វគ្គ ២

3 0 0
                                    

«Juan Xiuyu! មានគេមករក!» មិត្តរួមការងារស្រែកប្រាប់ស្រីដែលកំពុងពិនិត្យបញ្ជីអ្នកជំងឺនៅcounterខាងមុខ នាងងាកទៅឃើញបុរសសង្ហាម្នាក់ដើរទាំងញញឹមស្រស់ដាក់នាង។

«Yang Wu?» នាងឧទានដោយរំភើបហើយរត់ទៅរកអ្នកកំលោះដែលលាតដៃចាំជាស្រេច។

«ហូយ នឹកណាស់ មកដល់ពីកាល?» នាងសួរ រុញខ្លួនចេញពីដៃគេ។

«ទើបមកដល់មិញ ហើយក៏មករកអូនតែម្ដង!»

«អរគុណ!»

«ចប់ម៉ោងនៅ? បងមកយកទៅញ៉ាំបាយល្ងាចជុំគ្នា» គេនិយាយ នាងងក់ក្បាល។

«ចាំមួយភ្លែត អូនផ្លាស់ខោអាវសិន!» ថាហើយនាងរត់ចេញទៅ នៅឯជាន់លើMa Jiaqiឈរមើលមកអ្នកកំលោះYang Wu។ គេដកទូរស័ព្ទមកថតអ្នកកំលោះចំណូលថ្មីហើយលើកវាមកដាក់ក្បែរត្រចៀក គេបែរមុខចេញ មុននឹងដើរទៅរកMengដែលឈរចាំនៅមុខបន្ទប់អ្នកជំងឺ។

«Wen-er បងផ្ញើររូបមនុស្សម្នាក់ទៅ ឆែកប្រវត្តិរបស់គេឱ្យបន្តិច»

(បាទ)

«Yaxuanយ៉ាងម៉េចហើយ?»

(អត់អីទេ រាងធូរច្រើនហើយ ហើយក៏ចាប់ផ្ដើមរពឹសនៅមិនស្ងៀមទៀតដែរ)

«ល្អ! Ding ge និង Zhenyuanមកវិញថ្ងៃនេះម៉ោង៣ ឯងទៅយកពួកគេបានអត់?»

(បានតើ)

«ប៉ុណ្នឹងចុះអញ្ចឹង» គេដាក់ទូរស័ព្ទចុះ ហើយដើរចុះមកជាន់ក្រោមជាមួយMeng។

«អាមួយថ្ងៃមុនត្រូវថៅកែYangបញ្ជូនមនុស្សទៅសម្លាប់តាមក្រោយ ហើយអ្នកប្រុសYaxuanក៏ថៅកែYangជាអ្នកជួលឱ្យគេបើកឡានបុកដែរ» Mengរាយការណ៍ Jiaqiក្ដាប់ដៃណែន។

«វាហ៊ានធ្វើដល់ថ្នាក់នេះផង!»

«ឮមកថាកូនប្រុសច្បង និងកូនស្រីពៅរបស់ថៅកែYangទើបតែត្រលប់មកពីអាមេរិកថ្ងៃនេះ»

«ល្អ!» គេងក់ក្បាលហើយ លូកយកទូរស័ព្ទមកខល។

«Haoxiang ឯងទៅស្វាគមន៍កូនស្រីរបស់ថៅកែYangតិចទៅ»

(បាទMa ge ចង់បានបែបម៉េច?)

«បែបសុភាពបុរស ព្រោះឮមកថាជាស្រីស្អាតហើយឆ្នាស់ឆ្នើមមិនធម្មតាទេ ថៅកែYangលេងYaxuanធ្ងន់គួរសមដែរ ឯងលៃយ៉ាងម៉េចម៉ាសមល្មមស៊ីសងគ្នារួច យកទៅក្រៅក្រុងពីរបីថ្ងៃក៏បាន»

បំណុល (The Debt)Tempat cerita menjadi hidup. Temukan sekarang