Part 6

428 27 93
                                    

"ខ្ញុំមករក Yeonjun!!" Beomgyu និយាយទៅកាន់អ្នកនាងគីមដែលត្រូវជាលេខារបស់រាងក្រាស់។

"ជួបនៅពេលនេះមិនបានទេ ដោយសារលោកប្រធានកំពុងជាប់រវល់" នាងព្យាយាមក្នុងការបកស្រាយប្រាប់Beomgyuក៏ប៉ុន្តែគេមិនខ្ចីខ្វល់ព្រោះកំពុងក្ដៅចិត្ត។

"ទៅប្រាប់គេទៅថាខ្ញុំមានរឿងសំខាន់ដែលចង់និយាយជាមួយគេ!" ទឹកមុខរបស់ Beomgyu ប្រែក្លាយជាស្មេីដែលធ្វេីឲ្យលេខាគីមមានអារម្មណ៍ចម្លែកចិត្តព្រោះរាល់ដង Beomgyu តែងតែស្រស់ស្រាយជានិច្ច។

"ក៏ប៉ុន្តែ លោកប្រធានកំពុងជាប់ប្រជុំ!"

"បេីអ្នកនាងមិនទៅទេ ខ្ញុំនឹងសម្រុកចូលហេីយ!" គេសង្កត់សម្លេងដែលបញ្ជាក់ថាពាក្យគ្រប់ម៉ាត់ដែលគេនិយាយគឺជាការពិត។

ដោយគ្មានជម្រេីសលេខាគីមក៏យល់ព្រមទៅប្រាប់ Yeonjunតាមសម្រួលពីព្រោះមិនចង់ឲ្យ Beomgyuបង្ករឿងរញ៉េរញ៉ៃ។

"លោកប្រធាន! អ្នកប្រុស Beomgyu មានការសំខាន់ដែលចង់និយាយជាមួយ!" លេខាគីមខ្សឹបប្រាប់ Yeonjun ដែលកំពុងស្ដាប់ការធ្វេីបទបង្ហាញក្នុងអង្គប្រជុំ។

"ទៅប្រាប់គេវិញទៅថាខ្ញុំកំពុងជាប់រវល់!"

"ខ្ញុំបានប្រាប់គាត់រួចហេីយប៉ុន្តែគាត់មិនព្រមស្ដាប់នោះទេ! ប្រហែលគាត់មានការបន្ទាន់អ្វីមួយហេីយព្រោះគាត់ថាបេីខ្ញុំមិនមកប្រាប់លោកប្រធានទេគាត់នឹងសម្រុកចូលមករកលោកប្រធានតែម្ដង!"

"តេីជារឿងសំខាន់ប៉ុណ្ណាទៅ?!"  Yeonjun និយាយក្នុងចិត្ត បន្ទាប់មកគេក៏ផ្អាកការប្រជុំដេីម្បីចេញទៅជួប Beomgyu ។

"មានរឿងអី?" ប្រយោគសោះកក្រោះបានបន្លឺឡេីងដែលបណ្ដាលឲ្យ Beomgyu ងាកមុខទៅរកម្ចាស់សម្លេង។

"បងកំពុងជាប់រវល់ តេីអូនមករកបងធ្វេីអី?"

"មានរឿងដែលចង់និយាយជាមួយ!"

"តេីវាសំខាន់ខ្លាំងប៉ុណ្ណាទៅ? បងមានអារម្មណ៍ថាអូនចាប់ផ្តើមរំខានបងទៀតហេីយ!!" Yeonjun ខឹងបន្តិចព្រោះ Beomgyu មកបង្អាក់ការប្រជុំរបស់គេ។

"រំខាន??" Beomgyu ផ្ទួនពាក្យ ហើយញញឹមហួសចិត្តព្រោះក្នុងក្រសែភ្នែករបស់ Yeonjun  គេគ្រាន់ជាមនុស្សម្នាក់ដែលចូលចិត្តរំខានតែប៉ុណ្ណោះ។

សុំទោស មនុស្សរំខាន!! (ចប់)Wo Geschichten leben. Entdecke jetzt