រចៀក ធ្វេីយអោយនាយស្រែកភ្លាមៗ ។

Jin:“និយាយទៅថាគ្មានលេីកក្រោយទេ..អោយលឿន..”រាងតូចរឹតកម្លាំងដៃមួលស្លឹកត្រចៀកនាយក្រាស់ជាមុនធ្វេីអោយនាយឈឺសឹងស្លាប់ទៅហេីយ ។

Namjoon:“ឈប់ហេីយៗ..លែងមានលេីកក្រោយហេីយ.អួយឈឺ.” និយាយចប់រាងតូចក៏ប្រលែងត្រចៀកនាយវិញ នាយលេីកដៃមកអង្អែលតិចៗ មេីលចុះក្រហមអស់ហេីយ ។

Jin:“បានហេីយទៅយកចានមកនេះមក.” ឃេីញស្លឹកត្រចៀកនាយក្រហមបែបនេះរាងបន្ទោសខ្លួន
ឯងដែលហេតុអីក៏មួលខ្លាំងមែននេះ ។

🔥លោកប្ដីវ័យក្មេង🐰(ចប់)Where stories live. Discover now