Part 2

621 37 183
                                    

ចាប់ពីថ្ងៃនោះមក Beomgyu មិនបានទៅរក Yeonjun ទៀតឡើយ វាធ្វេីឲ្យអ្នកខ្លះមានអារម្មណ៍មិនស្រណុកក្នុងចិត្ត ដូចជាថប់ៗក្នុងទ្រូងហាក់ត្រូវការអ្វីមួយមកបំពេញចន្លោះដែលខ្វះ។

"កេីតឆ្កួតស្អីនៀក?!" Yeonjun ញីសក់ខ្លួនឯងទាំងស្មុគស្មាញ ព្រោះមានអារម្មណ៍ល្ហល្ហេវថាមិនត្រូវដោយសារគ្មានអ្នកមករញ៉េរញ៉ៃជាមួយ។

"ឡប់មិនខានទេ!" គេជេរខ្លួនឯងព្រោះដឹងមូលហេតុដែលបណ្ដាលឲ្យខ្លួនមានសភាពបែបនេះ។ របៀបថាមានគេក៏ធុញគ្មានគេក៏ធុញអីអញ្ចឹងហា៎...!!

"ទ្រាំលែងបានហើយ!!!" ចុងក្រោយគេសម្រេចចិត្តទៅរកម្នាក់នោះដល់ផ្ទះតែម្ដង។

@ផ្ទះរបស់Beomgyu

"ខ្យល់អីបក់ក្មួយមកដល់ទីនេះ?" ម៉ាក់របស់ Beomgyu ឧទានឡើងព្រោះ Yeonjun ខានមកលេងផ្ទះគាត់យូរហេីយ។

"ខ្យល់នឹករលឹកណា៎អ្នកមីង!" Yeonjun ញញឹមស្រាលៗព្រមទាំងហុចកន្រ្តកផ្លែឈេីឲ្យមនុស្សចាស់។

"អូហូ~ថ្ងៃនេះភ្លៀងធំហេីយ!" ម៉ាក់របស់ Beomgyu និយាយលេង តែវាក៏ពិតដែរព្រោះ Yeonjun កម្រមកទីនេះខ្លាំងណាស់ប្រសិនបេីម៉ាក់របស់គេមិននាំមក។

"បាទ ហាសហា!" Yeonjun សេីចទាំងមិនសូវសមហេីយភ្នែកកំពុងសម្លឹងរកមេីលនរណាម្នាក់តែមិនបានប្រទះឃេីញសូម្បីតែស្រមោលរបស់គេ។

"និយាយអញ្ចឹងដូចមិនឃេីញ Beomgyu?" គេដាច់ចិត្តសួរទាំងអៀនមាត់។

"អូ គេចេញទៅដេីរលេងជាមួយមិត្តភក្តិថ្មីបាត់ហេីយ! " ម៉ាក់ BG ឆ្លើយតាមអ្វីដែលបានដឹងមកព្រោះឮកូនប្រុសគាត់និយាយអញ្ចឹង។

"មិត្តភក្តិថ្មី?!" Yeonjun ផ្ទួនពាក្យព្រោះមិនចង់ជឿអ្វីដែលបានឮ តែក៏ព្យាយាមសម្រួលអារម្មណ៍ឲ្យប្រក្រតីវិញ។

"ពិតមែនហើយ! តែមីងមិនស្គាល់ទេថាជាអ្នកណា"

"បាទ" Yeonjun ឆ្លើយធ្វើដូចធម្មតាតែក្នុងចិត្តចង់ដឹងសឹងស្លាប់ថាជាពីណាគេ។

[Skip]

"អ្នកម៉ាក់ កូនត្រឡប់មកវិញហើយ!" Beomgyu ស្រែកតាមទម្លាប់ ហើយសម្លេងរបស់គេធ្វេីឲ្យអ្នកខ្លះឈប់អន្ទះសារមួយរំពេច។

សុំទោស មនុស្សរំខាន!! (ចប់)Where stories live. Discover now