វគ្គ ៨

1 0 0
                                    

Xiuyuប៉ះវេនយាមពេញមួយសប្ដាហ៍ ហើយនាងរវល់នៅមន្ទីពេទ្យរហូត។ Chengxin និងZhengyuanប្ដូរវេនគ្នាខលសួរសុខទុក្ខ សួររឿងបាយទឹក ផ្ញើរនេះ ផ្ញើរនោះឱ្យរហូតដល់នាងធុញ តែក៏កក់ក្ដៅព្រោះមានអារម្មណ៍ថាខ្លួនកំពុងមានបងប្រុសដែលចាំមើលថែគ្រប់យ៉ាងពីនាង។ ដោយសារនាងធំធាត់ឡើងជាបងស្រីគេ ហើយមិនសូវបានទទួលការថ្នាក់ថ្នមពីឪពុកឬម្ដាយ ទើបធ្វើឱ្យនាងមានសេចក្ដីសុខចម្លែក។ ដោយឡែកតាំងពីJiaqiទៅអាមេរិក គេមិនដែលសូម្បីតែផ្ញើរសារ ឬខល គឺស្ងាត់ឈឹង។ ស្រីបែរជាមានអារម្មណ៍ហេងហាង ចង់ខលទៅសួរសុខទុក្ខតែខ្លាចថាគេមិនទំនេរ ចង់ផ្ញើរសារទៅសួរតែឱ្យតែពេលចាប់ទូរស័ព្ទគឺមានអ្នកជំងឺចូលមកធ្វើឱ្យនាងត្រូវទម្លាក់ចោលយ៉ាងលឿន។

ថ្ងៃទីប្រាំ Xiuyuអង្គុយសម្លឹងទូរស័ព្ទដែលមានcontact name របស់Jiaqi នាងស្ទាក់ស្ទើរមិនដឹងគួរខលទៅឬអត់។

«បើនឹកគេហើយខលទៅឯង!» Tongyiអង្គុយចុះក្បែរមិត្តភក្តិ ដាក់ទឹកក្រូចមួយដបលើតុចំពោះមុខ Xiuyu។

«យើងមិនបាននឹកគេទេ!» នាងប្រកែក Tongyiអស់សំណើច

«អានេះណា៎គេហៅថាស្នេហាណាឯង!»

«អត់ទេ! ឯងឆ្កួតទេដឹង យើងឬស្រលាញ់គេ? ទៅមិនរួចទេ យើងមិនស្រលាញ់មនុស្សបែបផ្ដាច់ការ sweetក៏មិនចេះ ចេះតែសម្លុតបង្ខំយើងរហូត...» ស្រីរាប់ដៃ Tongyiងក់ក្បាលពេបមាត់ដាក់នាងវិញ។

«សួរខ្លួនឯងទៅមិត្តភក្តិ ភ្នែកនៀកវាចង់ឃើញគេ...» Tongyiចង្អុលទៅភ្នែករបស់Xiuyu។

«ត្រចៀកនេះក៏ចង់ឮសំឡេងគេ...» រួចទាញត្រចៀករបស់នាងឡើង។

«ត្រង់នេះវាកំពុងអន់ចិត្តដែលគេមិនខ្វល់ខលឬផ្ញើរសារមក!» នាងចង្អុលទៅលើទ្រូងឆ្វេងរបស់Xiuyu ហើយក៏ក្ដោបមុខនាងដោយដៃទាំងពីរ។

«ហើយខួរក្បាលនេះកំពុងតែប្រឆាំងនឹងបេះដូងថាគួរខលទៅគេមុនឬអត់! ត្រូវទេ?» Tongyiសួរហើយលែងដៃ ដើរចេញទៅបាត់ Xiuyuព្រិចភ្នែកគិតតែឯង មួយសន្ទុះទើបដកដង្ហើមធំ ដាក់ក្បាលលើដៃ។ នាងពិតជានឹកគេមែនឬ?

រំពេចនោះទូរស័ព្ទនាងក៏រោទិ៍ឡើងធ្វើឱ្យនាងអរភើត តែក៏ត្រូវទម្លាក់ទឹកមុខពេលដែលឃើញថាជាលេខរបស់Chengxin។

បំណុល (The Debt)Where stories live. Discover now