Part 1

754 45 253
                                    

ស្ថានភាពដែលលួចស្រឡាញ់គេតែម្នាក់ឯង គឺវាមិនងាយស្រួលឡេីយ។ ពេលខ្លះខ្ញុំលួចសួរខ្លួនឯងថាហត់ទេ ដែលតាមលួចមេីលសកម្មភាពរបស់គេពីចម្ងាយ ចេះឈឺឬអត់ពេលគេមិនឲ្យតម្លៃទង្វេីល្អៗដែលខំធ្វេី ហើយចេះខ្មាសគេខ្លះទេ ដែលតាមទៅគ្រប់កន្លែងទាំងអស់ឲ្យតែមានវត្តមានរបស់គេម្នាក់នោះ?

ចម្លើយគឺហត់ចិត្តណាស់ តែទោះជាយ៉ាងណាក៏ដោយក៏ខ្ញុំនៅតែបន្ត ពីព្រោះនៅពេលដែលខ្ញុំបានឃេីញនិងបាននៅក្បែរគេ វាជាក្ដីសុខផ្លូវចិត្តរបស់ខ្ញុំ ហេីយខ្ញុំមិនខ្វល់នោះទេ ទោះបីមានអ្នកគិតថាខ្ញុំមុខក្រាស់ ឬរោគចិត្តក៏ដោយចុះ។

Beomgyu ជាឈ្មោះរបស់ខ្ញុំ។ ខ្ញុំលួចស្រឡាញ់បុរសម្នាក់ជាយូរមកហេីយ ពីព្រោះគេជាមនុស្សដែល Perfect គ្រប់រឿង។ ពួកយើងស្គាល់គ្នាតាំងពីក្មេង ព្រោះគេជាកូនប្រុសមិត្តភក្តិម៉ាក់របស់ខ្ញុំ តែទំនាក់ទំនងរបស់ពួកយេីងគឺមិនសូវល្អប៉ុន្មានឡេីយដោយសារគេមិនសូវចូលចិត្តខ្ញុំ ហេីយវាខុសពីខ្ញុំទាំងស្រុងដែលឆ្កួតនឹងស្រឡាញ់គេតាំងពីពេលណាក៏មិនដឹង។

JS Company

"យករបស់ឯងទៅវិញទៅ!" រាងក្រាស់ចង្អុលទៅកាន់ប្រអប់អាហារដែលនៅលេីតុធ្វេីការរបស់គេ ហើយកុំឆ្ងល់ថាហេតុអីបានគេមិនព្រមទទួល ព្រោះគេមិនចូលចិត្តអ្នកធ្វេីនោះអី។

"ហេតុអីបំបាក់ទឹកចិត្តខ្ញុំម្ល៉េះ ខំតាំងចិត្តយកមកឲ្យណា!" Beomgyu ក្រោកពីសាឡុងដោយមិនភ្លេចសម្ដៅទៅជិតរាងក្រាស់ដែលអង្គុយធ្វេីមុខមាំ។

"អ្នកណាប្រើឲ្យធ្វើ?!" គេសួរទៅកាន់រាងតូចដែលកំពុងឈរនៅចំពោះមុខ។ រំពេចនោះBeomgyu ធ្លាក់ទឹកមុខបន្តិចព្រោះអន់ចិត្តដែលរាងក្រាស់មិនឲ្យតម្លៃទឹកចិត្តរបស់គេដែលខំចំណាយពេលធ្វេីរាប់ម៉ោង។

"គ្មានទេ! គ្រាន់តែចង់យកឲ្យញុាំ"

"យកទៅវិញទៅ! ព្រោះខ្ញុំមានណាត់" គេលេីកប្រអប់អាហារឲ្យ Beomgyu កាន់នឹងដៃរួចក្រោកឈរអស់កម្ពស់ដោយផ្ដែផ្ដាំបន្ត...

"លេីកក្រោយមិនបាច់យកមកទៀតទេ ព្រោះខ្ញុំគ្មានថ្ងៃញុាំរបស់ដែលឯងធ្វេី!" និយាយចប់ គេសម្ដៅទៅខាងក្រៅបាត់ទុកឲ្យរាងតូចឈរគាំងតែម្នាក់ឯង។

សុំទោស មនុស្សរំខាន!! (ចប់)Where stories live. Discover now