វគ្គ ១

41 2 0
                                    

សម្លេងកាំភ្លើងលាន់យ៉ាងខ្លី ដូចជាផាវមួយគ្រាប់តូចផ្ទុះនៅកណ្ដាលវាលស្មៅមួយនៅជាយក្រុង។ ក្រុមបុរសឈុតខ្មៅ5នាក់ឈរក្បែឡានចាំម្ចាស់របស់គេ ដែលតម្រង់កាំភ្លើងចំប្រុសម្នាក់ដែលព្យាយាមរំកិលខ្លួនថយក្រោយអូសជើងស្ដាំដែលត្រូវរបួសគេចពីរាងខ្ពស់នៅចំពោះមុខ។

«មួយគ្រាប់អំបិញមិញសម្រាប់បំណុលដែលឯងជំពាក់!» សំឡេងរបស់គេស្រាលនិងទាបតែមានន័យដាច់ស្រេច

«ហើយមួយគ្រាប់នេះសម្រាប់ស្រីដែលឯងធ្វើបាបមុននេះ!» គេថែមមួយគ្រាប់ទៀតចំជើងឆ្វេងធ្វើឱ្យគេស្រែកយ៉ាងឈឺចាប់

«ហើយមួយនេះ...សម្រាប់ការដែលឯងហ៊ានឱ្យគេទិញក្បាលមកក្រលុកក្លិបរបស់យើង!» គេបាញ់បង្ហើយចំស្មាមួយគ្រាប់ជាមួយទឹកមុខរាបស្មើរដូចទឹកគ្មានរលក អ្នកកំលោះចិត្តដាច់ដើរចេញទុកឱ្យបុរសម្នាក់នោះដេកស្រែកម្នាក់ឯង។

ថ្ងៃបន្ទាប់Ma Jiaqiត្រូវបានប៉ូលីសកោះហៅទៅសាកសួរអំពីករណីពាក់ព័ន្ធមនុស្សឃាតកាលពីយប់ មិញនៅចំណុចវាលស្មៅក្រៅក្រុង។ គេជាជនសង្ស័យទីមួយបន្ទាប់ពីប៉ូលីសបានរកឃើញសាកសពបុរសម្នាក់នៅក្នុងវាលស្មៅក្រៅក្រុង ដេកស្លាប់ដោយសារគ្រាប់កាំភ្លើងទំលុះក្បាលមួយគ្រាប់ និងបីគ្រាប់ទៀតនៅលើជើង និងស្មា។ តាមការសាក សួរប៉ូលីសបានដឹងថាជនរងគ្រោះបានចេញពីក្លិបសេះខ្មៅម៉ោងមួយរំលងអាធ្រាតហើយត្រូវ បានមនុស្សមួយក្រុមចាប់ចូលឡានដែលមិនអាចកំណត់អត្តសញ្ញាណបាន។ នៅម៉ោងប្រាំបីព្រឹកទើបមានអ្នកឃ្វាលចៀមប្រទះឃើញសាកសព និងរាយការណ៍មកសមត្ថកិច្ចភ្លាមៗ។

«ខ្ញុំមិនបានសម្លាប់គេទេ» អ្នកដែលត្រូវគេសួរចម្លើយ ឆ្លើយដោយមុខស្មើរ គេពិតជាអត់បានសម្លាប់មែន

«កំឡុងម៉ោង12និងម៉ោង1 លោកនៅឯណា?»

«ក្លិប»

«ជនរងគ្រោះចេញពីក្លិបសេះខ្មៅហើយត្រូវបានគេចាប់យកទៅសម្លាប់»

«ហើយខ្ញុំពាក់ព័ន្ធអ្វីដែរ? ក្លិបខ្ញុំផ្ដល់សេវាកម្មសប្បាយៗ អត់មានសេវាកម្មបញ្ជូនទៅឋាននរកទេ»

បំណុល (The Debt)Onde as histórias ganham vida. Descobre agora