វគ្គ ៣

3 0 0
                                    

Xiuyuអង្គុយឱបដៃទល់មុខម្ដាយ និងប្អូនរបស់នាងដែលធ្វើមុខស្រងូតស្រងាត់បែបខុសខ្លួន។ ដល់ម៉ោងចេញពីធ្វើការភ្លាមនាងត្រូវម៉ាក់របស់នាងហៅមកផ្ទះដើម្បីមកជួបម្ចាស់បំណុល។

«នេះជាស្អីម៉ាក់? Juan Xiujun?!» នាងសួរនៅពេលដែលឃើញតួលេខលុយដែលជំពាក់Ma Jiaqi ឡើង៣០ភាគរយបន្ថែមនៅលើក្រដាសកិច្ចសន្យា។

«គឺ...កូនJunត្រូវការលុយបន្ថែម ហើយគេក៏អាចឱ្យខ្ចីនោះអី...»

«នេះម៉ាក់គិតចងខ្ញុំនឹងបំណុលនេះមួយជីវិតមែន?» នាងសួរដោយខឹង។

«ត្រូវហើយ! រៀបខោអាវហើយនៅ?»

Ma JiaqiដើរចូលមកជាមួយLiang និងកូនចៅ៥នាក់ទៀត។ Xiuyuសម្លក់គេថ្មែរ អ្នកកំលោះញាក់ស្មាដាក់នាងបែបមិនខ្វល់។

«បើអ្វីៗclearហើយ តោះ!» គេកាត់ៗឆាប់ចប់ នៅយូរទៀតក៏មិនបានអីដែរ។ Xiuyuស្ទាក់ស្ទើរ តែស្រីដឹងថាទោះនៅយូរទៀតក៏នាងមិនអាចធ្វើអ្វីបានដែរ។ នាងងើបឈរហើយដើរចេញទៅក្រៅ បម្រុងនឹងចូលឡានរបស់ខ្លួនតែ Jiaqiចាប់ដៃនាងជាប់ ហើយទាញសោឡានចេញពីដៃនាងបោះទៅឱ្យកូនចៅគេម្នាក់។

«ធ្វើអីហ្នឹង?» នាងសួរ កញ្ឆក់ដៃចេញពីដៃគេ។

«ឡាននៅខាងនោះ!»

«ខ្ញុំអាចទៅដោយខ្លួនឯងបាន!»

«ចង់ទៅតាមសម្រួល ឬក៏ឱ្យចាប់បោះចូលឡាន?» គេសួរ សម្លឹងមុខនាងក្រមុំ នាងហាក់ចាញ់ខ្សែភ្នែកដាច់ស្រេចរបស់គេក៏ងាកមុខចេញហើយដើរចូលឡានដែលមានLiangបើកទ្វារចាំជាស្រេច។

«ខ្ញុំត្រូវទៅយកខោអាវពីApartment» នាងប្រាប់ពេលគេចូលក្នុងឡាន ហើយតៃកុងក៏បើកចេញ។

«អូខេ! ហើយត្រូវទៅលាសង្សារឬអត់?»

«មិនបាច់ទេ មិនមែនបែកស្លាប់ឯណា ជួបពេលណាក៏...» មិនទាន់និយាយចប់ផង នាងត្រូវគេទាញដៃមកជិតមួយទំហឹង។

«អេ៎ លែង!...» នាងរើដៃចេញតែមិនឈ្នះ។

«នាងប្រហែលជាមិនទាន់បានអានកិច្ចសន្យាទេមើលទៅ» គេបញ្ជាក់

«ខ្ចិលអាន!» គេញញឹមចំអកពេលដឹងថានាងមិនដឹងថាខ្លួនកំពុងតែធ្លាក់ក្នុងអន្ទាក់របស់គេ នាងមើលស្រាលគេពេកហើយ។

បំណុល (The Debt)Where stories live. Discover now