ផ្ដេីមរឿង

1.1K 42 166
                                    

មនុស្សម្នាក់ៗត្រូវការពេលវេលាផ្ទាល់ខ្លួន និងភាពឯកជនហេីយប្រសិនបើមាននរណាម្នាក់តែងតែតាមស្អិតនិងព្យាយាមរំខានប្រសាទ តេីវាខុសទេដែលយេីងប្រេីពាក្យសម្ដីមិនសមរម្យនិងបង្ហាញភាពព្រងេីយកន្តេីយដាក់គេនោះ?

សម្រាប់ខ្ញុំ ខ្ញុំគិតថាវាមិនមានអ្វីដែលខុសទេ ពីព្រោះម្នាក់នោះគួរតែទទួលបានមេរៀនខ្លះដែលអាចបញ្ឈប់គំនិតឆ្កួតឡប់របស់គេ ហេីយមិនមែនខ្ញុំមិនដឹងឯណាថាគេតាមរំខានខ្ញុំដោយសារអ្វី? ចម្លើយគឺគេមានចិត្តចំពោះខ្ញុំ និងចង់បានចំណាប់អារម្មណ៍ពីខ្ញុំនោះឯង ក៏ប៉ុន្តែប្រាប់ឲ្យដឹងចុះថាខ្ញុំគ្មានថ្ងៃទន់ចិត្តចំពោះគេដាច់ខាត។

"ឆាប់ទៅវិញទៅ!" គេបញ្ជាទៅកាន់រាងតូចដែលអង្គុយនៅក្នុង office របស់គេ។

"ខ្ញុំនឹករលឹកទេីបមកសួរសុខទុក្ខ ហេតុអីក៏ដេញខ្ញុំចេញបែបនេះ?!"

"មកសួរសុខទុក្ខសឹងតែរាល់ថ្ងៃ??" គេដកដង្ហើមធំទាំងទេីសចិត្តបំផុតពីព្រោះអ្នកដែលនៅចំពោះមុខ ពិតជាមុខក្រាស់ពេកហេីយ។

"ឆាប់ទៅវិញភ្លាម បេីមិនចង់ឲ្យយេីងបោះឯងតាមបង្អួច!"

"ខ្ញុំទៅវិញក៏បាន បេីបងមិនពេញចិត្ត!" រាងតូចក្រោកពីសាឡុងទាំងមុខជូរ ពីព្រោះរាងក្រាស់ដូចមិនយល់ពីចិត្តគេបន្តិចសោះ។ រាល់ថ្ងៃនេះគេខំតាមយកចិត្តយកថ្លេីមប៉ុណ្ណឹងហេីយនៅតែសម្ដីអាក្រក់ដាក់គេទៀត! ចំជាចិត្តខ្មៅមែន!!

"កុំហៅយេីងថាបងទៀត យេីងមិនចូលចិត្តទេដឹងនៅ?"

"ម៉េចក៏ហៅបងមិនបាន? ក្រែងពួកយើងក៏ស្និទ្ធស្នាលគ្នាដែរមិនអញ្ចឹងឬ?" រាងតូចរហ័សតវ៉ាពីព្រោះពួកគេមិនមែនទេីបតែស្គាល់គ្នាឯណា ស្គាល់គ្នាឡេីងជាង10ឆ្នាំហេីយនៅមិនស្និទ្ធទៀតឬ?

"យេីងស្និទ្ធជាមួយឯងតាំងពីអង្កាល់? បានហើយចេញភ្លាមទៅ មនុស្សស្អីចូលចិត្តរំខាន!!"

"អញ្ចឹងខ្ញុំទៅវិញហេីយ!" រាងតូចក៏ដាច់ចិត្តចេញពីទីនោះ ពីព្រោះបេីនៅយូរទៀតរាងក្រាស់អាចនឹងឲ្យសន្តិសុខមកអូសគេចេញក៏ថាបាន។

"គួរឲ្យធុញ!!!"

ស្អែកឡេីង

"ឯងមកទីនេះធ្វេីអី?!" រាងក្រាស់ចោទសួររាងតូចដែលមករកគេដល់ផ្ទះទាំងព្រឹក។ គេចង់តែបោកក្បាលទេ ពីព្រោះធុញពេកដែលរាងតូចបង្ហាញខ្លួនសឹងតែគ្រប់ពេល។

សុំទោស មនុស្សរំខាន!! (ចប់)Where stories live. Discover now