🔥វាចប់ហេីយ🔥Ep_38

1.9K 92 2
                                    

Jungkook:“យេីង...យេីងយ៉ាងមិច ? ” នាយលេីកចញ្ចេីមសួរទាំងទឹកមុខឌឺ ក្នុងនាមអ្នកឈ្នះ ។

YungLee:“ឯងបោកយេីងហែស...” មែនហេីយតាមពិតនាយគួរតែសង្ស័យតាំងពីដំបូងមកម្លេះ ព្រោះក្មេងនេះសម្លេងក៏មិនដូចរាងតូច ហេីយនៅនិយាយធ្វេីដូចមិនស្គាល់គ្នាទៀត នេះនាយពិតជាល្ងង់ណាស់ ។

Jungkook:“ មែនយ៉ាងមិច ” នាយនៅតែឈរជ្រកដៃដាក់ក្នុងហោប៉ាវញញឹមឈឺដដែល ។

YungLee:“ឯង...” នាយក៏ស្ទុះចាប់កាំភ្លេីងមកភ្ជុងរាងក្រាស់តែគ្រាន់តែនាយលេីកកាំភ្លេីងឡេីង កាំភ្លេីងជិត20ដេីមកំពុងតែតម្រង់មកកាន់នាយ ។

Jungkook:“យេីងប្រាប់ឯង ហេីយថា យេីងគឺជាអ្នកឈ្នះ ” នៅចុងក្រាយនាយក៏ដេីទៅជិតយ៉ុងលីហេីយនិយាយតិចៗ ល្មមស្ដាប់បានតែពីនាក់ ។

YungLee:“អាចង្រៃ....” នាយស្ទុះទៅចាប់ក្របួចក៏អាវរាងក្រាស់រកនិងវៃទៅហេីយតែរាងតូចក៏ស្ទុះមកច្រាននាយចេញ ។

Taehyung:“ចេញទៅ...” ស្ទុះមកច្រានយ៉ុងលីចេញពីរាងក្រាស់ ធ្វេីអោយនាយដួលអុកគូទនិងដីតែម្ដង ។

YungLee:“ថេយ៍ អូន.....” នាយសម្លឹងទៅកាន់រាងតូចដែលកំពុងតែឈរបងរាងក្រាស់ ដូចជាកំពុងតែព្យាយាមការពាររាងក្រាស់អញ្ចឹង ។

Taehyung :“កុំហៅខ្ញុំបែបនេះ ខ្ញុំខ្ពេីមខ្លាំងណាស់”
មែនហេីយគេពិតជាខ្ពេីមរអេីមនាយខ្លាំងណាស់ កន្លងមកខ្លួនចាប់ទុកនាយដូចជាបងប្រុសល្អម្នាក់នៅពេលមានរឿងជាមួយជុងគុក ខ្លួនតែងតែការពារនាយព្រោះគិតថាជាបង បងប្រុសល្អ ប៉ុន្តែ បងប្រុសល្អម្នាក់នេះបែរជាចង់បំបែកបំបាក់ខ្លួនជាមួយជាមួយរាងក្រាស់ទៅវិញ ។

YungLee:“ព្រោះតែវាមែនទេ...” នាយលេីកដៃចង្អលទៅជុងគុកទាំងកំហឹង ព្រោះតែជុងគុកទេីបរាងតូចទៅជាបែបនេះ ព្រោះតែជុងគុកទេីបរាងតូចស្អប់នាយ នាយបម្រុងនិងស្ទុះទៅវៃរាងក្រាស់ទៀតទៅហេីយ តែរាងតូចក៏ច្រាន់នាយចេញ រួចឈរបាំងពីមុខរាងក្រាស់មិនអោយយ៉ុងលី ប៉ះរាងក្រាស់ឡេីយ ។

Taehyung:“ទេ គឺព្រោះតែបង បងជាអ្នកធ្វេីអោយខ្ញុំស្អប់ដោយខ្លួនឯង ” រាងក្រាស់ដែលនៅពីក្រោយរាងតូចវិញ កំពុងតែញញឹមពេញចិត្តនូវសំដីរបស់រាងតូចជាខ្លាំង ។

🔥លោកប្ដីវ័យក្មេង🐰(ចប់)Where stories live. Discover now