វគ្គពិសេស Yan Haoxiang's Side Story

2 0 0
                                    


"ការសម្រេចចិត្តចុងក្រោយ"

"The Last Decision"

សំឡេងក្មេងយំលាន់ឮពីបន្ទប់តូចមួយក្នុងផ្ទះឈើសង់បែបបុរាណក្នុងបរិវេណដីចម្ការបន្លែ និងផ្លែឈើ។ ដីភូមិតូចល្មម ស្រស់ស្អាតស្ថិតនៅក្នុងភូមិដាច់ឆ្ងាយពីក្រុង ភាគខាងត្បូងនៃប្រទេស។ ផ្ទះតូចតែរៀបចំបានស្អាត និងមានសម្ភារគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងការរស់នៅ។

ស្រីស្រស់Yang Xuehuaស្ថិតក្នុងរ៉ូបពណ៌សដៃខ្លី រត់ចូលទៅក្នុងបន្ទប់ដើម្បីលើកកូនប្រុសតូចអាយុប្រម៉ាន១ឆ្នាំឡើងទៅបីក្នុងដៃដោយក្ដីថ្នាក់ថ្នម។ កំលោះតូចទម្រង់មុខច្រលឹង ស្បែកសស្អាត ច្រមុះខ្ពស់ ភ្នែកធំៗ ទម្រង់មុខនេះមិនសូវខុសពីឪពុកប៉ុន្មាននោះទេ។ បន្ទាប់ពីព្យាយាមរត់គេចពី​​​​​Yan Haoxiangដែលកំពុងស្វែងរកនាងគ្រប់ទិសទី នាងក៏បានមករស់នៅយ៉ាងស្ងប់សុខជាមួយមេដោះរបស់នាង និងបង្កើតបានកូនប្រុសដ៏ស្រស់ស្អាតម្នាក់កាលពីឆ្នាំមុនឈ្មោះYang Muyang។ នាងបានដឹងថាគ្រួសារMa និងបងប្អូនរបស់គេស្វែងរកនាង ហើយស្រីក៏ព្យាយាមគេចចូលប្រទេសចិនវិញ បង្វែរដានថាខ្លួនកំពុងស្នាក់នៅប្រទេសក្រៅ។ បន្ទាប់ពីដឹងថាបងប្រុស និងឪពុករបស់ខ្លួនត្រូវបានចាប់ខ្លួនពីបទឧក្រិដផ្សេងៗ ស្រីតូចខ្លួនមួយមិនដឹងថាត្រូវធ្វើយ៉ាងណាដើម្បីជួយពួកគេនោះទេ​ ព្រោះទោសរបស់គេទាំងពីធ្ងន់ពេក ហើយនាងក៏មិនត្រូវបានបង្ហាត់បង្ហាញ​ឱ្យដឹងឮកិច្ចការរបស់គ្រួសារទៀត អ្វីៗគឺបានត្រឹមបណ្ដោយតាមកម្ម សូម្បីតែទៅសួរសុខទុក្ខក៏មិនអាចធ្វើបានដែរ។ លោកYangក៏ឆ្លាតដែរ រាល់កិច្ចការទាំងអស់គាត់មិនឱ្យពាក់ព័ន្ធនឹងឈ្មោះរបស់កូនស្រីរបស់ខ្លួនឡើយ ទើប​នាងមិនត្រូវបានប៉ូលីសសង្ស័យ។

Yang Xuehuaកាន់តែស្រស់ស្អាតបន្ទាប់ពីផ្ដល់កំណើតឱ្យកូនប្រុស ក្រមុំកូនមួយនេះមានសាច់ឈាមជាងមុន មុខមូលក្រឡង់ សាច់សម៉ដ្ឋគ្មានមន្ទិលពីក្បាលដល់ចុងជើង។ តែគួរឱ្យស្ដាយដែលបុប្ផាមួយទងនេះសម្ងំលាក់ខ្លួនដោយសារតែចិត្តឥតមេត្តារបស់មនុស្សប្រុសម្នាក់។​

You've reached the end of published parts.

⏰ Last updated: May 15, 2023 ⏰

Add this story to your Library to get notified about new parts!

បំណុល (The Debt)Where stories live. Discover now