បេះដូងស្រែករកម្ចាស់

307 37 0
                                    

Ep2

«អឺក្មួយយ៉ុនហូបទៅ!»លោកផាកក៏ងាកមកឃើញ យ៉ុនហ្គីចេះតែងាកទៅមាត់ទ្វាមិនឈប់ទើបហៅគេឲ្យហូបបាយ
  «បាទលោកអ៊ុំ!» គ្រាន់តែរៀបចាប់ផ្ដើមញាំជីមីន ក៏បានមកដល់ រាងតូចពាក់អាវឈុត ដៃវែងជើងខ្លីពិតជាគួរឲ្យស្រលាញ់ណាស់  ធ្វើអ្នកដែរនៅអង្គុយឯនេះនៅមិនសុខចង់តែទៅចាប់ថើបឲ្យយំទេ មិចបានខ្ជូតម្លឹងៗ

ចំណែកជីមីនវិញមិនហ៊ានមើលមុខអ្នកអង្គុយទល់មុខទេ អោនមុខចុះមិននិយាយអ្វីទាំងអស់ សម្ងំញាំបាយ

  យ៉ុនហ្គីក៏ចេះតែលួចមើលមុខជីមីនរើយៗ នាយទើបតែចាប់អារម្មណ៍ថាជីមីនស្គមស្រកសាច់ជាមុនឆ្ងាយណាស់ បែកគ្នាត្រឹមតែ1ខែជាសោះ

«ជីមីនធ្វើម្ហូបឆ្ងាញ់គ្រប់មុខតែម្ដងហើយ ឆ្ញាញ់ជាងអាហារដែរខ្ងុំធ្លាប់ញាំជាច្រើនកន្លងមក!»សុខៗយ៉ុនហ្គីក៏និយាយឡើងទម្លុះភាពស្ងប់ស្ងាត់ភ្លាមៗ
«ខ្ងុំមិនពូកែដល់ម្លឹងទេ!»ជីមីននិយាយញឹមៗទាំង
មានរម្មណ៍ថាថ្ពាល់ខ្លួនមានកម្ដៅ ថែមទាំងឡើងក្រហមទៀត
—————
បន្ទាប់ពីញាំបាយជុំគ្នាហើយមកយ៉ុនហ្គីក៏ដើរចេញ មកលេងខាងក្រៅផ្ទះមើលទេសភាព មាត់សមុទ្រ ពិតជាស្រស់ស្រាយណាស់

   ជីមីនក៏បានមកតាមនាយដែររៀបនិងដើរមកជិតដល់នាយហើយក៏មានមនុស្សស្រីម្នាក់ដើរមករកយ៉ុនហ្គីមុន

  «អេជាលោកតើដែរប៉ារបស់ខ្ងុំឃើញនោះ!»
«អ្នកនាងនិយាយថាមិច?»
«គឺជាលោកដែរប៉ារបស់ខ្ងុំដែរបានលោកទៅឯត្រង់នោះ!»នាងក៏ចង្អុលទៅមាត់ឆ្នេរម្ខាងរៀបប្រាប់នាយថាប៉ារបស់នាងបានឃើញនាយ

  «ពិតមែនឬ?ខ្ងុំអរគុណប៉ារបស់នាងហើយណាដែរ
បានជួយខ្ងុំ!»យ៉ុនហ្គីនិយាយទាំងញញឹមទៅកាន់នាង ដែរពាក្យទាំងនេះធ្វើឲ្យអ្នកលួចស្ដាប់ពីក្រោយនោះ អត់និងអន់ចិត្តមិនបាន ខ្លួនខំព្យាបាលមើលថែរទាំង
យប់ទាំងថ្ងៃមិនសូវបានដេកពួន ហើយគេមិនសូម្បីតែអរគុណមួយមាត់ គួរណាស់ក៏អរគុណមួយមាត់ក៏អស់ចិត្តដែរ រាងតូចអន់ចិត្តឡើងចង់យំហើយដឹងទេ? ធ្វើមិចយើងគ្មានតម្លៃសម្រាប់គេតាំងពីដំបូងហើយ

   «មិនអីទេ លោកពេលនេះយ៉ាងទៅហើយ ប៉ារបស់រអ៊ូពីលោករហូត!»

«ខ្ងុំមិនអីទេ តើខ្ងុំអាចស្គាល់ប៉ារបស់បានទេ?ខ្ងុំចង់អរគុណគាត់ដោយផ្ទាល់!»

SHORT NOVELWhere stories live. Discover now