វគ្គ​ ៧

1 0 0
                                    

Sky BarបែបHigh Showនៅលើដំបូលសណ្ឋាគាលំដាប់ផ្កាយប្រាំមួយនៅកណ្ដាលក្រុង នារីចម្រៀងស្លៀកពាក់ស៊ិចស៊ីអង្គុយលើឆាកច្រៀងបទខូចចិត្តតិចៗ កន្លែងនេះសម្រាប់អ្នកមានៗ មិនសូវកកកុញ ហើយស្ងប់ស្ងាត់។ Yaowenដើរចូលទៅក្នុងឈុតខោខ្មៅអាវខ្មៅ មូរដៃត្រឹមកែងដៃបង្ហាញឱ្យឃើញនាឡិការRolexថ្មីស្រឡាងតម្លៃរាប់ម៉ឺន។ សក់ខ្មៅក្រិបរបស់គេត្រូវបានសិតវែកយ៉ាងសង្ហាបង្ហាញឱ្យឃើញថ្ងាសសស្អាត សមនឹងច្រមុះខ្ពស់ បបូរមាត់ព្រឿងៗ។ គេដកដៃចេញពីហោប៉ៅខោ ហើយលូកយកស្រាមួយកែវពីលើcounterដែលBartender ទើបតែដាក់មកអម្បាញ់មិញ។ Bartenderរៀបនឹងស្រែកតែនៅពេលដែលឃើញមុខអ្នកកំលោះក៏ស្ងាត់ទៅវិញហើយធ្វើមួយកែវទៀតឱ្យភ្ញៀវ។ អ្នកកំលោះពៅដើរតម្រង់តុនៅជិតជញ្ជាំងដែលមានស្រីស្រស់សោភាQianfeiអង្គុយផឹកតែម្នាក់ឯងយ៉ាងស្ងៀមស្ងាត់ គេដាក់កែវលើតុ ហើយអង្គុយចុះក្បែរនាង។ Qianfeiសម្លឹងកែវស្រារបស់ខ្លួនដោយទឹកមុខសោកសៅ ហើយលើកអកដាច់អស់កន្លះកែវ។ នាងលើកដៃហៅBartenderឱ្យថែមស្រា។ Yaowenញញឹម រុញកែវរបស់ខ្លួនទៅដាក់មុខរបស់នាង។

«កែវថ្មីទេJie» គេនិយាយតិចៗ ជាមួយស្នាមញញឹមបែបទាក់ទាញ។ Qianfeiងាកមកមើល ហើយលើកចិញ្ចើមដាក់គេ។

«ឈ្មោះLiu Yaowen ចូលចិត្តកំដរស្រីស្អាតខូចចិត្ត»

«ចេញឱ្យឆ្ងាយ! ខ្ញុំមិនបានខូចចិត្ត ហើយចង់ប្រាប់ថាខ្ញុំមានប្ដីហើយ»

«បើតាមមើល ប្ដីអាJieប្រហែលជាមិនបានមកទេ...»

«ណែ៎ កុំមុខក្រាស់!»

«គ្រាន់តែសុំកំដរទេJie ចៃដន្យអីសង្សារខ្ញុំទើបតែសុំបែក ខូចចិត្តដូចគ្នាទេតើ» គេធ្វើមុខស្រងូត Qianfeiអស់សំណើច ងាកមុខចេញ។ នាងទាញកែវដែលនៅចំពោះមុខមកផឹកអស់ធ្វើឱ្យYaowenលួចញញឹមចុងមាត់។ នាងកំពុងធ្លាក់ក្នុងអន្ទាក់របស់គេហើយ។ Qianfeiខូចចិត្តព្រោះYang Wuមិនយល់ចិត្ត តាំងពីការមកគេព្រងើយកណ្ដើយចំពោះនាងណាស់ ជាហេតុធ្វើឱ្យនាងខឹង ហើយធ្វើបាបXiuyuដែលមិនដឹងរឿងអីសោះ។ អ្នកទាំងពីរជជែកគ្នាហាក់ដូចស្គាល់គ្នាយូរឆ្នាំណាស់អញ្ចឹង។ Yaowenពូកែយកចិត្ត ធ្វើឱ្យមនុស្សស្រីដែលកំពុងហែលហាលលង់ចិត្តភ្លាមៗ។ Qianfeiរាងស្រវឹង វិលមុខ ងាកទៅទ្របលើស្មារបស់អ្នកកំលោះពៅ។ Yaowenងាកមុខចេញបន្តិចព្រោះចិត្តគេពោរពេញដោយកំហឹងពេញបន្ទុកជាជាងក្ដីអាណិត។ គេលូកដៃទប់ខ្លួននាងហើយគ្រាហ៍នាងឡើងឱ្យងើបដើរ ហើយនាំនាងចូលជណ្ដើរយន្ត។

បំណុល (The Debt)Where stories live. Discover now