សុំកាដូរ

632 47 0
                                    

𝐄𝐩-3/4
Yoonmin🔞
[សុំអភ័យទោសរាល់ពាក្យសម្ដីមិនសម្យរ⚠️🔞🙏]

ក្រោយពីស្ដាប់យ៉ុនហ្គីនិយាយយ៉ាងក្បោះក្បាយរាងតូចជីមីនស្ងាត់ឈឹងគេគិតអីទៀតហើយ

«ម៉ោះបងពាក់អាវឲ្យ!!!»យ៉ុនហ្គីឈោងយកអាវសាមីនខ្លួនមកពាក់ឲ្យជីមីនរួចគេក៏ស្លៀកកន្សែងដើរចូលបន្ទប់ទឹក

«អូនដាច់ចិត្តណាស់!!»យ៉ុនហ្គីចូលមកដល់បន្ទប់ទឹកឈរមុខកញ្ជក់រួចនិយាយតិចៗសួររាងតូចទាំងគ្មានគេនៅទីនេះ

យ៉ុនហ្គីមិនចង់នៅយូរឲ្យជីមីនសង្ស័យច្រើនគេក៏ស្លៀកពាក់រួចចេញមកខាងក្រៅក៏បានឃើញជីមីនកំពុងអង្គុយអង្អែលពោះខ្លួនតិចទាំងញញឹមខ្សោះ

«ម៉ោះបងជូនទៅផ្ទះ!!!»យ៉ុនហ្គីមកឈរពីមុខរាងតូវលាដៃឲ្យគេចាប់

«យ៉ុន??»ជីមីន

«ម៉ោះតិចកាន់តែយប់ជ្រៅពិបាកដល់អូនណា!!»យ៉ុនហ្គីប្រឹងញញឹមខ្សោះគ្មានជាតិដាក់ជីមីនកុំឲ្យគេគិតច្រើន

«បងយកអូនទៅមែនហេស??»ជីមីនពេបមាត់តិចៗ

«បងអាចឲ្យពេលវេលាឲ្យអូនបានតែបងមិនអាចឲ្យអូននៅអ្វីៗដូចមុនឡើយបងសុំទោស!!»យ៉ុនហ្គីនិយាយរួចក៏ចាប់បីជីមីនឡើង

«យ៉ុន!!»ជីមីនស្រវ៉ារអោបករាងក្រាស

«បងនាំអូនទៅផ្ទះ!!»យ៉ុនហ្គីក៏បីជីមីនចុះទៅក្រោមតែមើលទៅទឹកមុខជីមីនគឺមិនសប្បាយចិត្តទេ

យ៉ុនហ្គីបាននាំរាងតូចមកផ្ទះនៅឯងមាត់សមុទ្រដែរជាផ្ទះលំហែរកាយរបស់នាយទម្រាំតែមកដល់វាក៏យប់ជ្រៅណាស់ទៅហើយហើយជីមីនក៏បានគេងលក់ហើយដែរ
យ៉ុនហ្គីមកតែពីនាក់ជីមីនប៉ុណ្ណោះមិនបានឲ្យកូនចៅមកជាមួយឡើយ

ឡានស្ពនទំនើបឈប់នៅឯងមុខផ្ទះមិនធំមិនតូចល្មមអាចនិងរស់នៅបាន
យ៉ុនហ្គីចុះពីលើឡានហុចកូនសោឲ្យទៅអ្នកយាមផ្ទះនេះជាមួយនិងភរិយារបស់គាត់ដែរមានកូនស្រីមួយឈរទទឹមគ្នានិងប្ដីរបស់គាត់និងកូនស្រីដែរមានអាយុ4-5ឆ្នាំនោះ
(រាងក្រាសបានតេមកប្រាប់គាត់មុនទើបពួកគាត់នៅចាំទទួលផ្លូវ)

«មានមនុស្សមកសម្រាក់នៅទីនេះអាចថាមករស់នៅទីនេះរហូតក៏ថាបានដែរចឹងហើយអ៊ំស្រីចាំមើលថែគេឲ្យបានល្អផង!!»យ៉ុនហ្គីហុចកូនសោឡានឲ្យទៅអ៊ំដែរជាអ្នកយាមនៅទីនេះនិងប្រាប់ប្រពន្ធគាត់ឲ្យជួយមើលថែជីមីនទៀតផង

SHORT NOVELWhere stories live. Discover now