Part 4

583 35 97
                                    


ថ្លែងពី Yeonjun វិញ គេបាននាំ Beomgyu មកកាន់ Condoរបស់គេពីព្រោះគេមានរឿងដែលចង់ Clear ជាមួយ Beomgyu ឲ្យដាច់ស្រេច។

"ហេតុអីក៏ឯងទៅទាក់ទងជាមួយនឹង Hyunjin?" គេរហ័សសួរពីព្រោះក្នុងចិត្តកំពុងទាមទារចម្លេីយយ៉ាងអន្ទះសារ ម្យ៉ាងទៀតគេឆ្ងល់ណាស់ថាហេតុអីគឺ Hyunjin ដែលជាមនុស្សដែលគេមិនចូលចិត្តទៅវិញ។

"ខ្ញុំចង់រកគោលដៅថ្មីខ្លះមិនបានទេឬ?" Beomgyu សួរបកទៅវិញ ក្រែងនេះជាអ្វីដែលគេធ្លាប់រំលឹក Beomgyu មិនអញ្ចឹងឬ? ពេលនេះគេធ្វើតាមហេីយ តេីមានបញ្ហាអីដែរ?

Yeonjun ធ្លាក់ទឹកមុខបន្តិចពីព្រោះអ្វីដែល Beomgyu សួរបកគឺជាការពិត ព្រោះគេធ្លាប់និយាយអញ្ចឹងពិតមែនហើយឥឡូវនេះវាកំពុងតែបំបាក់មុខរបស់គេនិងធ្វេីឲ្យគេគាំងស្ងៀម។

"ឯងឈប់ចាប់អារម្មណ៍យេីងទៀតហេីយមែនទេ?" សំណួររបស់រាងក្រាស់បន្លឺឡេីងសារជាថ្មីពីព្រោះគេចង់បានចម្លេីយដែលពិតប្រាកដមួយ។

"ប្រហែលហើយ! ក្រែងពេលនេះលោកមាន Andy ហេីយមិនអញ្ចឹង?! ដូច្នេះខ្ញុំគួរតែចាប់ផ្តើមនឹងអ្នកថ្មី!" នៅពេលនេះ Beomgyu ពិតជាអន់ថយចិត្តស្រឡាញ់ចំពោះរាងក្រាស់ពិតមែន។

"រកអ្នកផ្សេងក្រៅពី Hyunjin មិនបានទេហ្អេស?!" គេសួរបញ្ជាក់ពីព្រោះមិនអស់ចិត្តទាល់តែសោះថាមនុស្សដែល Beomgyu ចង់ចាប់ផ្ដើមជាមួយនោះគឺជាសត្រូវរបស់គេ។

"ត្រង់ចំណុចនេះមិនដឹងគួរតបយ៉ាងមេ៉ចដែរ ប៉ុន្តែនៅពេលនេះខ្ញុំចង់សាកល្បង move on ជាមួយមនុស្សដែលចាប់អារម្មណ៍លេីខ្ញុំវិញម្ដង"

"ឯងចាត់ទុកយេីងជាស្អី?" គេចាប់ផ្តើមចង់ដឹងពីអារម្មណ៍ពិតរបស់ Beomgyu នៅពេលនេះ។

"ជាមនុស្សសំខាន់! តែជារឿងកាលពីមុនទេ"

"ចុះពេលនេះ?" ក្រសែភ្នែករបស់គេស្រាប់តែផ្លាស់ប្ដូរនិងបង្ហាញពីអារម្មណ៍សោកសៅនៅពេលដែលឮចម្លេីយរបស់រាងតូច។

"ខ្ញុំឈឺចិត្តឆ្អែតហេីយ ពេលនេះខ្ញុំកំពុងបំភ្លេចលោក"

"ទ្រាំមកយូរហេីយ ទ្រាំបន្តិចទៀតមិនបានមែនទេ??" សម្លេងរបស់គេប្រែជាខ្សោយ ព្រោះបេះដូងរបស់គេស្រាប់តែឈឺខ្ទោកៗ ពេលដែលដឹងថារាងតូចកំពុងព្យាយាមកាត់ចិត្តពីគេ ពីមុនគេអាចនឹងសប្បាយចិត្ត ក៏ប៉ុន្តែពេលនេះគឺផ្ទុយស្រឡះតែម្តង។

សុំទោស មនុស្សរំខាន!! (ចប់)Where stories live. Discover now