🍓លោកពូជាទីស្រលាញ់❤️

818 48 1
                                    


Yoonmin-ត ចប់

ស្អែកថ្ងៃថ្មីបានមកដល់ជីមីនក៏បានងើបឡើងចេញទៅក្រៅប្រទេដតាំងពីប្រលឹម ដែរមនុស្សគ្រប់គ្នាមិនទាន់ទាំងភ្ញាក់ទេ

  ម៉ោង8ជាងយ៉ុនហ្គីចុះមកញាំអាហារពេលព្រឹកជុំគ្នានិងគ្រួសារតែមិនឃើញក្មួយរបស់គេឡើយ

នាយងើបឡើងមិនដឹងជាបាត់ជីមីនទៅណាស្មានតែចុះមកហើយ តែឥឡូវមិនឃើញសោះ
  កាលពីយប់មិញនាយស្រវឹងផងអីផងទើបនាយគេងយូរបែបនេះ
«ចុះចៅមីន??មិនទាន់ភ្ញាក់មែនទេយ៉ុនហ្គី??»អ្នកស្រីយ៉ុនយ៉ុងសួរយ៉ុនហ្គីនៅពេលមិនឃើញចៅសំណព្វរបស់គាត់ចុះមកញាំបាយ

«អឺ..គឺ!!»
«ជីមីនចេញទៅបរទេសបាត់ហើយអ្នកម៉ាក់គេទើបតែ
ខលមកប្រាប់ខ្ងុំមិញនេះថានៅសាលាមានរឿងបន្ទានមិនបានជំរាបអ្នកម៉ាក់និងគ្រប់គ្នាមុនទៅ!!»លោកផាកក៏និយាយឡើងកាត់សម្ដីបិះបើសរបស់ប្អូនគាត់ៗដឹងថាយ៉ុនហ្គីប្រហែលជាមិនដឹងថាជីមីនទៅទេ
«យ៉ុនហ្គីនៅបន្ទប់ជាមួយក្មួយមិចក៏មិនដឹង?»អ្នកស្រីងាកសួរកូនពៅព្រោះតែនាយនិយាយមិនចេញបិះបើសស្ដាប់ទៅក៏ដឹងថាមិនដឹងខ្យល់អីដែរ

     យ៉ុនហ្គីមិនមាត់នាយអោនមុខចុះញាំបាយធ្វើមិនដឹង និងមិននឹកស្មានថាជីមីនចេញទៅពិតមែន ក្មេងនេះខ្លាំងដែរតើ
ពេលនេះទើបដឹងថាគេមិននិយាយបានតែមាត់

ថ្ងៃត្រង់៚

«អ្នកម៉ាក់កូនពៅអ្នកម៉ាក់ឡើងទៅញ៉ូវយ៉កហើយ!!»ណាមជូន
«ហុឺរ??មិចក៏ត្រូវទៅញ៉ូវយ៉កវិញ??ក្រែបើត្រូវទៅនិយាយជាមួយដៃគូជំនួញលើកនិងតាមម៉ាក់ចាំបានគឺនៅកូឡុំបឺស (Columbus)មិនចឹងហេស??»អ្នកស្រីយ៉ុនយ៉ុងអង្គុយសួរទៅកូនប្រុសទីពីវិញព្រោះតែគាត់ឆ្ងល់

«ម៉ាក់មិនឆ្ងល់ទេហេសហេតុអីវាទៅទីនោះទាំងដែរវាមិនដែរទៅហើយថែមទាំងជាកន្លែងចៅម៉ាក់ទៅទៀតផង!!»ណាមជូនកាយវិការផងនិយាយផងធ្វើឲ្យគ្រប់គ្នាវិលមុខចង់តែសន្លប់

«អឺហើយពាក់ពាន់អីនិងនិងជីមីន?»អ្នកស្រីយ៉ុនយ៉ុង
«កូនប្រុសម៉ាក់ទៅតាមកូនប្រុសខ្ងុំនិងហើយ!!»លោកផាកក៏ដាក់មួយម៉ាត់ស្ងាត់ច្រៀបអស់គ្មានអ្នកណានិយាយអីអ្នកស្រីយ៉ុនយ៉ុងចំហរមាត់ នឹកស្មានមិនដល់

SHORT NOVELWhere stories live. Discover now