Part 9

400 23 75
                                    


Beomgyu ដេីរចេញមកខាងក្រៅដោយមានស្នាមទឹកភ្នែកជាប់នឹងថ្ពាល់ហេីយវាធ្វេីឲ្យ Hyunjin រហ័សដេីរទៅតាម Beomgyu ពីក្រោយ រីឯ Andy វិញក៏ចូលទៅខាងក្នុងដេីម្បីមេីល Yeonjun ដូចគ្នា។

"Beomgyu និយាយរឿងអីជាមួយ Yeonjun?" Hyunjin ចោទសួរយ៉ាងអន្ទះសារក្នុងចិត្តព្រោះគេខ្លាចថា Beomgyu នឹងយល់ព្រមចាប់ផ្តើមសារជាថ្មីជាមួយរាងក្រាស់។

"គឺដោះស្រាយរឿងរ៉ាវដែលបានកេីតឡេីង!"

"អញ្ចឹងបានន័យថាអ្នកទាំងពីរលែងមានទំនាក់ទំនងជាមួយគ្នាហេីយមែនទេ!" គេសួរទាំងភ័យអរក្នុងចិត្ត។

"ពិតមែនហើយ!!"

គ្រាន់តែឮបែបនេះភ្លាម Hyunjin រំភើបមិនស្ទើរព្រោះគិតថាជាឱកាសរបស់ខ្លួនក្នុងការចាប់ផ្ដេីមទំនាក់ទំនងជាមួយរាងតូច។

"ល្អខ្លាំងណាស់! អញ្ចឹងតេីខ្ញុំអាចចូលជំនួសកន្លែងរបស់ Yeonjun បានឬអត់?"

Beomgyu ស្ងាត់មួយរំពេចព្រោះមិនដឹងគួរតបទៅវិញបែបណា ក៏ប៉ុន្តែនៅពេលនេះគេមិនចង់ទាក់ទងជាមួយនរណាម្នាក់ឡេីយហេីយគេមានអារម្មណ៍ថាខុសចំពោះអ្នកម្ខាងទៀត។

"សុំទោសផង Hyunjin! ខ្ញុំមិនគួរយកលោកមកពាក់ព័ន្ធជាមួយតាំងពីដំបូង!"

"Beomgyu មានន័យថាម៉េច?" Hyunjin ភាំងបន្តិចព្រោះមិននឹកស្មានថា Beomgyu នឹងពោលប្រយោគបែបនេះ។

"ខ្ញុំមិនអាចទាក់ទងជាមួយលោកបានទេ Hyunjin! សុំទោសដែលផ្ដល់ក្ដីសង្ឃឹមដល់លោក! អភ័យទោសឲ្យខ្ញុំផង...! "

Beomgyu មិនអាចយល់ព្រមនឹង Hyunjin បានឡើយពីព្រោះគេចង់បញ្ជាក់ឲ្យ Yeonjun បានដឹងថាទោះបីគ្មាន Hyunjin ក៏គេមិនអាចត្រឡប់ទៅរក Yeonjun វិញដែរ ម្យ៉ាងទៀតគេមានអារម្មណ៍ថាខុសឆ្គងបេីធ្វេីបែបហ្នឹង។

"មិនបាច់សុំទោសខ្ញុំនោះទេ ក៏ប៉ុន្តែ Beomgyu អាចផ្ដល់ឱកាសឲ្យខ្ញុំបានឬអត់? ខ្ញុំមិនទាមទារឲ្យ Beomgyuស្រឡាញ់ខ្ញុំឡេីយ ខ្ញុំគ្រាន់តែចង់នៅក្បែរ Beomgyuតែប៉ុណ្ណោះ!!"

Hyunjin រហ័សនិយាយអំពីគំនិតរបស់គេ ទោះបី Beomgyu បដិសេធគេក៏ដោយ ក៏គេមិនអាចលុបចិត្តស្រឡាញ់ដែលមានចំពោះរាងតូចបានដែរ។ ដូច្នេះគេសុំស្រឡាញ់ Beomgyu តែម្ខាងក៏បានព្រោះនៅក្បែរ Beomgyu គឺជាសេចក្តីសុខរបស់គេ។

សុំទោស មនុស្សរំខាន!! (ចប់)Where stories live. Discover now