Part 13

379 20 60
                                    

នៅពេលនេះគ្រប់យ៉ាងត្រូវបានលាតត្រដាង ហើយចំពោះមូលហេតុដែលធ្វេីឲ្យ Beomgyu មិនព្រមផ្ដល់ឱកាសឲ្យ Yeonjun ក៏ត្រូវបានបង្ហាញដែរ។ ដូច្នេះរឿងរ៉ាវដ៏សែនរញ៉េរញ៉ៃនិងគួរឲ្យធុញទ្រាន់រវាងតួអង្គទាំងពីរក៏គួរតែបញ្ចប់ដូចគ្នា។

"បងដឹងគ្រប់យ៉ាងអស់ហើយ Beomgyu! បងបានដឹងហើយថាហេតុអីអូនបង្ខំខ្លួនឯងឲ្យឈប់ស្រឡាញ់បង និងចង់ដេីរចេញពីជីវិតបង!!"

"ពួកយើងចាប់ផ្តើមសារជាថ្មីបានទេ?" Yeonjun បន្លឺទៅកាន់អ្នកម្ខាងទៀតដែលកំពុងសម្លឹងមេីលទេសភាពនៅខាងក្រៅតាមមាត់បង្អួច។

នៅពេលដែលបានឮប្រយោគរបស់រាងក្រាស់ Beomgyu រហ័សបែរមកកាន់ម្ចាស់សម្លេងដោយក្រសែភ្នែកសោកសៅ ក៏ប៉ុន្តែបង្កប់ដោយអារម្មណ៍ធូរចិត្តនៅក្នុងនោះ។

"វាល្មមដល់ពេលដែលត្រូវបញ្ចប់បញ្ហាដ៏សែនស្មុគស្មាញមួយនេះហេីយមែនទេ?" Beomgyu ញញឹមស្ងួត ព្រោះគ្រប់យ៉ាងតែងតែមានទីបញ្ចប់របស់វា។

Yeonjun ងក់ក្បាលបញ្ជាក់ថាត្រឹមត្រូវ ពីព្រោះពួកគេទាំងពីរបានស្គាល់ពីការឈឺចាប់រៀងៗខ្លួនល្មមគ្រប់គ្រាន់ហេីយ។ ម្យ៉ាងទៀតពួកគេសុទ្ធតែមានកំហុសឆ្គងរៀងៗខ្លួនហេីយការដែលសំខាន់នោះគឺពួកគេមិនព្រមបេីកចិត្តនិយាយគ្នាត្រង់ៗ ពិសេស Beomgyu គេសុខចិត្តលាក់ការឈឺចាប់និងជ្រេីសរេីសការចាកចេញដោយគ្រាន់តែឮពាក្យសម្ដីប៉ុន្មានម៉ាត់ចេញពីមាត់មនុស្សដែលមានបំណងមិនល្អ។

"លេីកក្រោយត្រូវសួរបងឲ្យច្បាស់សិនបានទេ? មុននឹងសម្រេចចិត្តដេីរចេញពីបង!" Yeonjun សម្ដៅទៅជិតរាងតូចព្រមទាំងយកដៃក្រសោបផ្ទៃមុខតូចច្រឡឹងឲ្យមេីលចំកែវភ្នែកទាំងគូរបស់គេ។

"ពួកយើងឈប់និយាយពីរឿងនេះទៀតទៅ! ដឹងត្រឹមថារឿងអាក្រក់ទាំងអស់កេីតឡេីងដោយសារមានអ្នកចង់បំបែកបំបាក់ទៅបានហេីយ"

"បែបនេះ មានន័យថាអូនយល់ព្រមចាប់ផ្តើមសារជាថ្មីហេីយមែនទេ?" Yeonjun ញញឹមបន្តិចនៅពេលដែលឃេីញក្រសែភ្នែកដែលបញ្ជាក់ពីចម្លេីយថាយល់ព្រមរបស់រាងតូច។

នៅក្នុងឆាកជីវិតនេះ តេីមាន10ឆ្នាំប៉ុន្មានដងទៅ? ដូច្នេះគួរតែធ្វេីរឿងណាដែលអាចធ្វេីឲ្យយេីងសប្បាយចិត្ត និងមានក្ដីសុខ។ ជាក់ស្តែង Beomgyu នៅតែស្រឡាញ់ Yeonjun ដដែលទោះបីរាងក្រាស់ធ្លាប់ធ្វេីរឿងមិនល្អដាក់គេច្រេីនប៉ុណ្ណាក៏ដោយ តែពេលខ្លះគេក៏ចេះខឹង ចេះឈឺចាប់ដូចគ្នាដែរទេីបមានគំនិតចង់បញ្ឈប់ចិត្តស្រឡាញ់និងចង់ដេីរចេញពីរាងក្រាស់បែបនេះ ក៏ប៉ុន្តែគេនៅតែមិនអាចលុបក្ដីស្រឡាញ់ដែលមានចំពោះរាងក្រាស់បានឡេីយ ដូច្នេះគេសម្រេចចិត្តដេីរតាមបេះដូងខ្លួនឯង និងយល់ព្រមបំភ្លេចរឿងអាក្រក់ៗចោលឲ្យអស់ ព្រោះយល់ថាគួរតែដល់ពេលវេលាមួយដែលទទួលបាននូវសេចក្ដីសុខនៅក្នុងជីវិត។

សុំទោស មនុស្សរំខាន!! (ចប់)Where stories live. Discover now