បងចង់បាន😭💜Ep_15

2K 101 3
                                    

Yoongi:“ហេីយមានរឿងស្អីបានស្រែកឡូឡា ពេញផ្ទះនិង..?”ដេីចុះមកពីខាងលេីជ្រែងហោប៉ៅយ៉ាងសង្ហារ

Jungkook:“ហែងអត់មានភ្នែកទេ...ហែងមិនមេីលនេះងាប់បាត់ហេីយ...”លេីកដៃចង្អុលទៅរាងក្រាស់ លី ជុងដែលកំពុងតែដេកសន្លប់នៅលេីសាឡុង

Yoongi:“ហាស់.!!..ហេីយកេីតអីបានគាត់ងាប់..បេីគាត់ងាប់ចឹងបានអ្នកណាបង្រៀនយេីងទៀតទៅ..ចប់.ហេីយនេះជិតប្រឡងហេីយមិចក៏គាត់ងាប់ចឹង..អេលោកគ្រូ..លោកគ្រូហា៎..កុំទាន់ងាប់ចាំខ្ញុំប្រឡងចប់ចាំងាប់ទៅ ក្រោកមកវិញមកលោកគ្រូ..” រត់ឆ្លេឆ្លា ពេញបន្ទប់ទទូលភ្ញៀវ រួចរត់ទៅលេីកជីជុងដែលកំពុងសន្លប់នោះអង្រួនទៅមកៗខ្លាំងចង់បាក់កររហត់ដល់នាយភ្ញាក់ពីសន្លប់វិញ

Leejung:“អួយ...ឈប់!!.បាក់ករខ្ញុំហេីយ.. ”ភ្ញាក់មកស្រែកយកតែម្ដង នេះចង់សម្លាប់គេមែនទេបានជាអង្រួនខ្លាំងបែបនេះ

Yoongi:“នេះ លោកគ្រូរស់វិញហេីយមែនទេ អា..ខ្ញុំសប្បាយចិត្តណាស់..”រាយស្រាប់តែស្ទុះទៅអោយលីជុងរហូតដល់នាយទប់មិនបានក៏ដួលទៅដោយមានយ៉ុងហ្គឺអោបពីលេី

Leejung:“រស់ហែស..?”នាយក្រាស់លី ជុង ជ្រួញចញ្ចេីមឆ្ងល់ អីគេរស់?ចង់បានន័យថាមិញខ្លួនបានស្លាប់ហេីយមែនទេ ហេីយធ្វេីអីបានខ្លួនស្លាប់ ហេីយមិចបានពេលនេះបែជារស់វិញ

Yoongi:“មែនហេីយៗ លោកគ្រូបានស្លាប់ហេីយ..ពេលខ្ញុំអង្រួនលោកគ្រូ លោកគ្រូក៏រស់វិញ បេីមិនជឿសួរអាហូបនិងអាគុកទៅ ”ឮបែបនេះនាយក៏បែទៅរាងតូចជេហូប និងជុងគុក តែពួកគេបែជាធ្វេីឡះឡង់ៗដូចមិនដឹងរឿងអីចឹង

Jungkook:“អឺ..ហិៗ..ក្រោកសិនមកអាស្លេកកុំសង្កត់លោកគ្រូចឹងអី”ទាញនាយជាមិត្តតិចៗទាំងញញឹមមិនសម

Jhope:“.អឺ.មែនហេីយៗក្រោកសិនមកអាហូប..”រាងក្រាស់យ៉ុងហ្គីក៏ក្រោកចេញពីលោកគ្រូនាយរួចឡេីងអង្គុយលេីសាឡុងវិញ

Leejung:“នេះមានរឿងអីទៅឆាប់និយាយមក...”ក្រោយពីរកកន្លែងអង្គុយសមរម្យហេីយនាយក៏ចាប់ផ្តេីមសួររករឿងហេតុតែម្ដង ថាមានរឿងអី ហេតុអីក៏នាយស្លាប់ទៅវិញ

Jhope:“អឺ..គឺ..អឺលោកកុំជឿវាអី អាស្លេកនិងវាមានជំងឺឆ្គួតជ្រូក ចឹងហេីយបានវាចេះតែនិយាយតែផ្ដាសចឹង..”មិនដឹងជាគួរនិយាយថាមិច ទេីបនិយាយបែបនេះអោយតែផុតៗពិមាត់ទៅ

🔥លោកប្ដីវ័យក្មេង🐰(ចប់)Where stories live. Discover now