ឱកាស💜Ep_18

1.7K 83 0
                                    

ការប្រឡងបញ្ចប់ឆ្នាំសក្សារនៅថ្នាក់ទី12ក៏បានមកដល់រាងក្រាស់ក៏ប្រញាប់រៀបចំខ្លួនទៅប្រឡងដោយមានរាងតូចជាអ្នករៀបចំប្រដាប់ប្រដាសម្រាប់យកទៅប្រឡងអោយគេរួចជាស្រេច

Taehyung:“ប្រឡងអោយជាប់ណាបងសម្លាញ់  អូនចាំផ្ដល់កម្លាំងចិត្តអោយ ពេលចប់ប្រឡងចាំអូនទៅរកណា..ជុប..”មុននិងរាងក្រាស់ចេញទៅប្រឡងគេមិនភ្លេចថេីបនិងនិយាយផ្ដល់កម្លាំងចិត្តអោយនាយនោះទេ

Jungkook:“បាទ...បានប្រពន្ធថេីបផ្ដល់កម្លាំងចិត្តបែបនេះបងច្បាស់ជាប្រឡងជាប់មិនខានទេ..ហិៗ...បងទៅហេីយណា បាយៗប្រពន្ធសម្លាញ់.ជុប...”និយាយចប់នាយក៏ប្រញាប់ចេញទៅតែទោះបីប្រញាប់ប៉ុណ្ណាក៏មិនភ្លេចថេីបប្រពន្ធដែរ

+School

កាត់មកខាងសាលារៀនឯនេះវិញសិស្សៗគ្រប់គ្នាកំពុងតែតម្រង់ជួគ្នាចាំគេបេីកទ្វាចូសាលាដោយមានអ្នកខ្លះសប្បាយចិត្ត អ្នកខ្លះទៀតក៏ភ័យ ចំណែកអ្នកខ្លះវិញលេីកដៃបន់ម៉ែបន់ឪអោយប្រឡងជាប់សន្យាបេីជាប់សែលក្បាលជ្រូកមួយតែម្ដង ចុះណែកយ៉ុងហ្គីរបស់យេីងវិញមុខដូចមិនស្រស់សោះនេះមិនមែនមកពីគេភ័យនោះទេតែមកពីគេនៅខូចចិត្តនៅឡេីយអស់រយៈពេល2សប្ដាហ៍ទៅហេីយដែលគេមិនបានជួបមុខជីមីននោះក៏មកពីគេព្យាយាមគេចមុខរហូតព្រោះចង់កាត់ចិត្ត តែនៅតែធ្វេីចិត្តមិនបានដដែល កំពុងតែឈរសេដសុខៗមិនដឹងជាអ្នកណាមកកេះខ្នងគេ នាយក៏បែទៅ

Yoongi:“ជី..ជីមីន..” គ្រាន់តែនាយបែមកក៏ភ្ញាក់ផ្អេីលនិងវត្តមានរបស់ជីមីនដែលស្លៀកពាក់ជាសិស្សសាលាមកនេះកុំប្រាប់ថាគេមកប្រឡងដែលណា តែជីមីនបានរៀនចប់ហេីយមិចនិងអាចមកប្រឡងទៅ

Jimin:“នេះអោយបង...”ហុចបន្ទាត់មួយដែលមានសរសេរឈ្មោះថាyoonminតែនាយក្រាស់មិនបានចាប់អារម្មណ៍និងបន្ទាត់និងនោះទេតែគេបែជាត្រូវភ្ញាក់ផ្អេីលនិងសព្វនាមរបស់រាងតូចដែលហៅគេទៅវិញ “បង..”ហែស

Yoongi:“មកទីនេះធ្វេីអី..”ទោះបីជារំភេីបនិងសព្វនាមរបស់គេ តែនាយនៅតែធ្វេីចិត្តរឹក និយាយដូចមិនចង់ជួបជាមួយរាងតូចចឹង

Jimin:“អូនយកបន្ទាត់មកអោយបង..”ហុតចន្ទាត់អោយនាយសារជាថ្មីដោយញញឹមជាប់ជានិច្ច

🔥លោកប្ដីវ័យក្មេង🐰(ចប់)Where stories live. Discover now