សមាជិកថ្មី🥀Ep_22

1.8K 75 3
                                    

ក្រោយពីបញ្ចប់ការសិក្សារហេីយ លោកចន ក៏អោយរាងក្រាស់រៀនការងារជាមួយគាត់មួយរយៈសិនមិននិងប្រគល់គ្រាមហ៊ិនខនគ្រុបអោយទៅរាងក្រាស់ជាអ្នកគ្រប់គ្រង់ម្ដង

Mrr kim:“ថេយ៍ អឺកូនសុីង លី មកពីជប៉ុនវិញហេីយប៉ាគិតថាអោយគេទៅនៅជាមួយកូនមួយរយៈសិនបានទេ ព្រោះប៉ានិងម៉ាក់របស់កូនចង់ទៅដេីលេងUSA(សហរដ្ឋអាមេរិក)មួយរយៈ ” គាត់បានសម្រេចចិត្តហេីយថាអោយ សុីង លី ទៅនៅជាមួយនិងរាងតូចមួយរយៈព្រោះគាត់មិនទុកចិត្តអោយសុីងលីនៅម្នាក់ឯងទេ

Mrs kim:“ បង... អោយគេនៅម្នាក់ឯងទៅ គេក៏ធំហេីយមិនមែនក្មេងទេ  ” គាត់ហៅប្ដីបំណងចង់ឃាត់ គាត់មិនចង់អោយសុីងលីនៅជាមួយរាងតូចនោះទេគាត់ដឹងថាសុីងលីមិនមែនទុករាងតូចត្រឹមតែជាប្អូនប្រុសនោះទេ គាត់ខ្លាចសុីងលីទៅនៅនិងមានរឿងជាមួយជុងគុកមិនខាន

Mrr kim:“អូនក៏ដឹងថាសុីងលីទេីបតែមកពីជប៉ុនមិចនិងអាចស្គាល់ប្រទេសកូរ៉េទៅ..អោយគេនៅជាមួយកូនថេយ៍ទេីបមានសុវត្តភាព..”ឮប្ដីនិយាយបែបនេះហេីយគាត់ក៏មិនដឹងគួរនិយាយថាយ៉ាងមិចនោះទេ

Taehyung:“កូនមិនថាអ្វីនោះទេតែជុងគុក...ចាំកូននិយាយជាមួយជុងគុកសិន ”សម្រាប់គេ គេមិនថាអ្វីនោះទេ គេក៏ចង់ជួបបងប្រុសដែរព្រោះបែបគ្នាយូឆ្នាំហេីយពិតជានឹកណាស់ តែបញ្ហារនោះគឺជុងគុក ថាតេីនាយយល់ព្រមអត់

សុីង លី ជាកូនប្រុសចិញ្ចឹមរបស់លោកគីម នៅពេលដែលគ្រួសារគីមធ្វេីដំណេីរកំសាន្តចុងឆ្នាំ រាងតូចថេយ៍យ៉ុងក៏បានជួបក្មេងប្រុសម្នាក់នៅជិតគំនរសម្រាបមួយ រួចក៏សុំអោយលោកគីមយកក្មេងនោះមកចិញ្ចឹមដែលដោយរតែក្ដីអាណិតស្រលាញ់គាត់ក៏យល់ព្រមយកក្មេងប្រុសនោះមកចិញ្ចឹម ហេីយដាក់ឈ្មោះថា សុីង លី ដោយសារតែរាងតូចជាអ្នកជួយសង្គ្រោះនាយអោយមានជីវិតភ្លឺថ្លា នាយក៏ប៉ងប្រាថ្នារាងតូចជាគូរ ស្រលាញ់លេីសពីពាក្យថាបងនិងប្អូន នាយសន្យានិងខ្លួនឯងថានិងយករាងតូចទាល់តែបាន នៅពេលដែលអ្នកស្រី ចន ដឹងរឿងនិងគាត់ក៏បញ្ជូនសុីង លី ទៅរៀនបន្តនៅប្រទេសជប៉ុនដោយសារតែរាងតូចក៏មានគូរដណ្ដឹងរួចទៅហេីយម្នាក់នោះគឺជុងគុកនេះឯង ទេីបគាត់មិនចង់អោយនាយនៅពាក់ពាន់ជាមួយរាងតូចទៀត កន្លងទៅ10ឆ្នាំហេីយគាត់សង្ឃឹមថានាយនិងបោះបង់គំនិតចង់បានរាងតូចនោះចោលទៅចុះ

🔥លោកប្ដីវ័យក្មេង🐰(ចប់)Where stories live. Discover now