សូមទោស🙏💜Ep_13

2K 97 1
                                    

រឺងៗ📢

សម្លេងកណ្ដឹងចេញបានបន្លឺឡេីងសិស្សៗទាំងអស់គ្នាខ្លះដេីខ្លះទៀតក៏រត់ចេញពីថ្នាក់ទៅផ្ទះអស់ទៅលេីកលែងតែនាយតូចដែលកំពុងតែរៀបចំសៀវភៅដាក់និងកាតាមរកចេញទៅហេីយស្រាប់តែមានបុរសម្នាក់ដេីមកសួរគេ

Boy:"សិស្សច្បងហា៎...អឺ..ជិតដល់ថ្ងៃប្រឡងធំហេីយខ្ញុំចង់អោយបងទៅបង្រៀនខ្ញុំផងបានទេ..ព្រោះខ្ញុំមិនសូវចេះនោះទេ.."នាយជាសិស្សប្អូនទី11 D គេពេញចិត្តរាងតូចយូហេីយទេីបឆក់ឱកាសនេះនៅក្បែររាងតូចតែម្ដង

Jhope:"អឺ..មិនអី.."មិនទាន់និយាយចប់ផងនាយក្រាសមិនដឹងចេញមកពីណាទេមកនិយាយកាត់រាងតូចមុន

Leejung:"គេក៏ជាប់ប្រឡងដែរ...គេជាសិស្សច្បងឯងគេត្រូវប្រឡងបញ្ចប់ដូចគ្នា ហេីយ វាគ្មានការប្រឡងសងដូចជាឯងនោះទេ...ឯងគួរតែរកអ្នកផ្សេងទៅ!!"ដេីមកក្បែនាយតូចមូលហេតុដែលនាយនិយាយបែបនេះនោះមិនមែននាយខ្លាចរាងតូចធ្លាក់នោះទេតែគេមិនចង់អោយរាងតូចនៅក្បែរក្មេងនេះនាយមិនចូលចិត្ត

Boy:"អ៎រ..បាទ..ចឹងខ្ញុំសុំលាលោកគ្រូ និងសិស្សច្បងសិនហេីយ"ថាហេីយគេក៏ដេីចេញទៅទាំងស្ដាយមិនងាយបានឱកាសនោះទេតែនេះបានហេីយបែជាអាលោកគ្រូថ្មីនិងមកបំផ្លាញខ្ទេចគួអោយខឹងមែន

Jhope:"មិចក៏លោក...លោកគ្រូនិយាយបែបនេះ ខ្ញុំអាចមានពេលបង្រៀនគេបាន.."ច្រលំមាត់ហៅនាយក្រាសធម្មតា តែក៏ខំក្រលាស់មកវិញទាន់ ហៅដូចថ្ងៃនោះមិនបានទេព្រោះពេលនេះគេជាលោកគ្រូរបស់ខ្លួនហេីយ

Leejung:"អាក្មេងនិងវារៀនមានអន់ឯណា..នោះឯងមិនបង្រៀនក៏វាប្រឡងជាប់ដែរ តែវាចង់នៅក្បែរឯងនោះទេ នេះឯងមិនដឹងទេហែសថាវាលួចស្រលាញ់ឯង..? "នាយនិយាយខ្លាំងៗដាក់រាតូចតាមចិត្តខឹងរបស់ខ្លួននាយក៏មិនយល់ខ្លួនឯងដែលហេតុអីចាំបាច់ខឹង វាមិនទាក់ទងនិងនាយនោះទេ ហេតុអីក៏ទៅឈឺឆ្អាលធ្វេីអី

Jhope:"ខ្ញុំទៅផ្ទះហេីយ..."ថាចប់រត់ចេញទៅទាំងអន់ចិត្ត ពិតជាគួអោយស្អប់ណាស់មនុស្សស្អីចេះតែស្រែកកំហោក និយាយខ្លាំងៗ មនុស្សនៅជិតគ្នាសោះនិយាយធម្មតាទៅថី ស្លាប់មែន ចេញមកដល់កន្លែងចតឡានតែវាស៊យអីឡានបែកកង់ទាំងសងខាង ដកទូរស័ព្ទចេញមកក៏អស់ថ្មទៀតពិតជាស៊យជាន់ស៊យមែន

🔥លោកប្ដីវ័យក្មេង🐰(ចប់)Where stories live. Discover now