💗ទោសស្នេហ៍🎀

671 32 0
                                    

     1
   នៅសាលារៀនមួយកន្លែងដែរមានសិស្សកំពុងតែចេញពីរៀនទៅផ្ទះរៀងៗខ្លួនអ្នកខ្លះក៏ទៅញាំអី អ្នកខ្លះក៏ទៅដើរលេងខ្លះទៀតក៏ទៅផ្ទះអីអងញ្ជឹងទៅ

  ក្មេងប្រុសតូចច្រឡឹងដើរចូលហាងអាហារប្រណិត មួយកន្លែង ដែរមានកម្ពស់កប់ពពកឯណោះ កន្លែងដែរគេទៅមុនគេនោះគឺបន្ទប់ទឹក គេទៅផ្លាស់សម្លៀកបំពាក់ហើយក៏ ទៅបន្ទប់អាហារ

  «បងប្រុសចាំខ្ងុំយូរទេ?»រាងតូចច្រឡឹងនិយាយឡើង កុំច្រលំថាជាមនុស្សស្រីអីក៏គេជាមនុស្សប្រុសនិងហើយ តែសម្រស់វិញឲ្យអួយហ្មងស្អាតជាងមនុស្សស្រីរាប់ពាន់ដងឯណោះ

«អត់ទេបងក៏ទើបតែមកដល់ដែរ»

«សួរស្ដីអ្នកបង!»រាងតូចផាកជីមីន និយាយរាក់ទាក់ ទៅអ្នកនាគតបងថ្លៃតែមើលទៅនាងដូចជាមិនសប្បាយអនិងខ្លួនឡើយ

  «អាហារមកហើយឆាប់ញាំទៅ!»បងប្រុសរបស់រាងតូចក៏និយាយឡើងមើលបងប្អូនថ្លៃនេះដូចជាមិនល្អនិងគ្នាសោះ

  «បាទ!»ជីមីនញាំបាយទាំងអួលដើមក ព្រោះវាជាអាហារចុងក្រោយដែរគេបានញាំជាមួយបងប្រុសរបស់គេ

ការញាំបាយដ៏តឹងទ្រូងក៏បានបញ្ចប់

«បងទៅហើយណា!»នាយចូលមកអោបប្អូនប្រុសជាលើកចុងក្រោយមុននិងលើកយន្តហោះទៅប្រទេសបារាំង

«បាទមើលថែរខ្លួនផងណាបង ធ្វើដំណើរសុខសប្បាយតាមផ្លូវណាបងប្រុស!»

«ឯងក៏ដូចគ្នាបងទៅហើយ!»នាយនិយាយហើយ ក៏ចេញទៅ

ជីមីនសម្លឹងមើលបងប្រុសចេញទៅ ទុកឲ្យគេ
ឈរមើលពីក្រោយ ពេលនេះគេត្រូវនៅតែឯង ប៉ាម៉ាចែកថានតាំងពីតូចមក រស់នៅតែពីនាក់បងប្រុស តែក្រោយមកបងប្រុសក៏មានស្នេហា ទុកគេចោលស្រវាយកស្រីស្នេហ៍ហើយក៏ដើរចេញទៅ ទុកគេឲ្យនៅផ្ទះតែឯង ឯនាយទៅរស់នៅជាមួយស្រីស្នេហ៍នៅឯងក្រៅប្រទេស គិតទៅមើល អារម្មណ៍
ដែរត្រូវបងប្រុសទុកចោលថាវាឯការប៉ុណា ព្រោះយើងមានតែគាត់មួយប៉ុណ្ណោះ
ទឹកភ្នែកគេក៏ហូរចុះមកតែមិនអាចហាមឃាតបងប្រុសរបស់ខ្លួនបានឡើយ

ជីមីនក៏ចាក់ចេញពីហាងអាហារហើយក៏ដើរផ្ទះមិនបានហៅតាក់សុីជិះឡើយ ព្រោះតែចង់ប្ដូរបរិយាកាសខ្លះណាមួយក៏មិនទាន់យប់អីណាស់ណាដែរ

SHORT NOVELWhere stories live. Discover now