វគ្គ ៥

1 0 0
                                    

Yaowenទាញកាបូបចេញពីឡានដែលចតនៅចំណតរបស់សណ្ឋាគាមួយនៅកណ្ដាលក្រុង។ គេពាក់កាបូបលើស្មាហើយដើរទៅរកYaxuanដែលកំពុងបើកគូទឡានហើយដកកាបូបហ្គីតារបស់គេចេញមកស្ពាយ អ្នកកំលោះនេះចូលចិត្តស្លៀកពាក់ដូចនិស្សិត ខោខូវប៊យខ្មៅ និងអាវhoodieពណ៌ប្រផេះ។ Yaowenបោះមួកឱ្យYaxuan អ្នកកំលោះមុខស្រស់ក៏ចាប់យកមកពាក់។

«ជាន់ទីប៉ុន្មាន?» Yaxuanសួរពេលចូលក្នុងជណ្ដើរយន្ត។

«១៥»

«ចុះអ្នកម្ខាងទៀត?»

«១០»

«ចម្ងាយ?»

«៣២៥ម៉ែត្រ»

គេទាំងពីរដើរចូលសណ្ឋាគាដូចភ្ញៀវដទៃទៀត ហើយមកឈប់មុខបន្ទប់ខាងចុងគេជាន់ទី១៥។

«ម្ចាស់បន្ទប់មិននៅទេ កុំភ័យ!» Yaowenប្រាប់ពេលឃើញYaxuanធ្វើមុខឆ្ងល់។ Yaowenកំពុងព្យាយាមhackលេខកូដទ្វារបន្ទប់ក្នុងទូរស័ព្ទរបស់ខ្លួន មិនដល់មួយនាទីផងគេក៏បើកទ្វារបាន ហើយចូលទៅខាងក្នុង។

«Eww...» Yaxuanរអ៊ូពេលឃើញសភាពបន្ទប់ ខោអាវនៅពេញកម្រាល មានទាំងខោអាវក្នុងមនុស្សប្រុសស្រីទៀតផង។

«រើសមិនបានទេ មានតែបន្ទប់មួយនេះទេដែលអាចប្រើប្រាស់បាន» Yaowenនិយាយ យកជើងទៅឆ្កិះរ៉ូបស្ដើងពណ៌ក្រហមចេញពីផ្លូវដើរ ហើយអង្គុយចុះលើសាឡុង។ Yaxuanទាញតុមូលតូចមកជិតបង្អួច ហើយបែរមកបើកកាបូបហ្គីតាដែលមិនមានហ្គីតានោះទេតែជាគ្រឿងសម្រាប់តម្លើងកាំភ្លើងវែងទៅវិញ។ គេបើកវាហើយដកយកគ្រឿងមករៀបចេញជាកាំភ្លើងវែងដាក់នៅលើតុ ស្របពេលដែលYaowenដកlaptopរបស់ខ្លួនចេញមក។ គេhackយកCCTVនៅម្ដុំនោះទាំងអស់ នៅតាមផ្លូវ និងនៅក្នុងអាគាធំដែលនៅឈៀងខាងឆ្វេងដែលជាគោលដៅរបស់គេថ្ងៃនេះ។ Yaxuanដាក់ចុងកាំភ្លើងតាមប្រលោះវាំងនន តម្រង់ទៅអាគារនោះហើយ គេក៏អាចមើលឃើញបន្ទប់ប្រជុំជាន់១០ដែលមានបុគ្គលិកកំពុងរៀបចំកន្លែងសម្រាប់ទទួលភ្ញៀវ។

«១០នាទីទៀត»

«Okay» Yaxuanផ្អែកទៅនឹងកៅអី ឱបដៃ បិទភ្នែករងចាំ។ Yaowenមើលតាមឡានដែលជាគោលដៅនៅក្នុងកុំព្យូទ័រ។ គេឱ្យសញ្ញាទៅYaxuan អ្នកកំលោះងើបអង្គុយត្រង់ខ្លួនហើយចាប់កាំភ្លើងភ្លាម។

បំណុល (The Debt)Where stories live. Discover now