អូនសុំទោស🥀🤍Ep_26

1.9K 85 6
                                    

ក្រោយពីឮរាងក្រាស់និយាយបែបនេះ រាងក្រងាសចិត្តមានអារម្មណ៍ថាខ្លួនខុស គេមិនគួស្ដីអោយនាយខ្លាំងៗបែបនេះសោះថែមទាំងដល់ថ្នាក់ទះនាយទៀតផង គេមិននឹកស្មានសោះថានាយឈឺចាប់ខ្លាំងបែបនេះ បេីអាចបង្វិលពេលវេលាថយក្រោយបានគេមិនធ្វេីបែបនោះទេ ភាពខឹងមួយឆាវរបស់ខ្លួនធ្វេីអោយនាយឈឺចាប់បែបនេះ ខ្លួនពិតជាអាក្រក់ណាស់

Taehyung:“ជុង ហុឹកៗ..សុំទោស..” ស្ទុះទៅអោបរាងក្រាស់ពីក្រោយនៅពេលដែលនាយរាបនិងដេីចេញពីបន្ទប់ និយាយពាក្យសុំទោសទៅកាន់នាយទាំងទឹកភ្នែក គេពិតជាសុំទោស គេខុសខ្លាំងណាស់ ដែលមិនយល់ពីចិត្តនាយធ្វេីអោយនាយឈឺចាប់ខ្លាំងបែបនេះគេសុំទោស

Jungkook:“.បងមិនខុសទេ..ខ្ញុំទេដែលជាអ្នកខុស.!” គ្រប់យ៉ាងនាយជាអ្នកខុស ខុសដែលស្រលាញ់រាងតូចខ្លាំង ខុសដែលប្រច័ណ្ឌមិនដឹងរឿងខុសដែលចង់បានរាងតូចជាកម្មសិទ្ធិហួសហេតុ ខុសដែលការពាររាងតូចពីអ្នកដែលចង់ដណ្ដេីមរាងតូចពីនាយ

Taehyung:“ទេជុង...ហុឹកៗ.បងមិនខុសទេ..អូនសុំទោសហុឹកៗ..សុំទោសដែលធ្វេីអោយបងឈឺចាប់.អូនគ្មានចេត្តនាធ្វេីបែបនោះទេ.ហុឹក..កុំចេញពីអូនអី អូនសុំទោស អូនខុសហេីយ.ហុឹកៗ..កុំធ្វេីបែបនេះអី ហុឹក.អូនស្រលាញ់បងណាពួកយេីងកុំលែងគ្នាអី.ហុឹកៗ..” យំអោបនាយក្រាស់មិនព្រមលែងនោះទេ គេពិតជាសោកស្ដាយចំពោះទង្វើរបស់ខ្លួនខ្លាំងណាស់ គេខុសដែលនិយាយពាក្យលែងលះ
ទៅកាន់នាយ គេខុសខ្លាំងណាស់ គេមិនចង់អោយនាយចាកចេញពីគេនោះទេ កុំបែបនេះអី

Jungkook:“ហេតុអីបានជាបងយំ..?បងស្រលាញ់ខ្ញុំហែស..? អត់ទេបងកុំយំអី បងមិនបានស្រលាញ់ខ្ញុំទេ ខ្ញុំដឹង ខ្ញុំមិនខឹងបងទេ...” នាយដឹង កុំសម្ដែងធ្វេីយំអី នាយយល់នាយដេីចេញបាន នាយមិនបានខឹងរាងតូចនោះទេធ្វេីយ៉ាងមិចស្នេហាមិនអាចបង្ខំបានទេ

Taehyung:“ អត់ទេជុង..អូនពិតជាស្រលាញ់បងមែន បងជឿអូនទៅ ហុឹកៗ..ជុង លេីកលែងទោសអោយអូនផងទៅ.ហុឹក.អូនខុសហេីយ.អូនសន្យាលែងធ្វេីបែបនេះទៀតហេីយ.ហុឹក.” កាន់តែឈឺចាប់ទ្វេរដងនៅពេលដែលនាយក្រាស់គិតថាខ្លួនមិនបានស្រលាញ់នាយពិត

🔥លោកប្ដីវ័យក្មេង🐰(ចប់)Onde histórias criam vida. Descubra agora