Part 14 (The last part)

646 33 79
                                    

ក្រោយភ្លៀង មេឃក៏ស្រឡះ។ ទំនាក់ទំនងរវាង Beomgyu និង Yeonjun កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយពួកគេបានបង្ហាញពីសម្ព័ន្ធភាពរបស់ពួកគេទៅកាន់គ្រួសារទាំងសងខាង និងប្រកាសជាសាធារណៈឲ្យមនុស្សនៅក្នុងសង្គមបានដឹងផងដែរ។

នៅថ្ងៃនេះពួកគេមកហាងលក់គ្រឿងអលង្ការដ៏ល្បីមួយ កន្លែងដេីម្បីរេីសចិញ្ចៀនរៀបការ។ Beomgyu មិននឹកស្មានទាល់តែសោះថាគេអាចមានឱកាសពាក់ចិញ្ចៀនគូជាមួយមនុស្សពិសេសរបស់ខ្លួន។

បន្ទាប់ពីរេីសចិញ្ចៀនរួចរាល់ ពួកគេបន្តទៅលោ.ឈុតរៀបការវិញម្ដង ព្រោះនៅសល់តែមួយអាទិត្យទៀតប៉ុណ្ណោះគឺដល់ថ្ងៃសំខាន់របស់ពួកគេទាំងពីរហេីយ។

Yeonjun សម្លឹងមេីលរាងតូចដែលបោះជំហានចេញមកដោយមានគ្រងឈុតពណ៌សប្រៀបដូចរាជបុត្រតូចនៅក្នុងព្រេងនិទាន។ រាងក្រាស់ញញឹមដោយមិនដឹងខ្លួន ហើយរឹតតែមិនអាចដកក្រសែភ្នែកចេញពីវង់ភ័ក្រ្តស្រស់ស្អាតរបស់អ្នកម្ខាងទៀតដែលកំពុងរង់ចាំការសរសេីរចេញពីមាត់របស់គេ។

"ឈុតនេះយ៉ាងម៉េចដែរ?" Beomgyu សួរទៅកាន់រាងក្រាស់ដែលកំពុងភ្លឹក។

"ស្អាតខ្លាំងណាស់! តាមពិតទៅអូនពាក់អីក៏ស្អាតដែរសម្រាប់បង!" ចម្លើយរបស់រាងក្រាស់ធ្វេីឲ្យផ្ទៃមុខរបស់រាងតូចប្រែក្លាយជាក្រហមព្រឿងៗគួរឲ្យខ្នាញ់។ គ្មានអ្វីសប្បាយអរជាងមនុស្សដែលខ្លួនស្រឡាញ់សរសេីរនោះទេ ស្ដាប់ឮហេីយត្រជាក់ដល់បេះដូង។

"បងក៏សង្ហារដូចគ្នា!" Beomgyu ញញឹមស្រាលៗទៅកាន់ទេវបុត្ររបស់ខ្លួន។ បេីគិតតាមរូបរាង និងពណ៌សម្បុរ ពួកគេពិតជាសមគ្នាខ្លាំងណាស់ប្រៀបដូចជាគូស្នេហ៍ដែលទេវតាប្រទាន។ (ទេវតាគឺអ្នកសរសេរហ្នឹងហើយ😂)

"និយាយអញ្ចឹងអូនឃ្លានហេីយនៅ?" Yeonjun បង្វែរប្រធានបទព្រោះគិតថារាងតូចអាចនឹងហេវ ដោយសារពួកគេលោ.ឈុតរៀងយូរដែរហេីយ។ ម្យ៉ាងទៀតដល់ពេលថ្ងៃត្រង់ល្មម គួរតែទៅរកអ្វីញុាំសិនដេីម្បីបំពេញកម្លាំងមកវិញ។

"Yeah ហេវហត់ព្រមគ្នាតែម្ដង" Beomgyu ញញឹមខ្សោះហេីយបន្ទាប់មកពួកគេក៏ធ្វេីដំណេីរទៅកាន់ភោជនីយដ្ឋានមួយកន្លែងដែលនៅម្ដុំនោះ។

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: May 01, 2023 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

សុំទោស មនុស្សរំខាន!! (ចប់)Tempat cerita menjadi hidup. Temukan sekarang