Part 7

400 28 54
                                    

ពេលមកដល់ផ្ទះភ្លាម Beomgyu រហ័សឡេីងទៅកាន់បន្ទប់យ៉ាងលឿនដែលជាហេតុធ្វេីឲ្យម៉ាក់របស់គេងឿងឆ្ងល់ព្រោះគាត់សង្កេតឃេីញទឹកមុខមិនសូវល្អរបស់កូនប្រុស។

Beomgyu ចាប់ផ្តើមយំព្រោះមានអារម្មណ៍ខូចចិត្តហើយនៅពេលដែលទៅជួប Yeonjun គេខំទប់ខ្លាំងណាស់ដោយសារមិនចង់សម្រក់ទឹកភ្នែកនៅចំពោះមុខមនុស្សអាត្មានិយមម្នាក់នោះ។

"ហេតុអីក៏ជាន់ឈ្លីក្ដីស្រឡាញ់របស់ខ្ញុំ?" Beomgyu យកដៃគក់ទ្រូងដែលកំពុងអួលណែនហេីយក្នុងពេលនេះគេឈឺចាប់ជាងពេលណាៗទាំងអស់។

"គ្រប់យ៉ាងមកពីភាពល្ងង់ខ្លៅរបស់ឯង!" Beomgyu ស្ដីបន្ទោសឲ្យខ្លួន ព្រោះគេស្ដាយក្រោយដែលប្រគល់បេះដូងឲ្យមនុស្សខុស។ គេមិនគួរណាបន្តស្រឡាញ់ Yeonjun តាំងពីដំបូង។ គេល្ងង់ខ្លួនឯងដែលឆាប់លង់និងឆាប់ទន់ចិត្តចំពោះភាសាផ្អែមល្ហែមតែប៉ុន្មានម៉ាត់ដែល Yeonjun បានប្រើ។ បេីអាចគេចង់ឲ្យពេលវេលាត្រឡប់ក្រោយវិញណាស់ ព្រោះគេចង់បញ្ឈប់ទង្វេីដែលបានជ្រុលជ្រួសជាមួយនឹងរាងក្រាស់នាពេលនោះ ដូច្នេះគេមិនបាច់ត្រូវហត់ចិត្តនិងឈឺចាប់ខ្លាំងដល់ថ្នាក់នេះ។

"ចាប់ពីពេលនេះទៅ ខ្ញុំនឹងបំភ្លេចលោកឲ្យបាន!" Beomgyu សន្យាចំពោះខ្លួនឯង ហេីយរាប់ចាប់ពីវេលានេះគេនឹងព្យាយាមលុបចោលក្ដីស្រឡាញ់ដែលធ្លាប់មានទៅលេីរាងក្រាស់ចេញឲ្យអស់និងជំនួសមកវិញដោយភាពខឹងស្អប់។

តុកៗ!!!

"Beomgyu! កូនកេីតអីមែនទេ?" សម្លេងម៉ាក់របស់ Beomgyu បានបន្លឺឡើងដែលធ្វើឲ្យរាងតូចរហ័សជូតទឹកភ្នែកចេញពីថ្ពាល់យ៉ាងលឿន។

"កូនមិនបានកេីតអីទេអ្នកម៉ាក់! គ្រាន់តែរៀងឈឺក្បាលតិចតួច" Beomgyu ទប់សម្លេងមិនឲ្យញ័រព្រោះមិនចង់ឲ្យម៉ាក់របស់គេដឹងថាគេកំពុងយំ។

"អញ្ចឹងកូនសម្រាកទៅ! ចាំម៉ាក់ឲ្យគេយកបបរនិងថ្នាំមកឲ្យ!"

"មិនបាច់ទេអ្នកម៉ាក់! កូនគេងបន្តិចទៅក៏បាត់ហេីយ!"

"ចុះមានចង់ញុាំអីផ្សេងដែរទេ? ចាំម៉ាក់ឲ្យគេយកផ្លែឈេីមកឲ្យយ៉ាងម៉េចដែរ?"

"អត់ទេអ្នកម៉ាក់!!"

"អញ្ចឹងសម្រាកចុះ!" ដោយមិនចង់រំខានកូនប្រុស គាត់ក៏ចុះទៅខាងក្រោមវិញ។

សុំទោស មនុស្សរំខាន!! (ចប់)Where stories live. Discover now