បេះដូងស្រែករកម្ចាស់

565 37 0
                                    

    Ep1

កោះ ជេជូ៚

  នៅកណ្ដាលកោះមួយ មិនសូវជាមានមនុស្សរស់នៅច្រើននោះកោះករនោះទេ ព្រោះទីនេះជាកោះដែរ ដាច់ស្រយាលមួយតែប៉ុណ្ដោះមិនមែនជាកោះដែរទទួលភ្ញៀវដំណើរឡើយ តែចម្លែកអី
សុខៗស្រាប់តែអ្នកភូមិឃើញមានមនុស្ស លង់ទឹករសាត់មកដល់ទីនេះ  បើមើលតាមរូបរាងក៏ដឹងថាគេមិនមែមនុស្សធម្មតាសាច់ឈាមមានពន្លឺប្រហែលជាកូនអ្នកមាន ស្កឹមស្កៃហើយ

   ផ្ទះឈើរប្រណិតមួយខ្នង់ធំជាងគេក្នុងភូមិនេះ ដែរ
យើងអាចហៅថាជាផ្ទះអ្នកដែរគ្រប់គ្រងកោះនេះ ឬអាចហៅគាត់ថាជាមេភូមិក៏បានដែរ
  នៅក្នុងបន្ទប់មិនធំមិនតូច មានក្មេងប្រុសម្នាក់កំពុងតែអង្គុយជូតខ្លួនឲ្យបុរសម្នាក់ដែរ អ្នកភូមិឃើញ
កាលពីម្សិលមិញនោះ ទាំងកំពុងតែច្របូកច្របល់គិតអ្វីមិនចេញ

ដោយសារតែផ្ទះរបស់មេភូមិធំជាងគេទើប
គាត់យកនាយម្នាក់នោះមកឲ្យសម្រាក់នៅឯផ្ទះរបស់គាត់ ដោយកូនប្រុសតែមួយរបស់គាត់ជាអ្នកមើលថែរគេ មិនចម្លែកទេដែរកូនគាត់មើលថែរគេ ព្រោះរាងតូចជាពេទ្យនៅក្នុងភូមិនេះឯង ថែមទាំងកំពុងតែមានទម្ងន់ទៀតផង។

  «ហឹមម!!» សម្លេងក្រហឹមរើបម្រះខ្លួនចុករោយពេញខ្លួនស្ពឹកដៃជើងព្រោះតែនាយសន្លប់ មួយយប់មួយថ្ងៃហើយ
«ដឹងខ្លួនហើយមែនទេ?មានឈឺត្រង់ណាអត់?»សម្លេងស្រទន់តាមធម្មជាតិរបស់ខ្លួនសួរទៅនាយជួយនាយលើឲ្យអង្គុយមួយៗ

  គ្រប់យ៉ាងនៅនិងមុននេះធ្វើឲ្យអ្នកដែរទើបតែងើបពីសន្លប់នោះស្មានតែខ្លួនឯងស្លាប់ហើយ
ស្លាប់ហើយនិងនៅមកឃើញមនុស្សដែរខ្លួនឯងកំពុងរកទៀត នេះនឹកគេដល់ថ្នាក់និង ងាប់ហើយនៅនឹកឃើញគេទៀតអាបេះដូងឆ្កួតនេះ

  «យ៉ាងមិចឈឺត្រង់ណាទេ?»ជីមីនកេះនាយហើយ សួរម្ដងទៀត
«ហាស៎??មនុស្សពិតមែនទេ?»យ៉ុនហ្គីភ្ញាក់ក្រញ៉ាង ខ្លួននិងរាងតូចដែរមកកេះគេ

«នែក៎ក្រឡក់ខួរឬបានជានិយាយស្អីឡប់ចឹង!!»ជីមីនច្រត់ដៃនិងចង្កេះស្ដីឲ្យនាយទាំងមួម៉ៅ ខំបារម្ភមើលថែរមិនបានដេកពួនពេលគេងើបមកនិយាយមើលតែខ្លួនជាខ្មោច

SHORT NOVELМесто, где живут истории. Откройте их для себя