Part 8

407 29 45
                                    


Beomgyu គេងមិនសុខប្រែខ្លួនជាច្រេីនត្រឡប់ព្រោះខួរក្បាលកំពុងតែអុកឡុកឲ្យទៅរករាងក្រាស់នៅឯមន្ទីរពេទ្យ។ Beomgyu ព្យាយាមធ្មេចភ្នែកឲ្យគេងតែហាក់ដូចមិនងងុយទាល់តែសោះព្រោះចិត្តកំពុងអណ្ដែតអណ្ដូងចង់ដឹងពីសុខទុក្ខរបស់អ្នកម្ខាងទៀត។

@មន្ទីរពេទ្យ

ម៉ោង1យប់ទៅហេីយ Beomgyu ដាច់ចិត្តមកមន្ទីរពេទ្យតែម្នាក់ឯងព្រោះខួរក្បាលជាអ្នកបញ្ជាឲ្យធ្វេីបែបនេះ។ Beomgyu សាកសួរព័ត៌មានពីអ្នកគ្រូពេទ្យដែលប្រចាំការនៅទីនោះ បន្ទាប់មកគេក៏ឡេីងទៅកាន់បន្ទប់សម្រាករបស់ Yeonjun ដែលនៅបន្ទប់503 VIP។

រាងតូចបេីកទ្វារបន្ទប់ដោយថ្នមដៃបំផុត ព្រមទាំងដេីរដោយសម្រឹបជេីងស្រាលៗព្រោះមិនចង់រំខានដំណេករបស់អ្នកម្ខាងទៀត។ ជាពិសេសគេមិនចង់ឲ្យរាងក្រាស់ដឹងនោះទេថាគេមកសួរសុខទុក្ខ។

Beomgyu សម្លឹងមេីលរាងកាយស្ដូកស្ដឹងដែលគេងនៅលេីគ្រែ។ រាងកាយរបស់គេពោរពេញទៅដោយស្នាមរបួសដោយមានបង់រុំក្បាល និងមានប៉ង់ស៊ីម៉ង់ត៍ត្រង់ជេីងខាងឆ្វេង។ រាងតូចដាក់ខ្លួនអង្គុយលេីកៅអីដែលនៅក្បែរគ្រែអ្នកជម្ងឺដោយមិនភ្លេចយកដៃទៅអង្អែលស្នាមរបួសដែលមាននៅលេីផ្ទៃមុខរបស់រាងក្រាស់ផងដែរ។

ស្របពេលនោះ Yeonjun ចាប់ផ្តើមកម្រើកត្របកភ្នែកព្រោះទទួលដឹងនៅការប៉ះពាល់របស់រាងតូច។ គេបេីកភ្នែកតិចៗទាំងស្រវាំងព្រោះគេនៅវិលមុខមិនទាន់បាត់ដោយសារមានរបួសដែលប៉ះទង្គិចត្រង់ក្បាលរបស់គេ។

"Beomgyu!!!" រាងក្រាស់បន្លឺខ្សាវៗនៅពេលដែលឃេីញផ្ទៃមុខរបស់រាងតូច។ គេស្រាប់តែញញឹមឡើងព្រោះគិតថាគេកំពុងតែយល់សប្តិ។

"នេះបងគិតពីអូនដល់ថ្នាក់យល់សប្តិឃេីញអូនមែនទេ??" Yeonjun និយាយតិចៗតែរាងតូចបានឮច្បាស់ណាស់ហេីយវាធ្វេីឲ្យបេះដូងតូចៗរបស់គេលោតញាប់សឹងតែផ្ទុះ។

"គេគិតថាវាគឺជាការយល់សប្តិហ្អេស?!" Beomgyu បន្លឺក្នុងចិត្តហេីយភ្លាមនោះ Yeonjun ស្រាប់តែស្រវ៉ាទាញគេយកមកអោបជាប់ទ្រូង។

"ទោះបានជួបត្រឹមយល់សប្តិក៏អស់ចិត្តដែរ!" Yeonjun និយាយបែបមមីរមមេីរហេីយក៏បិទភ្នែកគេងទៅវិញ។ Yeonjun បែងចែកមិនដាច់ថាវាជាការពិតឬអត់ពីព្រោះគេមិននឹកស្មានថាBeomgyuមកមេីលគេនៅស្មាលនេះឡេីយ។ ម្យ៉ាងទៀតគេគិតថាមកពីខ្លួនឯងស្រមេីស្រម៉ៃជ្រុលទេីបមេីលឃេីញ Beomgyu បែបនេះ ហើយវាធ្វើឲ្យរាងតូចរំជួលចិត្តមិនស្ទេីរ។

សុំទោស មនុស្សរំខាន!! (ចប់)Where stories live. Discover now